ទូរសព្ទស្មាតហ្វូន

ចិន ចាប់ផ្តើមអនុវត្តការត្រួតពិនិត្យលើស្មាតហ្វូន ដែលកំពុងធ្វើឱ្យជនបរទេសមានការភ័យខ្លាច


អាជ្ញាធរសន្តិសុខជាតិចិននឹងមានអំណាចកាន់តែខ្លាំងក្នុងការត្រួតពិនិត្យស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ក្រោមច្បាប់ចារកម្មថ្មីរបស់ខ្លួន។ ការប្រកាសអនុវត្តការត្រួតពិនិត្យលើស្មាតហ្វូននេះ ធ្វើឡើង១ឆ្នាំបន្ទាប់ពីច្បាប់ប្រឆាំងចារកម្មដ៏តឹងរ៉ឹងបានចូលជាធរមាន ហើយកំពុងបង្កើនការភ័យខ្លាចនៅក្នុងចំណោមជនបរទេស ដោយសារពួកគេបារម្ភពីការប្រឈមមុខនឹងការត្រួតពិនិត្យនៅពេលចូលប្រទេសចិន។
ទូរសព្ទស្មាតហ្វូន
ដោយ

អាជ្ញាធរសន្តិសុខជាតិចិន បានចាប់ផ្តើមអនុវត្តការត្រួតពិនិត្យលើទូរសព្ទ កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ ក្រោមច្បាប់ចារកម្មថ្មីរបស់ខ្លួន។ ច្បាប់ចារកម្មថ្មីនេះបានពង្រីកការគ្របដណ្តប់លើបញ្ហាពាក់ព័ន្ធនឹងសន្តិសុខ និងផលប្រយោជន៍ជាតិ។ តាមច្បាប់នេះអាជ្ញាធរសន្តិសុខជាតិចិន ត្រូវបានអនុញ្ញាតឱ្យត្រួតពិនិត្យឥវ៉ាន់ និងឧបករណ៍អេឡិចត្រូនិករបស់ជនសង្ស័យទាំងអស់ ដោយគ្រាន់តែសង្ស័យថា ពួកគេធ្វើចារកម្មប៉ុណ្ណោះ។

តាមគោលការណ៍ណែនាំប្រតិបត្តិការ អនុញ្ញាតឱ្យអាជ្ញាធរចិនអាចពិនិត្យមើលទូរសព្ទ និងកុំព្យូទ័រផ្ទាល់ខ្លួនដោយគ្រាន់តែបង្ហាញអត្តសញ្ញាណរបស់ប៉ូលិស ឬអត្តសញ្ញាណផ្សេងទៀត។ ចំណាត់ការនេះកំពុងបង្កឱ្យមានការភ័យខ្លាចរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងស្រទាប់ជនបរទេស។ តែយ៉ាងណាក្រសួងសន្តិសុខជាតិចិន ដែលជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចិន បានចេញមកបកស្រាយថា មិនមែនគ្រប់ជនបរទេសសុទ្ធតែត្រូវត្រួតពិនិត្យនោះទេ។

នៅមុនអនុវត្តច្បាប់នេះ ក្រសួងសន្តិសុខជាតិចិន កាលពីខែមិថុនា បានបញ្ជូនមន្ត្រីទៅសាលារៀនក្នុងទីក្រុងប៉េកាំង ចាប់ពីកម្រិតបឋមរហូតដល់សាកលវិទ្យាល័យ ដើម្បីផ្តល់ការបង្រៀនស្តីពីសន្តិសុខជាតិដល់សិស្សានុសិស្ស និងអ្នកដទៃ។ ហានិភ័យសុវត្ថិភាពពីបច្ចេកវិទ្យាទំនើប រួមទាំងបញ្ញាសិប្បនិម្មិតក៏ត្រូវបានពិភាក្សាផងដែរ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


អូស្រ្តាលី បង្កើនតម្លៃទិដ្ឋាការនិស្សិតបរទេសទ្វេដង ដើម្បីទប់ស្កាត់ជនចំណាកស្រុកទៅប្រទេសនេះ

ប្រទេសអូស្ត្រាលី បានដំឡើងថ្លៃទិដ្ឋាការទ្វេដងសម្រាប់និស្សិតបរទេស ដែលជាវិធានការចុងក្រោយបំផុតក្នុងការទប់ស្កាត់ការធ្វើចំណាកស្រុកទៅកាន់ប្រទេសនេ…

អាជ្ញាធរវៀតណាម ចាត់វិធានការបង្ក្រាប និងចេញបម្រាមលើការជួលមនុស្សឱ្យជួយទិញមាសពីធនាគារនានា

អាជ្ញាធរវៀតណាម បានរកឃើញថា អាជីវកម្មមួយចំនួនបានជួលមនុស្សឱ្យជួយទិញមាសនៅតាមធនាគារនានា ដោយខុសច្បាប់ ហើយលក់ចេញវិញឱ្យទៅសាធារណជនក្នុងតម្លៃខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ