ថៃ​ស្វះស្វែងរកទិញវ៉ាក់សាំងអាមេរិក

ថៃកំពុង​ចរចា​ទិញ​វ៉ាក់សាំង Pfizer-BioNTech ពី ៥ ទៅ ១០លានដូស


នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុត ចាន់អូចា បាន​និយាយ​នៅថ្ងៃអង្គារ ទី២០ ខែមេសា ថា ប្រទេស​ថៃ​កំពុង​ស្វះស្វែង​រក​ទិញ​វ៉ាក់សាំងកូវីដ-១៩ Pfizer-BioNTech ដែលផលិតដោយ​ក្រុមហ៊ុនអាមេរិកនិងអាល្លឺម៉ង់ ចន្លោះពី ៥ ទៅ ១០លានដូស ខណៈ​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធនឹងការកើនឡើង​យ៉ាងគំហុក​នៃការឆ្លងជំងឺ​កូវីដ-១៩ ។
ថៃកំពុង​ចរចា​ទិញ​វ៉ាក់សាំង Pfizer-BioNTech ពី ៥ ទៅ ១០លានដូស ។
ដោយ

បើនិយាយពីការចាក់វ៉ាក់សាំង​ឲ្យ​ប្រជាជនវិញ ប្រទេសថៃ​ហាក់នៅមិនទាន់​ពន្លឿន​កិច្ច​ប្រឹងប្រែងនេះនៅឡើយទេ ដោយ​គិតមកដល់ពេលនេះ មានប្រជាជន​មិនដល់ ៥សែន ៧ម៉ឺននាក់ផងទេ ដែលបាន​ចាក់​វ៉ាក់សាំង​ដូស​ទីមួយ ។ 

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ លោក​នាយករដ្ឋមន្ត្រី​ ប្រាយុត ចាន់អូចា បាន​ប្រាប់​អ្នកសារព័ត៌មាន ថា «ឥឡូវនេះ យើងកំពុង​រង់ចាំ​​ឯកសារ​ប៉ាន់តម្លៃ និង​លក្ខខណ្ឌនៃ​ការទិញ» ។ 

លោក​នាយករដ្ឋមន្ត្រី​បាន​បន្ថែមថា រយៈពេល​នៃការដឹក​ជញ្ជូន​វ៉ាក់សាំង​ Pfizer-BioNTech មកដល់​ប្រទេសថៃ ត្រូវបានគេ​ដាក់គោលដៅ​នៅត្រឹម​ខែកក្កដា ឬរហូត​ដល់​ដាច់​ឆ្នាំនេះ ។ 

អាជ្ញាធរថៃបាន​ឲ្យ​ដឹងនៅថ្ងៃអង្គារ ទី២០ មេសា ផងដែរថា ការឆ្លងរីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ នៃរលកទីបី​ បាន​លុកលុយ​ទៅដល់គ្រប់ទាំង ៧៧ ខេត្ត របស់ប្រទេស​ថៃហើយ ។ 

គិតត្រឹម​ដើម​សប្ដាហ៍នេះ ប្រទេសថៃ​មាន​ករណីឆ្លង​កូវីដ-១៩ សរុបទាំងអស់ ៤៥១៨៥នាក់ ក្នុងនោះមានស្លាប់ ១០៨នាក់ ៕ 




អត្ថបទបន្ទាប់


ក្រសួងសុខាភិបាលថែមទីតាំងចាក់វ៉ាក់សាំង ៥កន្លែងទៀត ក្នុងខណ្ឌចំនួន៥នៅភ្នំពេញ សម្រាប់អ្នកចាក់ Sinovac

ព័ត៌មាន
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានចេញសេចក្តីជូនដំណឹងជាថ្មី ដល់សាធារណៈជន និងមន្ត្រីរាជការ ដែលនឹងត្រូវទទួលការចាក់វ៉ាក់សាំងស…

នាយករដ្ឋមន្ត្រីកម្ពុជា​​នឹង​ចេញដំណើរទៅចូលរួមប្រជុំ​អាស៊ានស្ដីពីវិបត្តិ​​មីយ៉ាន់ម៉ា នៅថ្ងៃទី២៣ មេសា

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើ​ដំណើរចាកចេញពី​ប្រទេស នៅវេលា​ម៉ោង ១រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ