ក្រុមហ៊ុន Tesla - ចិន

រថយន្ដ Tesla នៅចិនធ្លាក់ប្រជាប្រិយភាពខ្លាំង ក្រោយរងការរិះគន់យ៉ាងចាស់ដៃ


ទីផ្សារចិន ដែលធ្លាប់តែជាទីផ្សារក្រៅប្រទេសដ៏ធំសម្រាប់ការលក់រថយន្ដរបស់ក្រុមហ៊ុន Tesla នោះ ឥឡូវនេះ កំពុងជួបបញ្ហាធ្លាក់ចុះហើយ! បញ្ហានៅត្រង់ថា តាំងពីខែមុនមក ប្រជាប្រិយភាពរបស់រថយន្ដTesla អាមេរិកមួយនេះ នៅក្នុងទីផ្សារចិនបានថយចុះយ៉ាងខ្លាំង ពោលគឺនៅក្រោយពេលដែលអ្នកបើកបររថយន្ដនេះ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជាបន្ដបន្ទាប់ ដែលគេបានដាក់ការសន្និដ្ឋានថា បណ្តាលមកពីភាពមិនប្រក្រតីរបស់រថយន្តម៉ាកTesla ពីអាមេរិកមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
ស្រ្តីជនជាតិចិន ចូលទៅស្រែកតវ៉ាក្នុងពិធីតាំងបង្ហាញមួយរបស់តេស្លា ក្រោយនាងជួបគ្រោះថ្នាក់ចរាចរដោយបានអះអាងថាបណ្តាលមកពីហ្វ្រាំងរថយន្តតេស្លារបស់នាងមិនដំណើរការ
ដោយ

នៅ​ក្នុង​ខែមេសា​ឆ្នាំ​នេះ មាន​រថយន្ត​តេ​ស្លា​ប្រមាណ​តែ​ជាង ១​ម៉ឺន​២​ពាន់​គ្រឿង​ប៉ុណ្ណោះ​ត្រូវ​បាន​បញ្ចេញ​លក់​នៅ​ក្នុង​ប្រទេស​ចិន ដោយ​ចំនួន​នេះ​មានការ​ធ្លាក់​ចុះ​ខ្លាំង បើ​ធៀប​នឹង​ខែមីនា​កន្លង​ទៅ ដែល​កាលនោះ​ទីផ្សារ​តេ​ស្លា​នៅ​ប្រទេស​ចិន​មាន​ដល់​ទៅ​ជាង ៣​ម៉ឺន​៥​ពាន់​គ្រឿង​ឯណោះ​។ នេះ​បើ​យោង​តាម ទិន្នន័យ​ពី​បណ្តាញ​ព័ត៌មាន​រថយន្ត​ដែល​គាំទ្រ​ដោយ​រដ្ឋ​ចិន​។

ការ​ធ្លាក់​ចុះ​ច្រើន​ដូចនេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​រថយន្ត​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​ដ៏​ធំ​នេះ​មួយ​នេះ កំពុង​មានកេរ្តិ៍ឈ្មោះ​មិនល្អ​ក្នុង​ចំណោម​សាធារណជន​ចិន​។ មានកេរ្តិ៍ឈ្មោះ​មិនល្អ​ដោយហេតុ​ថា កាលពី​ខែ​មុន​មាន​ស្ត្រីជន​ជាតិចិន​ម្នាក់​បាន​ចូល​ទៅ​ស្រែក​តវ៉ា​ក្នុង​ពិធី​ដាក់​បង្ហាញ​រថយន្ដ​តេ​ស្លា ថា​នាង​បាន​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​តែ​ហ្វ្រាំង​របស់​តេ​ស្លា​មិន​ដំណើរការ​។

ក្រោយមក​ទៀត ក្នុង​ស​ប្តា​ហ៍​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ផ្សេង​ទៀត​បង្ក​ឡើង​ដោយ​តេ​ស្លា​ដូច​គ្នា​បាន​កើតឡើង ដោយ​បាន​សម្លាប់​ជីវិត​ប៉ូលិស​ចរាចរណ៍​ម្នាក់ និង​ម្នាក់​ទៀត​រង​របួស​។ រំលង​មិន​បាន​ប៉ុន្មាន ក៏​មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​មួយទៀត ដោយ​បាន​ឆក់​យក​ជីវិត​អ្នកបើកបរ​រថយន្ត​តេ​ស្លា​តែ​ម្តង ហើយ​ករណី​ចុង​ក្រោយ​នេះ កំពុង​ត្រូវ​បាន​អាជ្ញាធរ​ចិន​ស៊ើបអង្កេត​នៅឡើយ​។

វី​ដេ​អូ​នៃ​គ្រោះថ្នាក់​ចរាចរ​បង្ហាញ​ពី​រថយន្ត​តេ​ស្លា​របស់​បុរស​ម្នាក់ បើក​ទៅ​បុក​នឹង​ឡាន​ដឹក​ទំនិញ​មួយ​ពីក្រោយ​យ៉ាង​ពេញទំហឹង ត្រូវ​បាន​គេ​ចែកចាយ​ទៅ​ពាសពេញ​បណ្តាញ​សង្គម​របស់​ប្រទេស​ចិន​។

សូម​បញ្ជាក់​ដែរ​ថា កន្លង​មករ​វាង​ក្រុមហ៊ុន​តេ​ស្លា និង​រដ្ឋាភិបាល​ចិន រមែង​មានការ​ប៉ះទង្គិច​ពាក្យ​សំដី​គ្នា​ជុំវិញ​បញ្ហា​សុវត្ថិភាព​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់ ដោយ​កន្លង​មក​រដ្ឋាភិបាល​ចិន​បាន​ចោទប្រកាន់​ថា កាមេរ៉ា​នៅ​ក្នុង​រថយន្ត​តេ​ស្លា​អាច​ប្រមូល​យក​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់ និង​បាន​ហាមប្រាម​យោធា​ខ្លួន​មិន​ឲ្យ​ប្រើ​រថយន្ត​នេះ ដោយ​បារម្ភ​ពី​ការ​ឈ្លប​យក​ការ​សំងាត់​នានា​។ ក្រុមហ៊ុន​តេ​ស្លា​បាន​ច្រានចោល​ម្ដង​ហើយ​ម្ដងទៀត ព្រមទាំង​បាន​ធានា​អះអាង​ថា ពួក​គេ​មិន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ចារកម្ម​ណាមួយ​នោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនហាមស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនទូទាត់របស់ខ្លួន ពាក់ព័ន្ធនឹងរូបិយវត្ថុឌីជីថល Cryptocurrency

ព័ត៌មាន
ប្រទេសចិនបានហាមឃាត់ស្ថាប័នហិរញ្ញវត្ថុ និង ក្រុមហ៊ុនទូទាត់ប្រាក់នានា មិនឲ្យមានការផ្ដល់សេវាទាក់ទងទៅនឹងប្រតិបត្តិការរូបិយវត្ថុឌីជីថល Crypt…

ការនាំចេញកង់កម្ពុជាសម្រេចបានជិត ២០០លានដុល្លារ នៅតែកើនខ្ពស់ក្នុង៤ខែឆ្នាំនេះ

ព័ត៌មាន
នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកង់ទៅក្រៅប្រទេសក្នុងទំហំទឹកប្រាក់ជិត២០០លានដុល្លារអាមេរិក កើនឡើងជាង៣០% បើប្រៀបធៀបនឹងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ