អង្គប្រជុំនេះ បានពិភាក្សាឈ្វេងយល់លម្អិតអំពីបញ្ហាប្រឈមនានា និងបានរកដំណោះស្រាយរួមគ្នា ដើម្បីបន្ដជំរុញដំណើរការអភិវឌ្ឍវិស័យសំណង់ បុរី លំនៅឋាន និងខុនដូ ដែលមានកំណើនតម្រូវការយ៉ាងខ្ពស់លើការប្រើប្រាស់បណ្ដាញទឹកស្អាតនាពេលបច្ចុប្បន្ន។
កិច្ចប្រជុំនេះ បានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ក្នុងនោះមាន សមាជិករបស់សមាគមក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន មកពីជាង ៥០ក្រុមហ៊ុន និងមន្ដ្រីជំនាញបច្ចេកទេសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ជាលទ្ធផល ការពិភាក្សា នៃអង្គប្រជុំ សម្រេចបានដូចជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើបទបង្ហាញស្ដីអំពី «ស្ថានភាពផ្គត់ផ្គង់ទឹកបច្ចុប្បន្ន និងផែនការអភិវឌ្ឍបណ្ដាញទឹកស្អាតដល់ឆ្នាំ២០៣២»។ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឯកភាពបង្កើតយន្ដការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិស័យឯកជន និងស្ថាប័នរដ្ឋ ក្នុងការបន្ដលើកកម្ពស់ការផ្គត់ផ្គង់សេវាទឹកស្អាតតាមបណ្ដាលគម្រោងអភិវឌ្ឍន៍សំណង់នីមួយៗ។ ការបង្ហាញអំពីបញ្ហាប្រឈមនានារបស់គម្រោងអភិវឌ្ឍន៍សំណង់តាមបណ្ដាលជាយក្រុងភ្នំពេញ ដោយរៀបចំសិក្សាបន្ថែម ដើម្បីពន្លឿនយន្ដការដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។
លទ្ធផលទាំងនេះសបញ្ជាក់អំពីការចូលរួមគាំទ្រយ៉ាងសកម្មពីសំណាក់រាជរដ្ឋាភិបាលដល់វិស័យឯកជន ដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕