រូបិយវត្ថុឌីជីថល-ចិន

ចិនហាមស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនទូទាត់របស់ខ្លួន ពាក់ព័ន្ធនឹងរូបិយវត្ថុឌីជីថល Cryptocurrency


ប្រទេសចិនបានហាមឃាត់ស្ថាប័នហិរញ្ញវត្ថុ និង ក្រុមហ៊ុនទូទាត់ប្រាក់នានា មិនឲ្យមានការផ្ដល់សេវាទាក់ទងទៅនឹងប្រតិបត្តិការរូបិយវត្ថុឌីជីថល Cryptocurrency ជាដាច់ខាត និងបានព្រមានដាច់ខាតបើវិនិយោគិនទាំងឡាយណា ដែលប្រឆាំងបម្រាមជួញដូររូបិយវត្ថុឌីជីលនេះផងដែរ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
ចិនហាមស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនទូទាត់របស់ខ្លួន ពាក់ព័ន្ធនឹងរូបិយវត្ថុឌីជីថល Cryptocurrency
ដោយ

ការ​សម្រេច​ចុង​ក្រោយ​ដាក់​បម្រាម​ពី​សំណាក់​អាជ្ញាធរ​ចិន​ទៅ​លើ​ប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​រូបិយ​វត្ថុ​ឌី​ជី​ថ​ល​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ត្រៀម​ទប់ទល់​ទៅ​នឹង​បញ្ហា​ដែល​អាច​កើត​មាននៅ​ក្នុង​ការ​ជួញដូរ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ដែល​កំពុង​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​។ នៅ​ក្រោម​បម្រាម​នេះ ស្ថាប័ន រួម​ទាំង​ធនាគារ និង​បណ្ដាញ​ទូទាត់​តាម​អន​ឡាញ​ទាំងអស់ មិន​ត្រូវ​ផ្ដល់​ជូន​រាល់​សេវាកម្ម​ណា​ដែល​ទាក់ទង​នឹង​រូបិយ​វត្ថុ​ឌី​ជី​ថ​ល (Cryptocurrency) នោះ​ទេ ដូច​ជា​ការ ការ​ចុះ​ឈ្មោះ​លើ​បណ្ដាញ​អន​ឡាញ​, ការ​ជួញដូរ និង​ការ​ទូទាត់​នានា​ជាដើម​។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​អាជ្ញាធរ​ចិន បាន​ឲ្យ​ដឹង​ទៀត​ថា ថ្មី​ៗ​នេះ Cryptocurrency មានការ​ឡើង​ខ្លាំង និង​ដាំ​ក្បាល​ចុះ​ខ្លាំង មិន​ទៀងទាត់ ហើយ​ការ​ជួញដូរ​រូបិយ​វត្ថុ​ឌី​ជី​ល​នេះ​ទាំង​ប្រថុយប្រថាន​ក៏​មានការ​ស្ទុះ​កើនឡើង​ខ្លាំង​ដែរ ដែល​វា​គឺ​ពិតជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ចិន និង​មានការ​រំខាន​ទៅ​ដល់​សណ្ដាប់ធ្នាប់​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​។

ការ​ចាត់វិធានការ​បម្រាម​ធ្ងន់ធ្ងរ​លើ​ប្រតិបត្តិការ​រូបិយ​វត្ថុ​ឌី​ជី​ល​នៅ​ក្នុង​ប្រទេស​ចិន​នា​ពេល​នេះ ក៏​មិនមែន​ជា​លើក​ទី​១​នោះ​ដែរ តួយ៉ាង​នៅ​ឆ្នាំ​២០១៧ ចិន​បាន​បិទ​ចោលការ​ប្ដូរ​រូបិយ​វត្ថុ​ឌី​ជី​ថ​ល​នៅ​ក្នុងស្រុក ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ជួញដូរ​កាក់ Bitcoin ក្នុង​ទីផ្សារ​សកល ដែល​មានការ​ជួញដូរ​ប្រមាណ ៩០%​។

កាលពី​ឆ្នាំ​២០១៩ ធនាគារ​ប្រជា​ចិន​ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍ អំពី​ការ​រាំង​ខ្ទប់​ការ​ដំណើរការ​រូបិយ​វត្ថ​ឌី​ជី​ថ​ល​ក្នុងស្រុក និង​បរទេស​ទាំងអស់​ផង​ដែរ​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ បាន​គូសបញ្ជាក់​ពី​ហានិភ័យ​នៃ​ការ​ជួញដូរ​រូបិយ​វត្ថុ​ឌី​ជី​ល ដោយ​បាន​លើក​ឡើង​ថា រូបិយ​វត្ថ​ប្រភេទ​នេះ មិន​ត្រូវ​បាន​គាំទ្រ​ដោយ​តម្លៃពិត​ប្រាកដ​នោះ​ទេ តម្លៃ​របស់​វា​ត្រូវ​បាន​គេ​រៀបចំ​រៀបចំ​យ៉ាង​ងាយ ហើយ​កិច្ចសន្យា​ជួញដូរ​ក៏​មិន​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​របស់​ប្រទេស​ចិន​នោះ​ដែរ​៕

None



អត្ថបទបន្ទាប់


ឥណ្ឌារំពឹងថា«អាចផ្គត់ផ្គង់វ៉ាក់សាំងដល់ពិភពលោកឡើងវិញមុនដំណាច់ឆ្នាំនេះ»

វិទ្យាស្ថានសេរ៉ូម ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំមួយនៅលើពិភពលោករបស់ប្រទេសឥណ្ឌាបានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនរំពឹងថា នឹងអាចផ្គត់ផ្គង់វ៉…

រថយន្ដ Tesla នៅចិនធ្លាក់ប្រជាប្រិយភាពខ្លាំង ក្រោយរងការរិះគន់យ៉ាងចាស់ដៃ

ទីផ្សារចិន ដែលធ្លាប់តែជាទីផ្សារក្រៅប្រទេសដ៏ធំសម្រាប់ការលក់រថយន្ដរបស់ក្រុមហ៊ុន Tesla នោះ ឥឡូវនេះ កំពុងជួបបញ្ហាធ្លាក់ចុះហើយ! បញ្ហានៅត្រង់ថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ