វ៉ាក់សាំងកូវីដ១៩-ឥណ្ឌា

ឥណ្ឌារំពឹងថា«អាចផ្គត់ផ្គង់វ៉ាក់សាំងដល់ពិភពលោកឡើងវិញមុនដំណាច់ឆ្នាំនេះ»


វិទ្យាស្ថានសេរ៉ូម ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំមួយនៅលើពិភពលោករបស់ប្រទេសឥណ្ឌាបានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនរំពឹងថា នឹងអាចផ្គត់ផ្គង់វ៉ាក់សាំងដល់ពិភពលោកឡើងវិញបាននៅមុនដំណាច់ឆ្នាំ២០២១នេះ ក្រោយពីបានខកខាននាំចេញវ៉ាក់សាំងតាំងពីខែមីនាឆ្នាំនេះមក។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន AP។
សេចក្តីជូនដំណឹងអំពីការខ្វះខាតនៃ Covishield ដែលជាវ៉ាក់សាំងការពារកូវីដ១៩ដែលត្រូវបានផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌាត្រូវបានគេសរសេរបង្ហាញនៅខាងក្រៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំង COVID-19 នៅទីក្រុង Mumbai ប្រទេសឥណ្ឌាថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១ - Reuters
ដោយ

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​លើ​បណ្តាញ Twitter ផ្លូវការ​របស់​វិទ្យាស្ថាន​សេរ៉ូម ឥណ្ឌា​បញ្ជាក់​ថា ៖«​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ វិទ្យាស្ថាន​នេះ​មានការ​ជជែក​ពិភាក្សា​គ្នា​ជា​ច្រើន ជុំវិញ​លទ្ធភាព​ក្នុង​ការ​បន្ត​នាំ​ចេញ​វ៉ាក់សាំង​សម្រាប់​ពិភពលោក​ឡើង​វិញ​។ យ៉ាងណា​ក៏​ដោយ វិទ្យាស្ថាន​សេរ៉ូម និង រដ្ឋាភិបាល​ឥណ្ឌា នឹង​បន្ត​ពង្រីក​ផលិតកម្ម និង ផ្តល់​អាទិភាព​ដល់​ពលរដ្ឋ​ឥណ្ឌា​មុនគេ ហើយ​ក៏​សង្ឃឹមថា ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​ប្រទេស​ដទៃ​តាម​រយៈ​យន្តការ​កូ​វ៉ា​ក់ (COVAX) នៃ​អង្គការ​សុខភាព​ពិភពលោក នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ចុងឆ្នាំ​នេះ​តែ​ម្តង​»​។

បច្ចុប្បន្ន ឥណ្ឌា​កំពុង​មមាញឹក​យ៉ាង​ខ្លាំង​ដោយ​ដៃ​ម្ខាង​កំពុង​ប្រយុទ្ធ​នឹង​កូ​វី​ដ​-១៩ ដៃ​ម្ខាង​ទៀត​រវល់​ផលិត​វ៉ាក់សាំង ដើម្បី​ផ្គត់ផ្គង់​តម្រូវកា​នៅ​ស្រុក និង ផ្គត់ផ្គង់​ពិភពលោក​ឡើង​វិញ​។ ប៉ុន្តែ​ចាប់តាំងពី​ខែមីនា មក រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្រេចចិត្ត​ផ្អាក​ការ​នាំ​ចេញ​វ៉ាក់សាំង​ទៅ​ក្រៅប្រទេស ក្រោយ​ប្រទេស​អ្នក​ផលិត​វ៉ាក់សាំង​ដ៏​ធំ​ក្នុង​លោក​មួយ​នេះ​ជួប​ប្រទះ​នឹង​រលក​ឆ្លង​កូ​វី​ដ​-១៩​ថ្មី​ដ៏​កាច​សាហាវ បូក​រួម​កង្វះខាត​វ៉ាក់សាំង​យ៉ាង​ខ្លាំង​សម្រាប់​តម្រូវការ​ក្នុងស្រុក​ផង​នោះ​។

គួរ​រំឭក​ថា ឥណ្ឌា​បាន​ចែកចាយ​វ៉ាក់សាំង​ទៅ​ក្រៅប្រទេស​សរុប​ជាង ២០០​លាន​ដូ​សរួច​ហើយ ក្នុង​នោះ​មាន​ជាង ៦៦​លាន​ដូ​ស ជា​ការ​បរិច្ចាគ​ដោយ​រដ្ឋាភិបាល​ឥណ្ឌា មួយ​ចំនួន​ទៀត​ជា​កា​រក​ម្ម៉​ង់​ទិញ​ពី​ក្រៅប្រទេស និង​មួយ​ចំណែក​ធំ​ទៀត ចែកចាយ​តាម​រយៈ​យន្តការ​កូ​វ៉ា​ក់​របស់​អង្គការ​សុខភាព​ពិភពលោក​។

ដោយសារ​តែ​ក្រុមហ៊ុន​ឥណ្ឌា ដែល​ជា​អ្នកលក់​វ៉ាក់សាំង​មួយ​ផ្នែក​ធំ​ឲ្យ​យន្តការ​កូ​វ៉ា​ក់​ត្រូវ​ផ្អាក លែង​នាំ​ចេញ​វ៉ាក់សាំង បាន​ធ្វើ​ឲ្យ​គម្រោងការ​ចែកចាយ​វ៉ាក់សាំង​របស់​យន្តការ​កូ​វ៉ា​ក់ ត្រូវ​ប៉ះពាល់​ខ្លាំង និង​ជួប​ការ​ខ្វះខាត​ខ្លាំង មិន​អាច​ផ្តល់​ជំនួយ​វ៉ាក់សាំង​ទៅ​បណ្តា​ប្រទេស​ក្រីក្រ ដែល ត្រូវការ​ជា​បន្ទាន់​វ៉ាក់សាំង​សម្រាប់​ចាក់​ឲ្យ​ក្រុម​គ្រូពេទ្យ និង ពលរដ្ឋ​ងាយ​រង​គ្រោះ​របស់​ខ្លួន​បាន​។ ឥណ្ឌា​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ក្នុង​អត្រា​ទាប​ដដែល​បើ​ធៀប​នឹង​ស​ប្តា​ហ៍​មុន ពោល​គឺ​ចំនួន​អ្នក​ឆ្លង​ធ្លាក់​មក​នៅ​ប្រមាណ ២៦​ម៉ឺន​នាក់​ប៉ុណ្ណោះ ស្រប​ពេល​ដែល​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​នៅ​តែ​បន្ដ​ហក់​ឡើង​ខ្ពស់​គឺ​មាន​ចំនួន​ជាង ៤​ពាន់​៥​រយ​នាក់​។ បច្ចុប្បន្ន​អ្នក​ឆ្លង​សរុប​នៅ​ឥណ្ឌា​បាន​កើន​ដល់ ជាង​២៥​លាន​នាក់ និង​ស្លាប់​សរុប​ជាង ២៨​ម៉ឺន​៣​ពាន់​នាក់  ក្នុង​នោះ​គ្រូពេទ្យ​ឥណ្ឌា​ជាង ១​ពាន់​នាក់​ហើយ​ត្រូវ​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩​។​នេះ​បើ​តាម​របាយការណ៍​សមាគម​គ្រូពេទ្យ​ឥណ្ឌា​។

សូម​បញ្ជាក់​ថា យន្តការ​កូ​វ៉ា​ក់ Covax របស់​អង្គការ​សុខភាព​ពិភពលោក ដែល​មាន​គោលដៅ ចែកចាយ​វ៉ាក់សាំង​កូ​វី​ដ ឲ្យ​ស្មើភាព​គ្នា រវាង​ប្រទេស​អ្នកមាន និង ប្រទេស​អ្នកក្រ ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក​មួយ​នេះ មិន​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​បាន​នៅឡើយ​ទេ​។ បើ​តាម​ផែនការ​យន្តការ​កូ​វ៉ា​ក់​មាន​គោលដៅ​ចែកចាយ​វ៉ាក់សាំង​ប្រមាណ​២​ពាន់​លាន​ដូ​ស ទៅ​ប្រទេស​ក្រីក្រ នៅ​ឆ្នាំ​២០២១​។ ប៉ុន្តែ​គិត​ចាប់តាំងពី​ខែកុម្ភៈ​រហូត​មក​ដល់​ពាក់កណ្តាល​ខែឧសភា​នេះ យន្តការ​កូ​វ៉ា​ក់បាន​ចែកចាយ​វ៉ាក់សាំង​ទៅ​ប្រទេស​ក្រីក្រ បាន​ប្រមាណ​តែ ៦០​លាន​ដូ​ស​ប៉ុណ្ណោះ​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិនៅភូមានៅតែបន្ដក្ដៅងំ ស្របពេលសម្ពាធពីអន្តរជាតិបន្ដដាក់បន្ទុកកាន់តែខ្លាំង

ព័ត៌មាន
មកទល់ពេលនេះ មានពលរដ្ឋភូមាសរុបជាង ៨០០នាក់ហើយបានស្លាប់ ដោយសារការបង្ក្រាបរបស់កងកម្លាំង យោធាភូមាចាប់តាំងពីមានបាតុកម្មផ្ទុះឡើងនៅទូទាំង...

ចិនហាមស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនទូទាត់របស់ខ្លួន ពាក់ព័ន្ធនឹងរូបិយវត្ថុឌីជីថល Cryptocurrency

ព័ត៌មាន
ប្រទេសចិនបានហាមឃាត់ស្ថាប័នហិរញ្ញវត្ថុ និង ក្រុមហ៊ុនទូទាត់ប្រាក់នានា មិនឲ្យមានការផ្ដល់សេវាទាក់ទងទៅនឹងប្រតិបត្តិការរូបិយវត្ថុឌីជីថល Cry...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ