រ៉ែមាស

ចិន បានប្រកាសពីការរកឃើញរ៉ែមាស ដែលមានទម្ងន់រហូតដល់ជាង១៦៨តោន


ប្រទេសចិន បានស្រាវជ្រាវរកឃើញរ៉ែមាស ដែលមានទម្ងន់សរុបរហូតដល់ជាង១៦៨តោន នៅតាមតំបន់រុករករ៉ែជាច្រើនកន្លែងនៅភាគពាយព្យ និងភាគខាងជើងនៃប្រទេសចិន។ នេះគឺជាការប្រកាសជាផ្លូវការលើកទីពីរហើយ អំពីទុនបម្រុងមាសដែលទើបនឹងរកឃើញថ្មីក្នុងរយៈពេលជាច្រើនខែមកនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post។
រ៉ែមាស
ដោយ

អាជ្ញាធរចិន កាលពីពេលថ្មីៗបានប្រកាសពីការរកឃើញរ៉ែមាសនៅតំបន់មួយចំនួនដែលមានទម្ងន់សរុបជាង១៦៨តោន ដែលស្ថិតនៅតំបន់ភាគពាយព្យ និងភាគខាងជើងនៃប្រទេសចិន។បើយោងតាមរបាយការរបស់អាជ្ញាធរជិន ក្នុងចំណោមរ៉ែមាសទាំងនេះ មានរហូតដល់ជាង១០២តោន ស្ថិតនៅក្នុងខេត្តហ្កានស៊ូ (Gansu) ហើយជាង៤១តោនទៀត ស្ថិតនៅតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង ចំណែកជាង២៤តោនទៀត ស្ថិតនៅខេត្តហេឡុងជាំង។

របកគំហើញរ៉ែមាសថ្មីនេះបានធ្វើឡើងនៅក្នុងពេលប្រតិបត្តិការរុករករ៉ែចុងក្រោយបង្អស់របស់ចិន ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលមជ្ឈិមដោយផ្តោតលើមូលដ្ឋានធនធានរ៉ែមាសខ្នាតធំដែលមានស្រាប់ចំនួន២៤កន្លែង ខណៈអាជ្ញាធរចិន កំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជាទិន្នន័យធំ និងប្រព័ន្ធកុំព្យូទ័រដ៏ទំនើប។

សូមរំលឹកថា កាលពីខែវិច្ឆិកា ក្រុមអ្នកជំនាញរបស់ចិន ក៏បានរកឃើញទុនបម្រុងមាសដ៏ធំមានទម្ងន់សរុបជាង១តោន នៅអណ្តូងរ៉ែមាសវ៉ានហ្គូ (Wangu) ខេត្តហ៊ូណាន (Hunan) ផងដែរដោយគេបានប៉ាន់ស្មានថា មានតម្លៃសរុបប្រហែល៨២ពាន់លានដុល្លារ។

ប្រទេសចិន បានបង្កើនការវិនិយោគលើការស្វែងរកធនធានរ៉ែសំខាន់ៗជាច្រើននៅប៉ុន្មានឆ្នាំថ្មីៗនេះជាមួយផែនការអភិវឌ្ឍន៍ ឆ្នាំ២០២១-២៥ ដែលរដ្ឋាភិបាលចិន បានអំពាវនាវឱ្យបង្កើនកិច្ចខិតខំក្នុងការជំរុញទុនបម្រុងរ៉ែ និងផលិតកម្មរ៉ែក្នុងស្រុកឱ្យកាន់តែខ្លាំងឡើងថែមទៀត៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើសហភាពអឺរ៉ុបនឹងប្រើយុទ្ធសាស្ត្រពាណិជ្ជកម្មយ៉ាងណា ដើម្បីទប់ទល់នឹងបញ្ហាពន្ធរបស់អាម៉េរិក?

ក្រោយលោក ដូណាល់ ត្រាំ ចូលកាន់សេតវិមានរបស់សហរដ្ឋអាម៉េរិកភ្លាម មានរឿងរ៉ាវជាច្រើនដែលធ្វើឱ្យពិភពលោកកំពុងឈឺក្បាលវិលមុខ ជាពិសេសពាក់ព័ន្ធនឹង…

តើមីយ៉ាន់ម៉ាកំពុងក្លាយជាសម្បុកឧក្រិដកម្មបោកប្រាស់តាមអនឡាញនៅក្នុងតំបន់ ឬយ៉ាងណា?

របបយោធាមីយ៉ាន់ម៉ា បានចាប់បញ្ជូនជនឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរហូតដល់ជាង៥ម៉ឺននាក់ ទៅកាន់ប្រទេសរបស់ពួកគេវិញ ជាពិសេសទៅកាន់ប្រទេសចិន ចាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ