វ៉ាក់សាំងកូវីដ១៩-ចិន

ចិនចាក់វ៉ាក់សាំងដល់ពលរដ្ឋបានចំនួន១ពាន់លានដូសហើយ


ចិនបានប្រកាសថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់ខ្លួនដល់ប្រជាជន បានសម្រេចដល់ចំនួន ១ពាន់លានដូសហើយនៅទូទាំងប្រទេស ស្របពេលដែលចិនបានដាក់ផែនការចាក់វ៉ាក់សាំងទាំង២ដូសឲ្យបានដល់ពលរដ្ឋ៤០% នៃពលរដ្ឋសរុបទាំង ១ពាន់៤រយលាននាក់ នៅត្រឹមខែមិថុនានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ពលរដ្ឋចិនជាច្រើនតម្រង់ជួរគ្នារងចាំចាក់វ៉ាក់សាំងបង្ការកូវីដ១៩ - Xinhua

គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី​២០ មិថុនា ឆ្នាំ​២០២១ នៅ​ទូ​ទាំង​ពិភពលោក​បាន​ប្រើប្រាស់​វ៉ាក់សាំង​អស់​ជាង ២​ពាន់​៥​រយ​លាន​ដូ​ស​ហើយ ខណៈ​មាន​ប្រទេស​ជា​ច្រើន​នៅ​តែ​បន្ត​រង​គ្រោះ​ដោយសារ​កូ​វី​ដ​-១៩​ដដែល ទោះបី​ការ​ចាក់​វ៉ាក់សាំង​មាន​ល្បឿន​យ៉ាង​លឿន​ដូចនេះ​ក្តី​។

យ៉ាងណា​ក៏​ដោយ​ចុះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំងនោះ អាច​ចាប់ផ្តើម​បើកចំហរ​ប្រទេស និង​មាន​សកម្មភាព​សេដ្ឋកិច្ច​បណ្តើរ​ៗ​ជា​ធម្មតា​ឡើង​វិញ​ហើយ​។

ក្នុង​នោះ ចិន​ជា​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​របស់​ខ្លួន​បាន​ចំនួន​ច្រើន​គេ​បង្អស់​នៅ​លើ​លោក ដោយ​កាលពី​ពេល​ថ្មី​ៗ​នេះ គណៈកម្មការ​សុខាភិបាល​ជាតិ​របស់​ចិន​បាន​ប្រកាស​ថា វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​ចំនួន ១​ពាន់​លាន​ដូ​សត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​ចិន​នៅ​ទូ​ទាំង​ប្រទេស ក្រោយ​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បាន​ជិត​១​ឆ្នាំ ពោល​គឺ​ប្រទេស​ចិន​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន ចាប់តាំងពី​ខែកក្កដា​ឆ្នាំ​២០២០​មក​ម្ល៉េះ​។

យ៉ាងណាមិញ គណៈកម្មការ​សុខាភិបាល​ជាតិ​របស់​ចិន​ពុំ​បាន​បញ្ជាក់​ថា ចំនួន​វ៉ាក់សាំង​ទាំង ១​ពាន់​លាន​ដូ​ស​នេះ បាន​ចាក់​ជូន​ដល់​ពលរដ្ឋ​ចិន​បាន​ប៉ុន្មាន​លាន​នាក់​នោះ​ទេ ក្រៅ​តែ​ពី​គូសបញ្ជាក់​ថា មាន​ពលរដ្ឋ​ភាគច្រើន​បាន​ទទួល​វ៉ាក់សាំង​ទាំង​២​ដូ​សរួច​ហើយ​។

បើ​តាម​ប្រភព​ពី​រដ្ឋបាល​ក្រុង​ប៉េ​កាំ​ង ដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​ប្រទេស​ចិន​ដំបូង មាន​ល្បឿន​យឺត ប៉ុន្តែ​ក្រោយមក​ចិន​បាន​សម្រុក​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​រហូត​បាន​ដល់​ជាង ៥០០​លាន​ដូ​ស មិន​ដល់​រយៈពេល​១​ខែ​ផង​។

សូម​បញ្ជាក់​ថា ចិន​មិន​ត្រឹមតែ​ជា​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​បាន​ច្រើន​ជាងគេ​ក្នុង​ពិភពលោក​នោះ​ទេ ចិន​ក៏​ជា​ប្រទេស​ដែល​បាន​ផលិត​វ៉ាក់សាំង​ច្រើន​ជាងគេ​បំផុត​ក្នុង លោក​ផង​ដែរ ពោល​គឺ​ចិន​ផលិត​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩​បាន​ជាង​៣​ពាន់​លាន​ដូ​ស​ហើយ​គិត​មក​ដល់​បច្ចុប្បន្ន​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកព្រមានដាក់ចិនឲ្យនៅឯកោ បើរារាំងការស៊ើបអង្កេតពិតប្រាកដពី «ប្រភពដើមកូវីដ-១៩»

ព័ត៌មាន
អាមេរិកព្រមានដាក់ចិនឲ្យនៅឯកោ បើមិនអនុញ្ញាតឲ្យមានការស៊ើបអង្កេតពិតប្រាកដពី «ប្រភពដើមកូវីដ-១៩»។ មន្ត្រីជាន់ខ្ពស់នៃសេតវិមានអាមេរិក បានព្រមា…

សម្ទុះជួញដូរភាគហ៊ុនអេស៊ីលីដានៅដើមសប្ដាហ៍នេះ ធ្វើឲ្យទីផ្សារភាគហ៊ុនទាំងមូល​ប្រែប្រួលខ្លាំង!

ព័ត៌មាន
តម្លៃភាគហ៊ុនធនាគារអេស៊ីលីដាមានសញ្ញាណងើបមកវិញបន្ដិចហើយ បន្ទាប់ពីបានធ្លាក់ចុះ ១០% នៅក្នុងរយៈពេល២ថ្ងៃជាប់គ្នាកាលពីសប្តាហ៍មុន ហើយការស្ទុះង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ