កីឡាជិះសេះមិនសូវមានប្រជាប្រិយភាពនៅកម្ពុជា

សហព័ន្ធកីឡាជិះសេះកម្ពុជាបង្វឹកកីឡាករជិះសេះវ័យក្មេង ដើម្បីត្រៀមចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេម២០២៣


កីឡាករជិះសេះវ័យក្មេងប្រមាណជា២០រូប បានបង្ហាញពីសមត្ថភាពជិះសេះដ៏ក្លាហានរបស់ពួកគេនៅក្នុងកម្មវិធីប្រកួតជិះសេះលើកទី១ ឆ្នាំ២០២០ នៅ Cambodian Country Club កាលពីចុងសប្តាហ៍កន្លងទៅនេះ ដើម្បីត្រៀមខ្លួនចាប់យកឱកាសក្នុងកីឡាស៊ីហ្គេម ២០២៣ខាងមុខនេះ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់មួយនេះជាលើកដំបូង។
សហព័ន្ធកីឡាជិះសេះកម្ពុជាបង្វឹកកីឡាករជិះសេះវ័យក្មេង ដើម្បីត្រៀមចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេម២០២៣
ដោយ

លោក ហ៊ូ​យ សុ​ផា​រិ​ទ្ធ ជា​គ្រូបង្ហាត់​ជិះសេះ​ដល់​ក្មេង​ៗ​ដែល​បាន​មក​ចូលរួម​ការ​ប្រកួត​នេះ​បាន​ឲ្យ​ដឹង​ថា កីឡា​ជិះសេះ​នេះ មិន​ទាន់​ប្រជាប្រិយភាព​ណៅ​ឡើយ​ទេ សម្រាប់​ប្រទេស​កម្ពុជា​ទេ​។

លោក​ថា «​បើ​និយាយ​រឿង​កីឡា​ប្រភេទ​នេះ​គេ​មិនសូវ​ចូល​ចិត្ត​ទេ តែបើ​និយាយ​រឿង​ប្រណាំង​ដាក់​លុយ​អាហ្នឹង​មាន​ប្រជាប្រិយភាព​វិញ តែ​ប្រណាំង​អត់​នៅ​ក្នុង​ក្រប​ខណ្ឌ​កីឡា​ទេ វា​ពាក់ព័ន្ធ​នឹង​ការ​ស៊ីសង និង​ការ​ប្រថុយ​»​។​លោក ហ៊ូ​យ សុ​ផា​រិ​ទ្ធ បាន​បន្ត​ថា​« សម្រាប់​កីឡា​ជិះសេះ​នេះ យើង​និង​ខាង​សហព័ន្ធ​កីឡា​ជិះសេះ​កម្ពុជា បាន​នឹង​កំពុង​ខិតខំ​ពង្រឹង​និង​អភិវឌ្ឍ​កីឡា​ជិះសេះ​ឲ្យ​មានការ​រីក​ចម្រើន ដើម្បី​ត្រៀម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​២០២៣ ព្រោះថា វិញ្ញាសារ​ជិះសេះ​នេះ​ក៏​ត្រូវ​បាន​គេ​ដាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​កីឡា​ស៊ី​ហ្គេ​ម​នេះ​ដែរ​។

លោកស្រី ទេព ម៉ូ​ណា ប្រធាន​សហព័ន្ធ​កីឡា​ជិះសេះ​កម្ពុជា​បង្វឹក​កីឡាករ​ជិះសេះ​កម្ពុជា បាន​បញ្ជាក់​ដែរ​ថា សព្វ​ថ្ងៃនេះ សម្រាប់​កីឡា​ជិះសេះ កីឡាករ​កម្ពុជា​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​អាច​ចេញ​ទៅ​ប្រឡូក​នៅ​ក្រៅប្រទេស​ទេ​។

លោកស្រី​បន្ត​ថា «​យើង​ត្រូវការ​បន្សាំ​កីឡាករ​វ័យក្មេង​ទាំងនេះ​ឲ្យ​ហើយ ដោយ​បច្ចុប្បន្ន​នេះ យើង​ឲ្យ​ពួក​គេ​ជិះសេះ​ហើយ​ផ្លោះ​របង​ត្រឹមតែ​កម្ពស់​ល្មម​មួយ​ដែល​ស័ក្ដិសម​នឹង​វ័យ​របស់​ពួក​គេ ប៉ុន្តែ​នៅ​ពេល​ប្រកួត​ក្នុង​កីឡា​ស៊ី​ហ្គេ​ម ការ​លោត​ផ្លោះ​នឹង​កាន់តែ​ខ្ពស់​ជាង​នេះ​ទៀត​។ ដូចនេះ​វា​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ​។ ម្យ៉ាងទៀត យើង​មាន​ពេលវេលា​មិន​ច្រើន​ទេ ដូច្នេះ​យើង​ត្រូវ​តែ​ប្រឹងប្រែង​បង្វឹក​កីឡាករ​វ័យក្មេង​ទាំងនេះ​ឲ្យ​ខ្លាំង ដើម្បី​អាច​ឲ្យ​ពួក​គេ​មានឱកាស​ចូលរួម​ការ​ប្រកួត​ដ៏​ធំ​នេះ​បាន​»​។

កីឡាករជិះសេះវ័យក្មេង គ្រូបង្ហាត់និងសហព័ន្ធកីឡាជិះសេះកម្ពុជា

បើ​ទោះបីជា​នៅ​កម្ពុជា​មិន​ទាន់​មានការ​ពេញ​និយម​ខ្លាំង​ចំពោះ​កីឡា​ជិះសេះ​មែន ប្រធាន​សហព័ន្ធ​កីឡា​ជិះសេះ​កម្ពុជា​បង្វឹក​កីឡាករ​ជិះសេះ​កម្ពុជា​រូប​នេះ ចង់​មានការ​លើកកម្ពស់​កីឡា​នេះ តាម​រយៈ​ការ​បញ្ជ្រាប​ចូល​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​លោកស្រី​បាន​លើក​ឧទាហរណ៍​ថា «​បើសិនជា​នៅ​តាម​រមណីយដ្ឋាន​ធម្មជាតិ​នានា​ក្នុង​ប្រទេស​កម្ពុជា មានការ​ជិះសេះ​កម្សាន្ដ ខ្ញុំ​គិត​ថា​ភ្ញៀវ​ទេសចរ​ប្រហែលជា​ចាប់អារម្មណ៍​ជាង​ការ​ប្រើ​មធ្យោបាយ​យានយន្ត​ផ្សេង​ៗ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កីឡា​នេះ​កាន់តែ​មាន​ប្រជាប្រិយភាព​ផង​ដែរ​»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “វិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ”

ព័ត៌មាន
សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “វិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ” ដែលនឹងរៀបចំឡើងនៅការិយាល័យលក់ បុរី ប៉េង ហួត …

ទីផ្សារអចលនទ្រព្យចិនដាំក្បាលចុះខ្លាំង ដោយសារវីរុសកូរ៉ូណា

ព័ត៌មាន
ក្រោយពីរងការវាយប្រហារពី វីរុសកូរ៉ូណា សេដ្ឋកិច្ចនៃប្រទេសចិនបានថយចុះជាបន្តបន្ទាប់ ដោយក្នុងនោះកំណើនសេដ្ឋកិច្ចរបស់ចិន ត្រូវបានគេប៉ាន់ប្រមាណថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ