ការនាំចេញ​ផលិតផល​កសិកម្ម

ការនាំចេញគ្រាប់ស្វាយចន្ទីកើន ២៦%នៅ១១ ខែឆ្នាំ២០២០


អ្នកជំនាញកសិកម្ម បានលើកឡើងថា បើទោះបីជាឆ្នាំនេះ ដំណាំស្វាយចន្ទី មិនសូវទទួលបានទិន្នផលល្អ និងទីផ្សារមានតម្លៃធ្លាក់ចុះក៏ដោយ តែបរិមាណនាំចេញនៅតែបន្ដកំណើនល្អ។ ជាក់ស្ដែង របាយការណ៍ពីក្រសួងកសិកម្មកម្ពុជាបានឲ្យដឹងថា នៅក្នុងរយៈពេល១១ ខែ ដំបូងដើមឆ្នាំ២០២០ នេះកម្ពុជា សម្រេចការនាំចេញគ្រាប់ស្វាយចន្ទីសរុបជាង ២១ម៉ឺនតោនកើនឡើង ២៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គ្រាប់ស្វាយចន្ទី ជាផលិតផលកសិកម្មសក្ដានុពលសម្រាប់ការផលិតជាផលិតផលសម្រេច ដើម្បីនាំចេញ (រូបថត៖ ចាន់ មង្គល)
ដោយ

លោក វ៉ា រុតសាន ទីប្រឹក្សា​ក្រសួង​ពាណិជ្ជកម្ម និងជាមន្ត្រីជំនាញ​រៀបចំគោល​នយោបាយ​ស្វាយចន្ទី​ជាតិ​កម្ពុជា និងក៏​ជាម្ចាស់​ចំការស្វាយចន្ទី ជាង ១០០ហិកតា​ស្ថិតនៅ​ខេត្ត​កំពង់ចាម បាន​គូសបញ្ជាក់​ ថា តួលេខ​នាំចេញ ដែលបាន​បង្ហាញដោយ​ក្រសួង​កសិកម្មនេះ​​ ហាក់ដូចជា​ខុសគ្នា​នឹងតួលេខ ដែលបាន​កត់ត្រាដោយ​សមាគម​ស្វាយចន្ទី​ខេត្តកំពង់ធំ ពោល​គឺ​បើតាម​តួលេខ​ពីសមាគម គឺច្រើនជាងនេះ​​រហូត៤ ម៉ឺនតោន​ឯណោះ។

 

លោក វ៉ា រុតសាន អះអាងទៀតថា ត្បិតតែ​ផលិតកម្ម​ស្វាយចន្ទី​ឆ្នាំនេះមិន​សូវទទួល​បានទិន្នផល​ល្អ ​រួមទាំង​ទីផ្សារ​តម្លៃ​មាន​ការធ្លាក់ចុះ​ក៏ពិតមែន ប៉ុន្តែ​បរិមាណនៃ​ការនាំចេញនៅក្នុងឆ្នាំនេះ​គឺនៅតែបង្ហាញ​ពីកើនឡើង ខណៈផ្ទៃដី​បង្កបង្កើន​ផលបន្ត​ពង្រីក​ជារៀងរាល់ឆ្នាំ។

លោកបន្ថែមថា ក្នុងឆ្នាំនេះ​ប្រជាកសិករ​អ្នកដាំ​ស្វាយចន្ទី​ពុំទទួលបាន​ផលចំណេញ​ច្រើន ដោយសារតែ នៅ​រដូវប្រមូល​ផលបាន គឺចំពេល​ដែល​មានការ​ផ្ទុះឡើង​នៃជំងឺ​កូវីដ-១៩ ដែលជា​ហេតុធ្វើ តម្លៃ​គ្រាប់ស្វាយចន្ទី​មានការធ្លាក់ចុះ​ថ្លៃ​ជាបន្ត​បន្ទាប់ និងក្នុងអំឡុង​ពេល​នោះ ប្រជាកសិករ​ក៏បង្ខំ​ចិត្ត​លក់ចេញ​ក្នុងតម្លៃ​ថោក​ជុំវិញ ១.១០០ដុល្លារ​ក្នុង១តោន។

អ្នកជំនាញ​ផ្នែកកសិកម្ម​រូបនេះ បញ្ជាក់ទៀតថា ការថមថយ​ទិន្នផល​គ្រាប់ស្វាយចន្ទី​នៅឆ្នាំនេះ ​ក៏ដោយសារ​តែ​បំរែបំរួល​អាកាសធាតុ​ពោលគឺ​មាន​សន្សើម​ប្រៃធ្លាក់​ច្រើន​ដង ដែលធ្វើឲ្យ​ផ្កាស្វាយចន្ធី​ខូចច្រើន និងកាន់តែធ្វើឲ្យ​ផលិតកម្ម​ចន្ទីប្រឈម​ខ្លាំង​ទៀតនោះ គឺការធ្លាក់ថ្លៃ​នៃតម្លៃ​គ្រាប់​ស្វាយចន្ទី ។ ទោះយ៉ាងណា ឈ្មួញកណ្តាល​ធំៗ ដែលបាន​ទិញគ្រាប់ស្វាយចន្ទី​ស្តុកទុក​រហូតមកដល់ពេលនេះ គឺទទួល​បាលផល​ចំណេញ​ច្រើន​អាចលក់បាន​ក្នុងតម្លៃជិត ២ពាន់​ដុល្លារ​ក្នុង១តោន ខណៈទីផ្សារ​ស្វាយចន្ធី​ធំ​របស់​កម្ពុជាគឺ វៀតណាម។

សូមជម្រាបថា តាមរបាយការណ៍​ពីក្រសួង​កសិកម្ម កាលពីឆ្នាំ ២០១៩ កន្លងទៅ កម្ពុជាសម្រេច​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទីទៅ​ទីផ្សារ​អន្តរជាតិ​សរុប​ប្រមាណ​ជាង ២០ម៉ឺនតោន។

ជាការលើក​កម្ពស់ទៅ​ដល់​ឧស្សាហកម្ម​ផលិតគ្រាប់​ស្វាយចន្ទីនេះ បច្ចុប្បន្ន​ក្រសួង​ពាណិជ្ជកម្ម​បាននិង​កំពុង​បង្កើត​ក្រុមការងារ​អន្តរ​ក្រសួង​រៀបចំ​គោលនយោបាយ​ស្វាយចន្ទី​ជាតិ​កម្ពុជា ដូចទៅនឹង​គោលនយោបាយ​ដំឡូងមីដែរ ដែលគោល​នយោបាយ​នេះនឹងជួយ​ឲ្យកាន់តែ​ប្រសើរ​ឡើង​សម្រាប់​ឧស្សាហកម្ម​មួយនេះ ខណៈបច្ចុប្បន្ន​ទើបតែ​មាន​រោងចក្រ​កែច្នៃគ្រាប់​ចន្ទី​មិនដល់១០ផងនោះ។

អ្នកជំនាញ ជឿជាក់ថា នៅក្នុង​រយៈពេល ៥ឆ្នាំ​ខាងមុខ​ ផ្អែក​តាម​សេចក្តី​ព្រាងគោល​នយោបាយ​ស្វាយចន្ទី​ធ្វើយ៉ាងណា​ជំរុញ​ឲ្យផលិតផល​ស្វាយចន្ទី​ខ្មែរ​ដែលមាន​អាច​បញ្ចូល​នៅក្នុង​ផលិតកម្ម​កែច្នៃគ្រាប់​ស្វាយចន្ទីក្នុង​ស្រុកឲ្យ​កើនដល់​២០ភាគរយ៕

None



អត្ថបទបន្ទាប់


អតីត​ប្រធានាធិបតីអាមេរិក​ ៣រូបនេះ ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំងកូវីដ-១៩ ផ្សាយ​ជាសាធារណៈ

ដើម្បី​ជាការ​លើក​កម្ពស់​ទំនុកចិត្ត​សាធារណៈ​លើ​ប្រសិទ្ធភាព​វ៉ាក់សាំងកូវីដ-១៩ អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា, លោក ចច …

វិនិយោគិនវៀតណាមបោះទុនវិនិយោគនៅក្រៅប្រទេសជាង៤៩០ លានដុល្លារ នៅរយៈពេល ១១ ខែឆ្នាំ២០២០

វិនិយោគិនវៀតណាម បានចាក់បញ្ចូលទុនវិនិយោគសរុប ជាង ៤៩០ លានដុល្លារអាមេរិក នៅក្នុងគម្រោងវិនយោគនៅក្រៅប្រទេសក្នុងរយៈពេល ១១ ខែដំបូងនៅឆ្នាំ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ