ហិរញ្ញវត្ថុចិន

ប្រទេសចិនបានសម្រេចរក្សាអត្រាការប្រាក់កម្ចីឱ្យនៅដដែល ដូចការរំពឹងទុក


ប្រទេសចិន បានបន្តរក្សាអត្រាការប្រាក់កម្ចីគោលឱ្យនៅដដែលនៅក្នុងការកំណត់ប្រចាំខែ ដូចការរំពឹងទុកនៅថ្ងៃទី១១ ខែវិច្ឆិកានេះ ខណៈដែលតម្លៃប្រាក់យន់ចុះខ្សោយបានបន្តរារាំងដល់ការបន្ធូរបន្ថយរូបិយវត្ថុបន្ថែមទៀត ហើយក្រុមអ្នកបង្កើតគោលនយោបាយកំពុងរង់ចាំមើលផលប៉ះពាល់ នៃការជំរុញពីមុនមកលើតម្រូវការឥណទាន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ហិរញ្ញវត្ថុចិន
ដោយ

ទិន្នន័យថ្មីៗបានបង្ហាញថា ការស្ទុះងើបសេដ្ឋកិច្ចនៅប្រទេសចិនឡើងវិញ នៅតែមានភាពយឺតយ៉ាវជាមួយនឹងទិន្នផលឧស្សាហកម្ម និងការលក់រាយកើនឡើងដ៏គួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែការកើនឡើងនូវល្បឿនអប្បផរណា និងសញ្ញាមួយចំនួនបានបង្ហាញថា ទីផ្សារអចលនទ្រព្យ ដែលកំពុងតែមានវិបត្តិនឹងស្ទុះងើបមកវិញក្នុងពេលឆាប់ៗខាងមុខនេះ។

ខណៈដែលសេដ្ឋកិច្ចនៅតែត្រូវការការជំរុញគោលនយោបាយបន្ថែមទៀតនោះ ការកើនឡើងនូវការបន្ធូរបន្ថយរូបិយវត្ថុនឹងបន្ថែមសម្ពាធទៅលើការធ្លាក់ចុះតម្លៃរូបិយប័ណ្ណចិន ដែលគេមិនចង់បានដូច្នេះ ហើយរដ្ឋាភិបាលចិន បានសម្រេចរក្សាអត្រាការប្រាក់កម្ចីនៅដដែល ពោលគឺអត្រាប្រាក់កម្ចី (LPR) រយៈពេលមួយឆ្នាំត្រូវបានរក្សាទុកនៅអត្រា៣.៤៥% ហើយអត្រាការប្រាក់កម្ចីរយៈពេល៥ឆ្នាំរក្សាទុកនៅអត្រា៤,២០ភាគរយ។

ប្រាក់កម្ចីថ្មីនិងមិនទាន់សងភាគច្រើននៅក្នុងប្រទេសចិន គឺផ្អែកលើអត្រាការប្រាក់កម្ចីរយៈពេល១ឆ្នាំ ខណៈដែលអត្រាការប្រាក់កម្ចី៥ឆ្នាំ មានឥទ្ធិពលលើការកំណត់តម្លៃនៃកម្ចីសម្រាប់ទិញផ្ទះ។

នៅក្នុងការស្ទង់មតិរបស់អ្នកឃ្លាំមើលទីផ្សារចំនួន២៦នាក់ ដែលបានធ្វើកាលពីសប្តាហ៍មុន បានបង្ហាញថា អ្នកចូលរួមទាំងអស់នេះបានព្យាករថា មិនមានការផ្លាស់ប្តូរចំពោះអត្រាការប្រាក់កម្ចីមួយឆ្នាំ ឬប្រាំឆ្នាំនៅឡើយទេ។ ការកំណត់ស្ថិរភាពនេះបានកើតឡើងបន្ទាប់ពីធនាគារកណ្តាលចិន បានរក្សាអត្រាសាច់ប្រាក់ងាយស្រួលអន្តរធនាគាររយៈពេលមធ្យមរបស់ខ្លួនឱ្យនៅដដែលកាលពីសប្តាហ៍មុន។

ធនាគារកណ្ដាលរបស់ចិន(PBOC)បានចាក់បញ្ចូលទឹកប្រាក់ជាង២០២ពាន់លានដុល្លារ នៃប្រាក់កម្ចីរយៈពេលមធ្យម(MLF) រយៈពេល១ឆ្នាំចូលទៅក្នុងប្រព័ន្ធធនាគារកាលពីសប្តាហ៍មុន ប៉ុន្តែបានរក្សាអត្រាការប្រាក់ទៅលើប្រាក់កម្ចីទាំងនោះឱ្យនៅដដែល។ ការជំរុញសាច់ប្រាក់ងាយស្រួលបានបណ្តាលឱ្យមានការបញ្ចូលសាច់ប្រាក់សុទ្ធចំនួនជាង៨៣ពាន់លានដុល្លារចូលទៅក្នុងប្រព័ន្ធធនាគារ ដែលជាការកើនឡើងប្រចាំខែ ដ៏ធំបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៦មក។

លោក Julian Evans-Pritchard ប្រធានផ្នែកសេដ្ឋកិច្ចចិននៅក្រុមហ៊ុន Capital Economics បាននិយាយនៅក្នុងកំណត់ត្រាមួយដែលបានចេញផ្សាយនៅមុនពេលកំណត់អត្រាការប្រាក់កម្ចីថា អ្នកបង្កើតគោលនយោបាយអាចចង់បានពេលវេលាបន្ថែមទៀត ដើម្បីទទួលបាននូវផលប៉ះពាល់ នៃការកំណត់តម្លៃថ្មី នៃកិច្ចសន្យាកម្ចីទិញផ្ទះដែលមានស្រាប់មុនពេលពួកគេផ្លាស់ប្តូរបន្ថែមទៀតចំពោះការកំណត់អត្រាការប្រាក់គោល៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យកំណើនផលិលផលក្នុងស្រុកសរុបរបស់ថៃ កើនយឺតជាងការរំពឹងទុក?

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ បានលើកឡើងថា សេដ្ឋកិច្ចរបស់ថៃ បានបន្តធ្លាក់ចុះនៅត្រីមាសទី៣ឆ្នាំនេះ ដោយបានធ្លាក់ចុះមកនៅត្…

បាតុភូតអែលនីណូអាចនឹងបន្តអូសបន្លាយដល់ឆ្នាំក្រោយ ខណៈតម្លៃស្ករសកំពុងកើនឡើងពាសពេញពិភពលោក

អ្នកវិទ្យាសាស្ត្របាននិយាយថា ឥទ្ធិពលនៃបាតុភូតអែលនីណូនឹងធ្វើឱ្យពិភពលោកបន្តឡើងកម្តៅនៅឆ្នាំនេះនិងបន្តរហូតដល់ឆ្នាំ២០២៤ ដែលនឹងបង្កឲ្យមានទឹកជំនន់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ