ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន

ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាលគឺជាកម្មវិធីដំបូង នៅកម្ពុជា


ក្រសួងព័ត៌មាន បានកំណត់កាលបរិច្ឆេទនៃកម្មវិធីប្រគល់ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ដែលគ្រោងប្រារព្ធធ្វើ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ខៀវ កញារីទ្ធ ផ្ទាល់គឺជំរុញឱ្យបង្កើតកម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ដោយគិតចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់២០១០ ដើម្បីចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅប្រទេសកម្ពុជា។
កម្មវិធីប្រគល់ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល

កម្មវិធីនេះដែរនឹងមានការចូលរួមពីគ្រប់បណ្តាសារព័ត៌មានធំៗ នឹង ធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ 

កម្មវិធី​ពាន​រង្វាន់លើកទឹកចិត្តចំពោះ​​អ្នកសារព័ត៌មាន៥សម័យកាលនេះ ត្រូវបានបង្កើតឡើង​ក្នុង​គោល​បំណងសំខាន់៣ធំៗគឺ៖

ទី១. ចូលរួមអភិវឌ្ឍ និងលើកស្ទួយអ្នកកាសែត  ស្ថាប័នសារព័ត៌មាន និងវិស័យសារព័ត៌មានឱ្យបន្តលើ ចក្ខុ​វិស័យដ៏រឹងមាំ និងរួមចំណែក ដើម្បីវឌ្ឍនភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា

ទី២. ជំរុញឱ្យប្រពន្ធ័ផ្សព្វផ្សាយសាធារណៈទាំងអស់ធ្វើការពង្រឹង និងផ្សព្វផ្សាយ ដោយតម្រង់គុណ​តម្លៃនៃ​ទស្សនៈ ដ៏ត្រឹមត្រូវ ក្នុងសង្គមជាតិកម្ពុជា

ទី៣. លើកទឹកចិត្តដល់បុគ្គល ក៏ដូចជាស្ថាប័នសារព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ធ្វើការលះបង់ និងជាគំរូដ៏ល្អដល់សង្គម នៅក្នុងការងារវិជ្ជាជីវៈវិស័យសារព័ត៌មាននេះ។

ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាននាពេលកន្លងមកនេះ កម្មវិធីពាន​រង្វាន់លើ​ក​ទឹកចិត្ត​ចំពោះ​​អ្នកសារព័ត៌មាន៥សម័យកាល បានចាប់ផ្តើមឡើងវិញបន្ទាប់ពី បានពន្យាពេលដំណើរការអស់រយៈ​ពេល​១​ឆ្នាំ​កន្លង​មក​ហើយ។

ក្រសួងព័ត៌មានបានសម្រេចជ្រើសរើសសមាសភាពគណៈកម្មាការចំនួន៧ នាក់ មកពីស្ថាបន័សារព័ត៌មានផ្សេងៗគ្នា ដើម្បីចងក្រង​រៀប​ចំកម្មវិធីនេះឱ្យមានដំណើរការទៅមុខ តាមដំណាក់​កាល​​នីមួយៗ។

មិនតែប៉ុណ្ណោះគណៈកម្មាការទាំង៧រូប មានតួនាទី​ក្នុងការមូលមតិឯកភាពគ្នាដើម្បីស្រាវជ្រាវរក ​បេក្ខ​ជន ​ដែលជាអ្នកសារ​ព័ត៌​មានសំខាន់ៗ ប្រកបដោយស្នាដៃ ប្រចាំ​ទសវត្សរ៍ ​១៩៧០ ១៩៨០ ១៩៩០ ឆ្នាំ២០០០ និងឆ្នាំ​២០​១០ ដើម្បីលើកទឹកចិត្ត និង ប្រគល់ពានរង្វាន់ផងដែរ។​ លើសពីនេះទៅទៀតគណៈកម្មការទាំង៧រូបក៏មានតួនាទីពិភាក្សាស្វែង​រកមតិស្ថាបនាស្តីអំពីកម្មវិធីពានរង្វាន់នេះ ជាពិសេសចូលរួម​ផ្សព្វផ្សាយអំពីកម្មវិធីឱ្យកាន់តែល្បីខ្ចរខ្ចាយ ដល់សាធារណជន និងក្រុមអ្នកសារព័ត៌មាន។

ជាលទ្ធផល មកដល់ពេលបច្ចុប្បន្ននេះ គណៈកម្មការទាំង៧រូប បានស្វែងរកឃើញនូវបេក្ខជន​                 អ្នកសារ​ព័ត៌​មាននៅស្ថាបន័ផ្សេងគ្នា ដែលមានរហូត ១៤នាក់ ហើយ១៤នាក់នេះ ត្រូវបានចាត់ទុកជាអ្នកសារព័ត៌​មាន ដែលបានខិតខំប្រឹងប្រែងពាលីជីវិតទាំងកំលាំងកាយចិត្តក្នុងអាជីពជាអ្នកសារព័ត៌​មាន នាសម័យកាលនីមួយៗ។

សូមបញ្ជាក់ផងដែរថា នេះគឺជាកម្មវិធីដំបូង ដែលក្រសួងព័ត៌មានបានរៀបចំធ្វើ សម្រាប់អ្នកសារព័ត៌មានកម្ពុជា។ តាមរយៈកម្មវិធីនេះ ភាគីពាក់ព័ន្ធក្នុងវិស័យសារព័ត៌មានមានក្តីរំពឹងទុកខ្ពស់ដល់ការលើកកម្ពស់វិស័យសារព័ត៌នៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពល្អប្រសើរជាងមុន៕

***សម្រាប់បច្ចុប្បន្នភាពបន្ថែម និងព័ត៌មានលម្អិត សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយខាងក្រោម៖ 

https://cja.tnaot.com
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឃីង ម៉ាជេស្ទីក វីឡាទោលបែបអភិជនរបស់បុរី ប៉េង ហួត បង្ហាញខ្លួនជាផ្លូវការក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ បញ្ចុះតម្លៃ 9% និងផ្ដល់ជូនឡានអាគុយដ៏ទំនើបភ្លាមៗ

ព័ត៌មាន
នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នេះ បុរី ប៉េង ហួត បានបើកសម្ពោធលក់ជាផ្លូវការវីឡាទោលបែបអភិជនដ៏ប្រណីតឈ្មោះថា វីឡា ឃីង ម៉ាជេស្ទីក ក្នុងគ…

អង្គការណាតូព្រមានថា រុស្ស៊ីអាចប្រើអាវុធគីមីក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន

ព័ត៌មាន
លោកជេន ស្តូលថេនប៊ឺក (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូអះអាងថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធគីមីក្នុងការលុកលុយរបស់ខ្លួនទៅលើអ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ