សំណុំរឿងសោកនាដកម្ម​ផ្លូវវេងស្រេង

តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​សហជីព​៦​រូប ក្នុងសំណុំរឿង​សោកនាដកម្ម​ផ្លូវ​វេង​ស្រេង


ចៅក្រម​សាលាឧទ្ធរណ៍ នៅថ្ងៃ​អង្គារ​នេះ បាន​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​សហជីព​ធំៗ​ចំនួន​៦​រូប បន្ទាប់ពី​ត្រូវ​បាន​រក​ឃើញ​មាន​ទោស​កាល​ពី​ឆ្នាំ​មុន ពាក់ព័ន្ធ​នឹង​ករណី​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា និង​ផ្លូវ​វេង​ស្រេង កាល​ពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤។
លោក​ អាត់​ ធន់​ (កាន់មីក្រូហ្វូន) ប្រធាន​សហភាព​ការងារ​កម្ពុជា ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​សហជីព​ទាំង​៦រូប ដែលត្រូវបាន​ទម្លាក់​ការចោទ​ប្រកាន់។ រូបភាពឯកសារ ៖ VOA Khmer
ដោយ

លោក ទូច ថារិទ្ធិ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍ បាន​និយាយ​ថា ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ទាំង​៦​រូប​នេះ ត្រូវ​បាន​ទម្លាក់​ចោល​ហើយ។

លោក ទូច ថារិទ្ធិ បាន​និយាយ​ដូច្នេះ​ថា ៖ «ក្រុមប្រឹក្សា​ចៅក្រម​សាលាឧទ្ធរណ៍​ កាល​ពី​ម្សិល​មិញ បាន​លើកលែង​ការ​ចោទ​ប្រកាន់​ហើយ ដល់​មេ​សហជីព​ទាំង​៦នាក់​នេះ។» 

មេដឹកនាំ​សហជីព​ទាំង​៦​រូប​នោះ រួមមាន លោក ប៉ាវ ស៊ីណា លោក អាត់ ធន់ អ្នកស្រី ម៉ម ញឹម លោក ជា មុន្នី អ្នកស្រី យ៉ាង សោភ័ណ និង​លោក រ៉ុង ឈុន។

កាលពី​ឆ្នាំ​២០១៨ សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនំ​ជម្រះ​លើ​សំណុំ​រឿង​មេដឹកនាំ​សហជីព​ចំនួន​៦​រូប​នេះ ក្រោម​បទ​ចោទ​ប្រកាន់​ថា បង្ក​ហិង្សា​ដោយ​ចេតនា ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា បទ​គំរាម​កំហែង និង បទ​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវវេងស្រេង កាល​ពី​អំឡុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤។

នៅពេល​នោះ មេដឹកនាំ​សហជីព​ទាំង​៦រូប​នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស​ដែល​មាន​លក្ខណៈ​ព្យួរ​ដែល​មាន​រយៈពេល​ចន្លោះ​ពី ៨​ខែ ដល់ ៤​ឆ្នាំ​កន្លះ។

នៅថ្ងៃ​ពុធ​នេះ មេដឹកនាំ​សហជីព​មួយ​ចំនួន​បាន​សម្ដែង​ការ​រីករាយ​ជាមួយ​នឹង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា បាន​និយាយ​ថា នេះ​ជា​រឿង​«រីករាយ​បំផុត»​សម្រាប់​រូបគាត់​និង​តំណាង​សហជីព​ផ្សេង​ទៀត ហើយ​បាន​ថ្លែង​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ដែល​បាន​អន្តរាគមន៍ និង​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​ធ្វើ​ឲ្យ​សំណុំ​រឿង​នេះ​មាន​ដំណើរការ​លឿន។

លោក ប៉ាវ ស៊ីណា បាន​និយាយ​បន្ត​ថា ៖ «អ្វី​ដែល​សំខាន់ គឺ​ពួក​យើង​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់ទេ។»

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ឆ្នាំ​មុន បាន​ស្នើ​ឱ្យ​អាជ្ញាធរ​​ពន្លឿន​នីតិ​វិធី ឬ​ទម្លាក់​រឿង​ក្ដី លើ​មេដឹកនាំ​សហជីព​ដែល​មាន​រយ:ពេលវែង។

កាលពី​ឆ្នាំមុន​ផង​ដែរ តំណាង​មក​ពី​ក្រុមហ៊ុន​សម្លៀក​បំពាក់​និង​ស្បែកជើង រួមមាន Adidas, Nike និង Puma ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​ប្រកាន់​ផង​ដែរ មក​លើ​មេសហជីព៕




អត្ថបទបន្ទាប់


កម្ពុជា​នឹង​កសាង​ឧទ្យានសូឡា​តម្លៃជិត ៨លានដុល្លារ នៅកំពង់ឆ្នាំង

ប្រទេសកម្ពុជាទើបតែទទួលបាន​ហិរញ្ញប្បទាន ដើម្បីកែលម្អ​វិស័យថាមពលរបស់ខ្លួន ជាផ្នែក​នៃ​កិច្ច​ប្រឹងប្រែង​លើកកម្ពស់​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​…

មន្ត្រី​​ទូតអាមេរិកសង្ឃឹមថា VOA និង RFA ​អាចចុះបញ្ជី​​បើក​ការិយាល័យ​នៅកម្ពុជាឆាប់ៗនេះ

ក្រសួងព័ត៌មាន​របស់​កម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា នេះ បាន​ផ្ដល់​ភ្លើងខៀវ​ជាគោលការណ៍ ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ