ទេសចរណ៍ថៃ

គោលដៅទទួលទេសចរ​អន្តរ​ជាតិ ៤០លាននាក់​របស់ថៃ ត្រូវការពេលវេលាច្រើនឆ្នាំទៅមុខទៀត ដើម្បីសម្រេចបាន


ដើម្បីអាចសម្រេចគោលដៅស្រូបទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានដល់៤០ លាននាក់ ប្រទេសថៃ នឹងត្រូវការពេលវេលាច្រើនឆ្នាំមុខទៀត ទម្រាំដលស្ថានការណ៍សេដ្ឋកិច្ចសកល អាចត្រឡប់មករកសភាពដើមវិញ ស្របពេលដែលនៅឆ្នាំ២០២០នេះ ប្រទេសថៃ ត្រូវបានរំពឹងថា នឹងអាចបាត់បង់ភ្ញៀវទេសចរសឹងតែ៨០% ដោយសារតែវិបត្តិកូវីដ-១៩។
ថៃរំពឹងទទួលបានភ្ញៀវទេសចរ ៤០លាននាក់ និងចំណូលជាង ៦៧ ពាន់លានដុល្លារ នៅឆ្នាំ២០២០ (រូបភាព៖ បាងកកប៉ុស្ដិ៍)
ដោយ

ប្រធានធនាគារ​កណ្តាល​ថៃ បានគូសបញ្ជាក់ថា វា ពិតជាត្រូវការ​ពេលវេលា​ច្រើនឆ្នាំ ​ទើបវិស័យ​ទេសចរណ៍​នៅលើ​សកលលោក ត្រលប់មក​រកសភាព​ដើម ហើយពេលនោះ ទើប ថៃ អាចសម្រេច​គោលដៅ​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ ៤០លាន​នាក់បាន។

ដោយឡែក នៅក្នុងឆ្នាំ ២០២០នេះ ថៃ រំពឹងទទួល​បានភ្ញៀវ​ទេសចរ​អន្តរជាតិ តែ​៨លាន​នាក់ប៉ុណ្ណោះ ធ្លាក់ចុះដល់​ទៅ ៨០% ធៀបនឹង​ឆ្នាំ ២០១៩កន្លងទៅ។

បើតាម ក្រុមប្រឹក្សាទេសចរណ៍​ថៃ បានលើកឡើង​ដែរថា ដោយសារតែ​រងគ្រោះ​ដោយ​វិបត្តិកូវីដ-១៩ អស់រយៈពេល​ជាង ៦ខែមកនេះ អាជីវកម្ម​ពាក់ព័ន្ធ​នឹងវិស័យ​ទេសចរណ៍​ជាង ៣០% បាន​បិទទ្វារ និងចាកចេញពី​វិស័យ​មួយនេះហើយ នឹងមាន​អាជីវកម្ម​ជាច្រើនទៀត​កំពុងតែ​ដើរ​តាមគន្លង​នេះដែរ។

លើសពីនេះទៅទៀត វិស័យ​ទេសចរណ៍ថៃ ត្រូវបានគេ​មើលឃើញថា កាន់តែទ្រុឌ​ទ្រោម​បន្ថែម​ទៀត នាពេល​ខាងមុខ ដែលធ្វើឲ្យ​អាជីវកម្ម​ជាច្រើន​សម្រេចឈប់​ដំណើរការ និងចាប់ផ្តើម​លក់ទ្រព្យ​សម្បត្តិ​របស់ពួកគេ ដោយមិន​រង់ចាំមើលពី​ភាពមិនច្បាស់​លាស់​នៃការ​ងើបឡើង​វិញ​នោះឡើយ។

សូមរម្លឹកបន្តិចថា សូម្បីតែ ក្រសួង​ទេសចរណ៍ និងកីឡាថៃ ក៏ធ្លាប់បាន​ព្រមានថា បើសិនជា​ប្រទេសថៃ មិនបើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ រហូតដល់​ដំណាច់ឆ្នាំ ២០២០នេះ ពិតណាស់​សហគ្រាស​អាជីវកម្ម​ជាង ៦០% ដែលកំពុង​រកស៊ី​នៅក្នុង​វិស័យនេះ​នឹងត្រូវ​បិទទ្វារហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនរំពឹងលក់ចេញទូរស័ព្ទបំពាក់ប្រព័ន្ធ 5G លើសពី ១០០លានគ្រឿង ក្នុងឆ្នាំនេះ

ព័ត៌មាន
នៅឆ្នាំ២០២០នេះ ប្រទេសចិន រំពឹងនឹងអាចចែកចាយទូរស័ព្ទប្រភេទស្មាតហ្វូនបំពាក់ទៅដោយ បច្ចេកវិទ្យាជំនាន់ ចុងក្រោយ 5G លើសពី ១០០លានគ្រឿង នៅក្នុងឆ្…

ក្រុមហ៊ុនផ្សារទំនើបអ៊ីអនជប៉ុន រំពឹងថា ផ្សារអ៊ីអន៣នៅកម្ពុជា នឹងជួយជំរុញដល់គោលដៅចំណូល១ពាន់លានដុល្លារ នៅឆ្នាំ២០២៥

ព័ត៌មាន
ក្រុមហ៊ុនផ្សារទំនើប AEON របស់ជប៉ុន បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ទាក់ទងនឹងវត្តមានរបស់ផ្សារទំនើប AEON 3 ដែលកំពុងសាងសង់នៅកម្ពុជា ថានឹងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ