ទូរស័ព្ទបំពាក់ប្រព័ន្ធ 5G របស់ចិន

ចិនរំពឹងលក់ចេញទូរស័ព្ទបំពាក់ប្រព័ន្ធ 5G លើសពី ១០០លានគ្រឿង ក្នុងឆ្នាំនេះ


នៅឆ្នាំ២០២០នេះ ប្រទេសចិន រំពឹងនឹងអាចចែកចាយទូរស័ព្ទប្រភេទស្មាតហ្វូនបំពាក់ទៅដោយ បច្ចេកវិទ្យាជំនាន់ ចុងក្រោយ 5G លើសពី ១០០លានគ្រឿង នៅក្នុងឆ្នាំ ដោយសម្អាងទៅលើ ការសាយភាយដ៏ឆាប់រហ័ស នៃតម្រូវការបច្ចេកវិទ្យាទំនាក់ទំនងជំនាន់ចុងក្រោយ នៅក្នុងប្រទេស និងលើសកលលោក។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើនក្នុងពេលថ្មីៗនេះ។
ចិនរំពឹងលក់ចេញទូរស័ព្ទបំពាក់ប្រព័ន្ធ 5G លើសពី ១០០លានគ្រឿង ក្នុងឆ្នាំនេះ (រូបភាព៖ Reuters)
ដោយ

លោក វ៉េន គូ ប្រធានផ្នែក​អភិវឌ្ឍន៍​ព័ត៌មាន​និងទំនាក់ទំនង​នៃ​ក្រសួង​ឧស្សាហកម្ម និងព័ត៌មាន​វិទ្យាចិន បានមាន​ប្រសាសន៍ថា វាគ្មាន​មន្ទិល​សង្ស័យ​ទៀតនោះទេ ចំពោះគោល​ដៅ​ចែកចាយ ស្មាតហ្វូន​ជំនាន់ ​5G ឲ្យ​បាន​លើសពី ១០០លាន​គ្រឿង​ក្នុងឆ្នាំ ២០២០នេះ ដោយគិត​ត្រឹម ៧ខែ ដើមឆ្នាំនេះ ការចែកចាយ​ស្មាតហ្វូននេះ​បានកើន​ដល់ ៨៦លាន​គ្រឿងទៅហើយ។

បើយោងតាមរបាយការណ៍​ពី​ក្រសួង​ឧស្សាហកម្ម និងព័ត៌មាន​វិទ្យា​របស់​ចិន បានគូស​បញ្ជាក់ថា ក្រសួង​បាន​អនុញ្ញាតឲ្យ​ស្មាតហ្វូន​ចំនួន ១៩៧ម៉ូដែល អាចភ្ជាប់​ជាមួយ​នឹង​ខ្សែបណ្តាញ​ជាតិ​បាន ហើយគិត​មកទល់​ដំណាច់​ឆមាសទី ១ គឺមាន​ស្មាតហ្វូន ៦៦លាន​គ្រឿងទៅហើយ ត្រូវបាន​ប្រើប្រាស់ ហើយតួលេខ​នេះ នឹងបន្តកើន​ឡើង​ទៀត ដោយសារតែ អតិថិជន បន្តដំឡើង​​ស៊េរី ឧបករណ៍​ប្រើប្រាស់​របស់ពួកគេ។

លើសពីនេះទៅទៀត ចិន ក៏បានជំរុញ​ការបង្កើត​ស្ថានីយ​បណ្តាញ ​5G ជាង ២៥ម៉ឺនកន្លែង​ទៀត នៅក្នុង​ឆមាសទី ១នេះ ដែលបានធ្វើឲ្យ​ចំនួន​ស្ថានីយ​សរុប កើនដល់ ៤១ម៉ឺនកន្លែងទូទាំងប្រទេស ហើយវាកាន់​តែកៀក​នឹងគោលដៅ​បង្កើត​ឲ្យបាន ៦០ម៉ឺនកន្លែង​ក្នុងឆ្នាំ ២០២០នេះហើយ។

គួរជម្រាបដែរថា រដ្ឋាភិបាលចិន​ក្រោមការ​ដឹក​នាំរបស់​ប្រធានាធិបតី​ចិន ស៊ី ជិនពីង បាន​ជំរុញ​ឲ្យពន្លឿន​ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ ប្រព័ន្ធ ​5G ដើម្បីស្រោចស្រង់ដល់​សេដ្ឋកិច្ច ដែល​រងគ្រោះដោយ វិបត្តិ​មេរោគ​កូវីដ-១៩ ហើយក្នុងនោះ រដ្ឋាភិបាលចិន ក៏បាន​ជួយ​ឧបត្ថម្ភធន ក្នុងការបង្កើត​ស្ថានីយ​បណ្តាញ​ 5Gផងដែរ៕

None



អត្ថបទបន្ទាប់


កម្ពុជារកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ២៣នាក់ទៀតហើយ ខណៈអ្នកជាសះស្បើយមានត្រឹម០១នាក់

នៅថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសថា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន២៣នាក់ទៀតហើយ មានជនជាតិខ្មែរ ១៩នាក់ និងឥណ្ឌូនេស៊ី០៤នាក់ …

គោលដៅទទួលទេសចរ​អន្តរ​ជាតិ ៤០លាននាក់​របស់ថៃ ត្រូវការពេលវេលាច្រើនឆ្នាំទៅមុខទៀត ដើម្បីសម្រេចបាន

ដើម្បីអាចសម្រេចគោលដៅស្រូបទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានដល់៤០ លាននាក់ ប្រទេសថៃ នឹងត្រូវការពេលវេលាច្រើនឆ្នាំមុខទៀត ទម្រាំដលស្ថានការណ៍សេដ្ឋកិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ