កូវីដ-១៩ នៅ​អាមេរិក

អតីត​ប្រធានាធិបតីអាមេរិក​ ៣រូបនេះ ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំងកូវីដ-១៩ ផ្សាយ​ជាសាធារណៈ


ដើម្បី​ជាការ​លើក​កម្ពស់​ទំនុកចិត្ត​សាធារណៈ​លើ​ប្រសិទ្ធភាព​វ៉ាក់សាំងកូវីដ-១៩ អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា, លោក ចច ដាប់ប៊ឹលយូ ប៊ូស, និងលោក ប៊ីល គ្លីនតុន នឹង​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នៅមុខ​កាមេរ៉ា នៅពេល​ដែល​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ (FDA) របស់​សហរដ្ឋ​អាមេរិក អនុញ្ញាត​ឲ្យ​ប្រើ ។
អតីត​ប្រធានាធិបតីអាមេរិក (ពីឆ្វេងទៅស្ដាំ) លោក បារ៉ាក់ អូបាម៉ា, លោក ចច ដាប់ប៊ឹលយូ ប៊ូស, និង​លោក ប៊ីល គ្លីនតុន ។
ដោយ

យោងតាម​ CNN អតីត​ប្រធានាធបិតី​អាមេរិក​ទាំងបីរូបនេះ សង្ឃឹមថា យុទ្ធនាការ​​ដើម្បី​លើកកម្ពស់​ទំនុកចិត្ត​លើ​ប្រសិទ្ធភាព​និង​សុវត្ថិភាពវ៉ាក់សាំងនេះ នឹងជាសារ​ដ៏​មាន​ឥទ្ធិពល​មួយ ខណៈ​ដែល​មន្ត្រី​ក្រសួង​សុខាភិបាល​អាមេរិក​ព្យាយាម​បញ្ចុះ​បញ្ចូល​សាធារណជន​ឲ្យ​ទទួល​យក​ការចាក់វ៉ាក់សាំង ។ 

គិតមកដល់​ពេលនេះ មាន​វ៉ាក់សាំង​កូវីដ-១៩ ចំនួន ៣ ដែល​លេចធ្លោ និង​ត្រូវគេរាយការណ៍ថា មានប្រសិទ្ធភាព​ខ្ពស់​លើស ៩០% បន្ទាប់ពី​ការ​សាកល្បង​ដំណាក់កាលចុងក្រោយ​បំផុត រួមមាន វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer និង BioNTech, វ៉ាក់សាំង Oxford-AstraZeneca និងវ៉ាក់សាំង Moderna ៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ពុំជះឥទ្ធិពលអាក្រក់ធ្ងន់ធ្ងរដល់វិស័យមូលបត្រកម្ពុជាទេ!

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យមូលបត្រកម្ពុជា បានអះអាងថា ការផ្ទុះឡើងនូវរលកទី ២ នៃមេរោគកូវីដ-១៩នៅកម្ពុជា ឬហៅថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានោ…

ការនាំចេញគ្រាប់ស្វាយចន្ទីកើន ២៦%នៅ១១ ខែឆ្នាំ២០២០

ព័ត៌មាន
អ្នកជំនាញកសិកម្ម បានលើកឡើងថា បើទោះបីជាឆ្នាំនេះ ដំណាំស្វាយចន្ទី មិនសូវទទួលបានទិន្នផលល្អ និងទីផ្សារមានតម្លៃធ្លាក់ចុះក៏ដោយ តែបរិមាណនាំចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ