គំនិតផ្ដួច​ផ្ដើម​ខែ​ក្រវាត់​ និងផ្លូវ

ទំហំពាណិជ្ជកម្មចិន នឹងប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវសម្រេចបានជាង ៨២០ពាន់លានដុល្លារ


នៅក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០១៩នេះ ការធ្វើពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយនឹងបណ្តាប្រទេស ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានកើនឡើងលើសពី ៨២០ពាន់លានដុល្លារអាមេរិកហើយ ដែលតួលេខនេះ កើនឡើងជិត ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាម ការចេញផ្សាយរបស់ រដ្ឋបាលគយទូទៅនៃប្រទេសចិន។
ទំហំពាណិជ្ជកម្មចិន និងប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវសម្រេចបានជាង ៩៣០ ពាន់លានដុល្លារ នៅត្រីមាសទី៣ ឆ្នាំ២០១៩ (រូបភាព៖ https://www.scmp.com)
ដោយ

របាយការណ៍ពី​ខាងគយចិន បានបង្ហាញឲ្យ​ដឹងថា ចាប់ពីខែ មករា ដល់ខែសីហា ឆ្នាំនេះ ការធ្វើពាណិជ្ជកម្ម​របស់ចិន ជាមួយបណ្តា​ប្រទេស​ដទៃ ក្នុងគំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និងផ្លូវ គឺធ្វើបាន​យ៉ាងល្អ ហើយទីផ្សារនេះ កំពុងតែ​ពង្រីក​សក្តានុពល​បន្ថែមទៀត និងក្លាយជា​កម្លាំង​ជំរុញ​ថ្មីមួយ សម្រាប់ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់ចិន។

លោក ទូ សីងគ័ន នាយកផ្នែកសិក្សា​នៃសកលវិទ្យាល័យ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​អន្តរជាតិ​ បានលើក​ឡើងថា សក្តានុពល​នៃទំនាក់​ទំនង​ពាណិជ្ជកម្ម ត្រូវបាន​ចាប់យក​ដោយ ចិន និងបណ្តា​ប្រទេសជាដៃគូ ក្នុងគំនិត​ផ្តួចផ្តើមខ្សែ​ក្រវាត់​និងផ្លូវ ដែលមានជាង​ ២០០ប្រទេស​និងតំបន់ ហើយវាបានរុញ​ច្រានការអភិវឌ្ឍ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ឲ្យកើនឡើង​សម្រាប់ទាំងអស់​គ្នាតែម្តង។

រដ្ឋបាលគយទូទៅ​នៃប្រទេសចិន បានបង្ហាញ​ឲ្យដឹងទៀតថា បើគិតជារួម ការធ្វើពាណិជ្ជកម្ម​ក្រៅប្រទេស​របស់ ចិន ក្នុងរយៈពេល ៨ខែនេះ សម្រេច​បានជាង ២,៨​ទី្រលាន​ដុល្លារអាមេរិក ដែលមាន​កំណើន ៣ភាគរយ ធៀបនឹងរយៈពេល​ដូចគ្នា កាលពីឆ្នាំមុន ដែល​ក្នុងនោះ ចិន នាំចេញជាង ១.៥ទី្រលាន​ដុល្លារអាមេរិក និងនាំចូលមក​វិញជាង ១.៣ទី្រលាន​ដុល្លារអាមេរិក។

ក្នុងអំឡុងពេលនេះ​ ទីផ្សារ​សហភាពអឺរ៉ុប ទីផ្សារ​អាស៊ាន និងអាមេរិក នៅតែជា​ទីផ្សារពាណិជ្ជកម្ម​កំពូលទាំង ៣ របស់​ប្រទេសចិន ហើយក្រៅពីនោះ ទីផ្សារអាមេរិក​ឡាទីន និងទីផ្សារអាហ្រ្វិក នៅរក្សាកំណើន​លូតលាស់​បានល្អដូចគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញផលិតផលកសិកម្មជិត ៣លានតោន ក្នុងរយៈពេល ៨ខែឆ្នាំនេះ

ព័ត៌មាន
នៅក្នុងរយៈពេល៨ ខែដំបូងដើមឆ្នាំ២០១៩ នេះកម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មជាង ១០មុខទំនិញទៅកាន់ទីផ្សារក្រៅប្រទេសអាស៊ី និងអឺរ៉ុប ជាម…

ធនាគារ​អភិវឌ្ឍន៍​អាស៊ី៖ គ្រោះ​រាំង​ស្ងួត​ធ្វើ​ឱ្យ​កំណើន​​វិស័យ​កសិកម្ម​ថម​ថយ​ចុះ

ព័ត៌មាន
ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ថា គ្រោះ​រាំង​ស្ងួត​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៩​នេះ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ