WHO កំពុងខ្វះខាតថវិកា និងដង្ហោយរកជំនួយបន្ទាន់

WHO កំពុងខ្វះខាតថវិកា និងដង្ហោយរកជំនួយបន្ទាន់ ១២ពាន់លានដុល្លារ ដើម្បីជួយប្រទេសក្រីក្រ


អង្គការសុខភាពពិភពលោកកំពុងស្វែងរកជំនួយសាច់ប្រាក់ជាបន្ទាន់ តាមរយៈការស្នើសុំពីប្រទេសជាសមាជិក ក្នុងចំនួនប្រមាណជិត ១២ពាន់លានដុល្លារអាមេរិក ដើម្បីយកមកប្រើប្រាស់ក្នុងកម្មវិធីជំនួយមនុស្សធម៌ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ជាពិសេសក្នុងពេលដែលកូវីដ១៩បំប្លែងខ្លួនឌែលតា កំពុងឆ្លងរាលដាលខ្លាំងនៅទូទាំងពិភពលោក។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន រ៉យទ័រ។
ទីស្នាក់ការនៃអង្គការសុខភាពពិភពលោក

សាច់ប្រាក់មួយភាគធំដែល WHO គ្រោងនឹងស្នើសុំពីប្រទេសជាសមាជិកទាំងអស់ គឺនឹងត្រូវយកទៅប្រើប្រាស់ ដើម្បីទិញឧបករណ៍ធ្វើតេស្តរហ័ស អុកស៊ីហ្សែន និងម៉ាសការពារ សម្រាប់ជាជំនួយដល់ប្រទេសក្រីក្រ។ ខណៈមួយភាគបួននៃប្រាក់ទាំងនោះ នឹងត្រូវយកទៅបញ្ជាទិញវ៉ាក់សាំងរាប់រយលានដូសសម្រាប់ជាជំនួយផងដែរ។

គួររំឭកថា នៅពេលដែលកូវីដ១៩ចាប់ផ្តើមរាលដាលពាសពេញពិភពលោកភ្លាមនោះ អង្គការសុខភាពពិភពលោក បានបង្កើតកម្មវិធីមួយឡើងភ្លាមៗដូចគ្នា ដោយបានដាក់ឈ្មោះថា អាក់អេ (ACT-A) ឬមានឈ្មោះពេញជាភាសាអង់គ្លេសថា «Access to COVID-19 Tools Accelerator»។

គម្រោងនេះបង្កើតឡើង ដើម្បីធានាបានពីការបែងចែក ឲ្យបានស្មើគ្នា និង ទាន់ពេលវេលា នូវសម្ភារៈបរិក្ខារពេទ្យជាច្រើនដូចជា ម៉ាស់ អុកស៊ីហ្សែន ឧបករណ៍តេស្ត ម៉ាស៊ីនជំនួយដង្ហើម សម្លៀកបំពាក់ការពារ និងវ៉ាក់សាំងជាដើម ដល់ប្រទេសក្រីក្រ ដើម្បីឆ្លើយតបនឹងកូវីដ១៩។

 យ៉ាងណាមិញ កម្មវិធីនេះមិនបានដំណើរការទៅដោយរលូននោះទេ ចាប់តាំងពីពេលបង្កើតមកដល់ពេលនេះ ដោយសារតែវាបានជួបបញ្ហាខ្វះខាតថវិកាជារឿយៗ។ ខ្វះខាតថវិកាក៏ដោយសារតែ ខ្វះខាតការចូលរួមពីប្រទេសសមាជិកទាំងអស់តាមរយៈ WHO។

គេសង្កេតឃើញថា ភាគច្រើននៃប្រទេសអ្នកមាន មានបំណងចង់បរិច្ចាគវ៉ាក់សាំង ឬបរិក្ខារពេទ្យនានា ទៅកាន់ប្រទេសក្រីក្រដោយផ្ទាល់តែម្តង ជាជាងធ្វើឡើងតាមរយៈ WHO ដែលពួកគេបានអះអាងថាមាននិតិវិធីយឺតយ៉ាវ។ ម៉្យាងទៀត ការបរិច្ចាគដោយផ្ទាល់ គឺវាស្របទៅតាមគោលនយោយបាយការបរទេសរបស់ប្រទេសនីមួយៗ អំឡុងពេលវិបត្តិកូវីដ១៩ផងដែរ។

 សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោកជារឿយៗ រមែងអំពាវនាវឲ្យប្រទេសអ្នកមានយកចិត្តទុកដាក់ក្នុងការផ្តល់ជំនួយ មិនថាជាជំនួយវ៉ាក់សាំង សម្ភារៈ ឬថវិកានោះទេ ដល់ប្រទេសក្រីក្រ ដើម្បីឲ្យប្រទេសទាំងនោះ អាចយកទៅដោះស្រាយនឹងវិបត្តិកូវីដ១៩ដែលកំពុងគម្រាមកំហែងជីវិតមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ស្របពេលដែលជំងឺដ៏កាចសាហាវមួយនេះ កំពុងបំប្លែងខ្លួនកាន់តែគ្រោះថ្នាក់ជាងមុនថែមទៀត និងបានឆក់យកជីវិតមនុស្សអស់ជាង៤លាននាក់រួចទៅហើយនៅទូទាំងសកលលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ-១៩បំប្លែងថ្មី «ឌែលតាបូក» ត្រូវបានរកឃើញជាបន្ដបន្ទាប់នៅប្រទេសតំបន់អាស៊ី

ព័ត៌មាន
ក្នុងតំបន់អាស៊ីបានបង្កើនក្តីព្រួយបារម្ភក្រោយប្រទេសឥណ្ឌូនេស៊ី និងកូរ៉េខាងត្បួងរកឃើញកូវីដ-១៩បំប្លែងខ្លួន «ឌែលតាបូក» ជាបន្តបន្ទាប់ បន្ទាប់ពី …

ក្រុងញូវយ៉ក តម្រូវឲ្យអ្នកអាចចូលភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងកន្លែងកម្សាន្ដផ្សេងៗទៀតបាន ត្រូវតែបានចាក់វ៉ាក់សាំង

ព័ត៌មាន
ទោះបីជាការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិកបាននិងកំពុងសម្រុកធ្វើឡើងកាន់តែខ្លាំងក៏ដោយ ក៏ប៉ុន្ដែ អាមេរិកនៅតែបន្ដវិធានការតឹងរ៉ឹងមួយចំនួន ដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ