ប្រទេសចិន

ចិនដាក់មហិច្ឆតាពង្រីកកន្លែងស្តុកថាមពលវារីអគ្គិសនីជាង២០០កន្លែងបន្ថែមទៀតនៅឆ្នាំ២០២៥


ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីធំបំផុតនៅប្រទេសចិនគឺក្រុមហ៊ុន PowerChina បាននិយាយថា ប្រទេសចិននឹងចាប់ផ្ដើមយុទ្ធនាការសាងសង់ក្នុងពេលឆាប់ៗនេះ នូវរោងចក្រវារីអគ្គិសនីរាប់រយកន្លែងបន្ថែមទៀត ដែលអាចផ្ដល់ថាមពលដល់ទៅ ២៧០ ជីហ្កាវ៉ាត់ ដើម្បីបំពេញបន្ថែមនូវថាមពលកកើតឡើងវិញនៅក្នុងប្រទសនៅឆ្នាំ២០២៥ខាងមុខ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg។
វារីអគ្គិសនីប្រទេសចិន
ដោយ

ប្រទេស​ចិន​នឹង​ចាប់ផ្តើម​សាងសង់​ស្ថានីយ៍​វា​រី​អគ្គិសនី​បន្ថែម​ជាង ២០០ កន្លែង​ដែល​ផ្ដល់​កម្លាំង​ថាមពល​រួម​គ្នា​សរុប ២៧០ ជី​ហ្កា​វ៉ា​ត់​នៅ​ឆ្នាំ​២០២៥​។ នេះ​បើ​តាម​លោក ទីង យ៉ា​ន​ហ្សា​ង (Ding Yanzhang) ប្រធាន​ក្រុមហ៊ុន Power Construction Corp. of China ដែល​ជា​ក្រុមហ៊ុន​សាងសង់​ធំ​បំផុត​សម្រាប់​គម្រោង​វា​រី​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ចិន​។

មហិច្ឆតា​សាងសង់​ស្ថានីយ៍​វា​រី​អគ្គិសនី​បន្ថែម​ជាង​២០០​កន្លែង​នេះ គឺជា​បរិមាណ​មួយ​ដែល​ច្រើន​ជាង​សមត្ថភាព​ក្នុង​ការ​ផលិត​ថាមពល​របស់​រោងចក្រ​ផលិត​ថាមពល​ទាំងអស់​នៅ​ក្នុង​ប្រទេស​ជប៉ុន ហើយ​វា​នឹង​គ្រប់គ្រាន់ ដើម្បី​បំពេញតម្រូវការ​ប្រហែល ២៣% នៃ​តម្រូវការ​ខ្ពស់​បំផុត​របស់​ប្រទេស​ចិន​។

បច្ចេកវិទ្យា​ស្តុក​ទឹក ដើម្បី​បង្កើត​ថាមពល​រដ្ឋ​វា​រី​អគ្គិសនី គឺ​មាន​អាយុកាល​ជាង​មួយ​សតវត្សរ៍​មក​ហើយ​។ ទឹក​ត្រូវ​បាន​បូម​ចូល​ទៅ​ក្នុង​អាង​ស្តុក​ទឹក​នៅ​លើ​ភ្នំ​ដោយ​ប្រើប្រាស់​អគ្គិសនី​នៅ​ពេល​តម្រូវការ​មាន​កម្រិត​ទាប ហើយ​បន្ទាប់​មក​បង្កើត​ថាមពល​នៅ​ពេល​ចាំបាច់​តាម​រយៈ​ការ​ព្រ​លែង​ទឹក​ឱ្យ​ធ្លាក់​ហូរ​ពីលើ​ភ្នំ​ឆ្លងកាត់​ប្រលោះ​ឬ​ឧបករណ៍​ដែល​គេ​បាន​ច្នៃ​ឡើង​ដើម្បី​បង្កើត​ជា​ថាមពល​វា​រី​អគ្គិសនី​។

ប្រទេស​ចិន​បាន​សម្លឹង​មើលឃើញ​ពី​ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​មួយ​ចាប់តាំងពី​ឆ្នាំ​មុន​មក​ម្ល៉េះ​។ កាលពី​ខែសីហា ឆ្នាំ​មុន សេចក្តី​ព្រាង​ឯកសារ រដ្ឋបាល​ថាមពល​ជាតិ​របស់​ចិន បាន​កំណត់​ពី​សក្តានុពល​សម្រាប់​ថាមពល​វា​រី​អគ្គិសនី​ចំនួន ៦៨០ ជី​ហ្កា​វ៉ា​ត់​នៅ​ក្នុង​ប្រទេស​នេះ ហើយ​បាន​កំណត់​គោលដៅ​សាងសង់ ដែល​អាច​ផលិត​បាន​ថាមពល ១៨០ ជី​ហ្កា​វ៉ា​ត់​នៅ​ត្រឹម​ឆ្នាំ​២០២៥​។

យោង​តាម​ទិន្នន័យ​ពី​សមាគម​វា​រី​អគ្គិសនី​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០២១ ពិភពលោក​មាន​សមត្ថភាព​ថាមពល​ពី​វា​រី​អគ្គិសនី​សរុប​មាន​ជាង​១​ពាន់​៣០០​ជី​ហ្កា​វ៉ា​ត់ ហើយ​ក្នុង​នោះ ប្រទេស​ចិន គឺ​មាន​ច្រើន​ជាងគេ​ប្រមាណ​ជាង​៣៩០​ជី​ហ្កា​វ៉ា​ត់ បន្ទាប់​មក​គឺ​ប្រទេស​ប្រេ​ស៊ី​ល​មាន​ជាង​១០០​ជី​ហ្កា​វ៉ា​ត់ អា​មេ​រិ​ក​មាន​ជាង​១០០​ជី​ហ្កា​វ៉ា​ត់ កា​ណា​ដា​មាន​ជាង​៨០​ជី​ហ្កា​វ៉ា​ត់ និង​រុ​ស្ស៊ី​មាន​ជាង​៥៥​ជី​ហ្កា​វ៉ា​ត់​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃពន្ធអគ្គិសនីថៃឡើងថ្លៃ នៅចំពេលតម្លៃប្រេងឥន្ធនៈបន្តកើនឡើង

ព័ត៌មាន
គណៈកម្មការនិយតកម្មថាមពលថៃ (ERC) និយាយថា ប្រជាជនថៃប្រឈមនឹងការកើនឡើងថ្លៃលើការចំណាយអគ្គិសនី ខណៈពន្ធលើថាមអគ្គិសនីកើនឡើងដល់កម្រិតខ្ពស់បំផុត…

គណៈប្រតិភូ IMF បំពេញទស្សនកិច្ចនៅស្រីលង្កា ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលស្ដីពីកិច្ចព្រមព្រៀងផ្ដល់ថវិកាជួយសង្គ្រោះសេដ្ឋកិច្ច

ព័ត៌មាន
ក្រុមមន្ត្រីរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទៅដល់ប្រទេសស្រីលង្កានៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាពីកម្មវិធីផ្ដល់ថវិកាជួយសង្គ្រោះក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ