ករណីឆ្លងកូវីដ១៩

កម្ពុជារកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ២៣នាក់ទៀតហើយ ខណៈអ្នកជាសះស្បើយមានត្រឹម០១នាក់


នៅថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសថា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន២៣នាក់ទៀតហើយ មានជនជាតិខ្មែរ ១៩នាក់ និងឥណ្ឌូនេស៊ី០៤នាក់ កាលពីវេលារសៀលថ្ងៃទី ២៤ ខែកក្កដា ដែលនាំឲ្យកម្ពុជាមានករណីវិជ្ជមានកូវីដ១៩សរុបទាំងអស់២២៥នាក់ហើយ។
កម្ពុជារកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ២៣នាក់ទៀតហើយ ខណៈអ្នកជាសះស្បើយមានត្រឹម០១នាក់(រូបភាព CDC)

នៅ​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ទៀត​ថា ករណី​ឆ្លងថ្មី​​ទាំង​២៣​នាក់​នោះ ជា​អ្នក​ដែល​បាន​ធ្វើ​មក​ដំណើរ​មក​តាម​ជើងហោះហើរ​០៣​ផ្សេង​គ្នា រួម​មាន ០៤​នាក់ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី បាន​ធ្វើ​ដំណើរ​មក​តាម​ជើងហោះហើរ AK 538  ចំណែក​០៤​នាក់​ទៀត​ជា​ជនជាតិ​ខ្មែរ បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​KR 708 និង​១៥​នាក់​ទៀត បាន​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ម៉ា​ឡេ​ស៊ី ដែល​បាន​ត្រលប់​មក​ពី​ប្រទេស​អេ​ហ្ស៊ី​ប​និង​រុ​ស្សី កាលពី​ថ្ងៃ​ទី​១៩ កក្កដា កន្លង​ទៅ​។

ចំពោះ​ករណី​ជា​សះស្បើយ​វិញ គឺជា​បុរស​ម្នាក់​រស់នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាលពី​ពេល​កន្លង​ទៅ ត្រូវ​បាន​ក្រសួង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ហើយ​។

បច្ចុប្បន្ន​នេះ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​០៤​នាក់​ខា​លើ ត្រូវ​បាន​ក្រសួង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ជនជាតិ​ខ្មែរ​០៤​នាក់ សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ខណៈ​ដែល​១៥​នាក់​ទៀត ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​។

ដោយឡែក​អ្នក​រួម​ដំណើរ​ផ្សេង​ៗ​ទៀត ក៏​កំពុង​បន្ត​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​ក្នុង​សណ្ឋាគារ​និង​មណ្ឌល​នានា នៅ​រាជធានី​ភ្នំពេញ ដែល​បាន​រៀបចំ​ដោយ​សុខាភិបាល​ផង​ដែរ  ។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០​នេះ កម្ពុជា​មាន​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន ២២៥​នាក់​ហើយ នៅ​ក្នុង​នោះ មាន​អ្នកជា​សះស្បើយ​ចំនួន​១៤៣​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៨២​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជីវកម្ម​ខ្នាតតូច​នៅ​កម្ពុជា​នៅតែ​មាន​​សុទិដ្ឋិនិយម​លើ​អនាគត​របស់​ខ្លួន ទោះបី​ជា​មាន​បញ្ហា​កូវីដ-១៩​ក្ដី

ព័ត៌មាន
ទោះបីជា​អាជីវកម្មខ្នាតតូច​និង​មធ្យម ត្រូវ​ប្រឈមនឹង​បញ្ហា​ជាច្រើន​ដែលកើតចេញ​ពីការរាតត្បាតជាសកលនៃវីរុសកូវីដ-១៩ក៏ដោយ ក៏ម្ចាស់អាជីវកម្មទាំ…

ចិនរំពឹងលក់ចេញទូរស័ព្ទបំពាក់ប្រព័ន្ធ 5G លើសពី ១០០លានគ្រឿង ក្នុងឆ្នាំនេះ

ព័ត៌មាន
នៅឆ្នាំ២០២០នេះ ប្រទេសចិន រំពឹងនឹងអាចចែកចាយទូរស័ព្ទប្រភេទស្មាតហ្វូនបំពាក់ទៅដោយ បច្ចេកវិទ្យាជំនាន់ ចុងក្រោយ 5G លើសពី ១០០លានគ្រឿង នៅក្នុងឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ