អាស៊ាន-ចិន

ចិនទាញបានឱកាសពីប្រទេសសមាជិកអាស៊ាន ដើម្បីជួយគាំទ្រខ្លួនក្នុងសំណើចូលជាសមាជិកភាព CP TPP


ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៤ បានផ្តល់ឱកាសឱ្យប្រទេសចិន ក្នុងការបង្វែរការប្រឆាំងជំទាស់ណាមួយដែលអាចកើតមាន ពីសមាជិកអាស៊ានមួយចំនួនវិញ ឲ្យមកជាការគាំទ្រវិញ ដើម្បីឲ្យចិនអាចបោះជំហានចូលទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម CP TPP។ ការលើកឡើងយ៉ាងដូច្នេះ ក៏ដោយសារថា កន្លងមកក៏មានប្រទេសសមាជិកអាស៊ានមួយចំនួនកំពុងមានជម្លោះជាមួយចិនដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
កិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៤ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ ២០២១
ដោយ

ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​ជាមួយ​អាស៊ាន​កាលពី​ថ្ងៃ​អង្គារ ភាគី​ចិន​ដែល​ចូលរួម​ដោយ​នាយក​រដ្ឋមន្ត្រី​ចិន គឺ​លោក​លី ឃឺ​ឈាំ​ង (Li Keqiang) បាន​អំពាវនាវ​ឲ្យ​អាស៊ាន និង​ប្រទេស​ចិន «​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ស៊ីជម្រៅ​» និង​ធ្វើ​យ៉ាងណា ឱ្យ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ឬ​ហៅ​កាត់​ថា RCEP ចូល​ជា​ធរមាន​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ នាយ​រដ្ឋមន្ត្រី​ចិន​បាន​បន្ត​ស្នើ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា​កាន់តែ​ច្រើន​ថែម​ទៀត រួម​មានការ​ប្រែប្រួល​អាកាសធាតុ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​ការ​ច្នៃប្រឌិត​ជាដើម​។

នាយក​រដ្ឋមន្ត្រី​ចិន គឺ​លោក​លី ឃឺ​ឈាំ​ង បាន​ប្រើ​ពាក្យ​ថា «​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ស៊ីជម្រៅ​» បែប​នេះ ទំនងជា​ចង់​គូសបញ្ជាក់​អំពី​គោលបំណង​ដើម្បី​កៀរគរ​សម្លេង​គាំទ្រ ដល់​សំណើ​សមាជិកភាព​របស់​ខ្លួន​ក្នុង​កិច្ចព្រមព្រៀង CP TPP ពី​សមាជិក​ចំនួន​៤​របស់​អាស៊ាន ដែល​ជា​សមាជិក​របស់​កិច្ចព្រមព្រៀង​នេះ​ស្រាប់​។ សមាជិក​អាស៊ាន​ចំនួន​៤ ដែល​ស្ថិត​ក្នុង​កិច្ចព្រមព្រៀង CPTPP នោះ​រួម​មាន ប្រទេស​ប្រ៊ុ​យ​ណេ សិង្ហ​បុរី វៀតណាម និង​ម៉ា​ឡេ​ស៊ី​។

ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​ថា ក្នុង​ចំណោម​អ្នក​ទាំង​៤ អាច​មាន​អ្នក​ដែល​ជំទាស់​នឹង​សំណើ​របស់​ចិន ក្នុង​កិច្ចព្រមព្រៀង CPTPP ហើយ​ក្នុង​ចំណោម​នោះ វៀតណាម​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​បញ្ហា​ប្រឈម​ជាងគេ​សម្រាប់​ចិន ដោយសារ​តែ​ប្រទេស​ទាំង​ពីរ មាន​បញ្ហា​រកាំរកូស​នឹង​គ្នា​លើ​ទាមទារ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

នៅ​ក្នុង​កិច្ចប្រជុំ ភាគី​ចិន​មិន​បាន​យក​បញ្ហា​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​មក​ពិភាក្សា​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ លោក​លី ឃឺ​ឈាំ​ង បាន​និយាយ​ថា សន្តិភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​បម្រើ​ផលប្រយោជន៍​រួម​របស់​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នៅ​អាស៊ាន ហើយ​ភាគី​ទាំង​ពីរ​គួរតែ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដែនសមុទ្រ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។

សូម​ជម្រាប​ថា ចាប់តាំងពី​ការ​ស្នើ​សុំ​ចូលរួម​របស់​ចិន​ជាមួយ CP TPP កាលពី​ខែកញ្ញា​រួច​មក  ថ្នាក់ដឹកនាំ​ក្រុង​ប៉េ​កាំ​ង​បាន​ខ្នះខ្នែង​ស្វែងរក​ការ​គាំទ្រ​ពី​គ្រប់​ប្រទេស​សមាជិក​ផង និង​ព្យាយាម​ស្វែង​កែតម្រូវ​ច្បាប់ពាណិជ្ជកម្ម​របស់​ខ្លួន​ឲ្យ​ត្រូវ​នឹង​ស្តង់ដារ​ផង ក្នុង​គោលបំណង​ចូល​ជា​សមាជិក​ផ្លូវការ​របស់​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​នេះ​នៅ​ពេល​ខាង​មុខ​។

ថ្មី​ៗ​នេះ​ដែរ ប្រទេស​ជប៉ុន ក៏​បាន​អំពាវនាវ​ឲ្យ​អា​មេ​រិ​ក ដែល​ជា​អ្នក​ធ្លាប់​ផ្ដួចផ្ដើម​នូវ​កិច្ចព្រមព្រៀង CPTPP ហើយ​ក៏​បាន​ដកខ្លួន​ចេញ​ទៅ​វិញ​នោះ គួរតែ​ពិចារណា​ត្រឡប់​ចូល​ក្នុង​កិច្ចព្រមព្រៀង​នេះ​ឡើង​វិញ​។ ប្រសិនបើ អា​មេ​រិ​ក​ពិតជា​មាន​បំណង​ចង់​ចូល​កិច្ចព្រមព្រៀង​នេះ​វិញ​មែន​នោះ វា​អាច​នឹង​មានការ​ប្រទាំង​ប្រទើស​គ្នា​កាន់តែ​ខ្លាំង​ឡើង ខណៈ​ដែល​បច្ចុប្បន្ន ចិន និង​កោះ​តៃវ៉ាន់​ក៏​កំពុង​ប្រជែង​គ្នា​លើ​ការ​ចូលរួម​ជា​សមាជិក​កិច្ចព្រមព្រៀង​នេះ​ដែរ​៕

None



អត្ថបទបន្ទាប់


អាមេរិកថា ការបន្តនាំចូលផលិតផលពីតំបន់ស៊ីនជាំងប្រទេសចិន និងបញ្ហាសិទ្ធិមនុស្សជារឿងពីរផ្សេងគ្នា

ទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមានអាមេរិក លោកចេក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយកាលពីថ្ងៃអង្គារថា ទោះសហរដ្ឋអាមេរិកបានបញ្ជាទិញផ្ទ…

អគ្គនាយកWHO៖ ការបញ្ចប់វិបត្តិកូវីដ នៅតែមានឧបសគ្គដោយសារ វិសមភាពនៃការទទួលបានវ៉ាក់សាំង

អគ្គនាយកអង្គការសុខភាពពិភពលោក លោក តេដ្រូស លើកឡើងថា វិសមភាពក្នុងការទទួលបានវ៉ាក់សាំងនៃប្រទេសនៅទូទាំងពិភពលោកនៅតែមាន ពិសេសប្រទេសក្រីក្រកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ