ក្រុមចិននៅទីផ្សារអាមេរិក

និយ័តករចិនកំពុងព្យាយាមបញ្ចៀសការលុបឈ្មោះក្រុមហ៊ុនចិនចេញពីបញ្ជីផ្សារហ៊ុនរបស់អាមេរិក


មន្ត្រីនិយតករចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរចិនកំពុងធ្វើការជាមួយភាគីអាមេរិកដើម្បីការពារក្រុមហ៊ុនចិន ពីការលុបឈ្មោះចេះពីផ្សារហ៊ុនអាមេរិក។ កិច្ចខិតខំប្រឹងប្រែងនេះ ធ្វើឡើង ស្របពេលដែលនិយតករផ្សារមូលបត្រអាមេរិក កំពុងសើរើធ្វើសវនកម្មលើក្រុមហ៊ុនបរទេសណា ដែលមិនបានឆ្លើយតបតាមស្តង់ដារនៃផ្សារហ៊ុនអាមេរិក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
និយ័តករចិនកំពុងព្យាយាមបញ្ចៀសការលុបឈ្មោះក្រុមហ៊ុនចិនចេញពីបញ្ជីផ្សារហ៊ុនរបស់អាមេរិក

បច្ចុប្បន្ន​អាជ្ញាធរ​អា​មេ​រិ​ក កំពុង​រៀបចំ​នីតិវិធី​ត្រួតពិនិត្យ លើ​ក្រុមហ៊ុន​បរទេស​ទាំងឡាយ មិន​ថា​តែ​ក្រុមហ៊ុន​ចិន​នោះ​ទេ ប្រសិនបើ​ការ​ធ្វើ​សវន​កម្ម (Aduting) របស់​ក្រុមហ៊ុន​ទាំងនោះ ឃើញ​ថា មិន​ស្រប​តាម​ស្តង់ដារ​តម្រូវ​របស់​អា​មេ​រិ​ក​ទេ នោះ​គេ​នឹង​ពិចារណា​លុបឈ្មោះ​ក្រុមហ៊ុន​ទាំងនោះ​ចោល ពី​ផ្សារ​ហ៊ុន​អា​មេ​រិ​ក​តែ​ម្ដង​។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​គណនេយ្យករ​ដែល ទទួល​ធ្វើ​សវន​កម្ម​លើ​ក្រុមហ៊ុន​បរទេស​ក្នុង​សហរដ្ឋអាមេរិក បាន​ត្អូញត្អែរ​ជា​យូរណាស់​មក​ហើយ​អំពី​ការ​ខ្វះខាត​លទ្ធភាព និង​ភាព​បើកចំហរ ទទួល​បាន​ឯកសារ​ការងារ ដើម្បី​ធ្វើ​សវន​កម្ម​សម្រាប់​ក្រុមហ៊ុន​ចិន ដែល​បាន​ចុះបញ្ជី​នៅ​សហរដ្ឋអាមេរិក​។ ការ​រិ​ត​ត្បិត​បែប​នេះ ក៏​ដោយសារ​តែ​អាជ្ញាធរ​ចិន​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​និយតករ​ក្រៅប្រទេស ត្រួតពិនិត្យ​ឯកសារ​ការងារ​របស់​ក្រុមហ៊ុន​គណនេយ្យ​ក្នុងស្រុក​របស់​ខ្លួន​។

យ៉ាងណាមិញ ក្រោយ​អាជ្ញាធរ​អា​មេ​រិ​ក​ផ្តើម​ចាត់វិធានការ​លើ​បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​និយតករ​ចិន​ញាប់ដៃ​ញាប់​ជើង រក​វិធី​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​អា​មេ​រិ​ក ដើម្បី​កុំ​ឲ្យ​មានការ​លុបឈ្មោះ​ក្រុមហ៊ុន​ចិន ចេញពី​ផ្សារ​ហ៊ុន​អា​មេ​រិ​ក​។

ជាក់ស្តែង​លោក សិន ប៊ី​ង (Shen Bing) អគ្គនាយក​នៃ​នាយកដ្ឋាន​កិច្ចការ​អន្តរជាតិ​របស់​គណៈកម្មការ​គ្រប់គ្រង​មូល​ប​ត្រ​ចិន​បាន​និយាយ​ថា វា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ប្រសិនបើ​ក្រុមហ៊ុន​ចិន​ត្រូវ​គេ​លុបឈ្មោះ​ចេញពី​ប​ញ្ចី​ផ្សារ​ហ៊ុន​អា​មេ​រិ​ក​ដ៏​ធំ​មែន​នោះ​។ វា​មិនមែន​ជា​រឿង​ល្អ​ទាំង​ក្រុមហ៊ុន ទាំង​សម្រាប់​អ្នក​វិនិយោគ និង​សម្រាប់​ទីផ្សារ​ហ៊ុន​សកលលោក​ទាំងមូល​។

លោក សិន ប៊ី​ង​បាន​បន្ត​ថា ក្រុមការងារ​របស់​លោក​កំពុង ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​ដោះស្រាយ​បញ្ហា​សវន​កម្ម​ជាមួយ​សម​ភាគី​សហរដ្ឋអាមេរិក ហើយ​ទំនាក់ទំនង​កំពុង​តែ​រលូន និង​ប្រកបដោយ​ភាព​បើកចំហ​។ លោក​អះអាង​ថា វា​អាច​មាន​ហានិភ័យ​នៃ​ការ​លុបឈ្មោះ​ក្រុមហ៊ុន​ទាំងនេះ ប៉ុន្តែ​គេ​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ការពារ​កុំឱ្យ​វា​កើតឡើង​។

សូម​ជម្រាប​ថា ការ​ដែល​សហរដ្ឋអាមេរិក​ចាប់ផ្តើម​សើរើ លើ​ក្រុមហ៊ុន​បរទេស​ចុះ​ប​ញ្ចី​ក្នុង​ផ្សារ​ហ៊ុន​អា​មេ​រិ​ក​ដូចនេះ គឺ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ថ្មី​មួយ ដែល​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ​បាន​ចុះហត្ថលេខា កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០២០ គ្រា​ដែល​លោក​សល់​ពេល​មិន​ដល់​មួ​យស​ប្តា​ហ៍​ផង ក្នុង​តំណែង​របស់​លោក​។​ជា​ប្រធានាធិបតី​អា​មេ​រិ​ក ទ​ង្វើ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ចិន ដែល​រកស៊ី​នៅ​អា​មេ​រិ​ក​ច្រើន​ជាង ទៅ​លើ​ក្រុមហ៊ុន​បរទេស​ដទៃ​។

ច្បាប់​ថ្មី​នោះ បាន​ផ្តើម​អនុវត្ត​ចាប់ពី​ខែកញ្ញា​មក ហើយ​វា​សំដៅ​ដល់​ការ​លុបឈ្មោះ​ក្រុមហ៊ុន​បរទេស​ចេញពី​បញ្ជី​ផ្សារ​ហ៊ុន​អា​មេ​រិ​ក ប្រសិនបើ​ក្រុមហ៊ុន​ទាំងនោះ មិន​បាន​ធ្វើ​សវន​កម្ម​ស្រប​តាម​ស្តង់ដារ​អា​មេ​រិ​ក ក្នុង​ពេល​៣​ឆ្នាំ​ម្តង​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បារាំងថា មិនមានផែនការបិទប្រទេសជាថ្មីទៀតនោះទេ ប៉ុន្ដែនឹងដាក់ចេញវិធានការរឹតបន្ដឹងជាងមុន

ព័ត៌មាន
ប្រទេសបារាំងនឹងប្រកាសវិធានការទប់ស្កាត់កូវីដ-១៩ ថ្មី ខណៈដែលអត្រាឆ្លងថ្មីកើនឡើងនៅទូទាំងប្រទេស ប៉ុន្តែបារាំងមិនមានផែនការបិទខ្ទប់ប្រទេសជា...

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជួបគ្នារកដំណោះស្រាយក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយចីរភាព

ព័ត៌មាន
អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបើកការប្រជុំមួយ ដ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ