ប្រទេសចិន

ចិននឹងសម្រេចដកពន្ធលើការនាំចូលអង្ករអូស្ត្រាលី ៣ឆ្នាំក្រោយពេលទំនាក់ទំនងប្រទេសទាំងពីរធូរស្រាលឡើងវិញ


ដែលបានដាក់ធ្វើឱ្យខូចតម្លៃ និងការប្រឆាំងការឧបត្ថម្ភធនលើការនាំចូលអង្ករអូស្ត្រាលីឡើងវិញ បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់អស់រយៈពេល៣ឆ្នាំ។ អំឡុងពេលនោះ វាបានធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មប្រទេសទាំងពីរ រាប់ពាន់លានដុល្លារអាមេរិកឯណោះ។ ការសន្យាលុបចោលពន្ធនេះគឺជាសញ្ញាមួយល្អដែលបង្ហាញឲ្យឃើញថា ប្រទេសទាំងពីរកំពុងជុសជុលទំនាក់ទំនងឡើងវិញជាបណ្តើរៗហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រទេសចិនដកការយកពន្ធលើអង្ករអូស្ត្រាលី ក្រោយដាក់អស់រយៈពេល៣ឆ្នាំ!

ក្រោយពីការយល់ព្រមចរចារគ្នាលើជម្លោះនាំចេញស្រូវអូស្ត្រាលីកាលពីខែមេសា ដោយទីក្រុងកង់បេរ៉ា បានផ្អាកការប្តឹងផ្តល់មួយនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញពន្ធប្រឆាំងការលក់បង្ខូចថ្លៃ និងការប្រឆាំងការដាក់ពន្ធលើអង្ករអូស្ត្រាលី។ជាមួយគ្នានេះដែរ ប្រទេសចិនសន្យាថានឹងពន្លឿនការពិនិត្យឡើងវិញលើពន្ធគយ។
រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោកឌុន ហ្វារែល (Don Farrell) បាននិយាយថា លោកមានការរំពឹងពីលទ្ធផលវិជ្ជមាននៅក្នុងប៉ុន្មានថ្ងៃខាងមុខទៀតលើការសន្យារបស់ភាគីចិន។ បើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មចិន ពន្ធនឹងត្រូវដកចេញនៅថ្ងៃសៅរិ៍ ទី៥ សីហា នេះ ដែលនឹងធ្វើទីផ្សារស្រូវអូស្ត្រាលីមានការប្រែប្រួលនៅក្នុងប្រទេសចិន។
ចាប់តាំងពីខែឧសភាឆ្នាំ២០២០ ទីក្រុងប៉េកាំងបានអនុវត្តពន្ធគយសរុប ៨០,៥% លើអង្ករអូស្ត្រាលី ដែលបានធ្វើឱ្យប្រទេសនាំចេញស្រាដ៏ធំបំផុតមួយនេះ ខាតបង់ប្រមាណ ១ពាន់៣០០ លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងរយៈពេលបីឆ្នាំនេះ។ ចាប់តាំងពីពេលនោះមក ឈ្មួញអ្នកទិញចិនបានងាកទៅកាណាដា បារាំង និងអាហ្សង់ទីន ដើម្បីជំនួសការផ្គត់ផ្គង់របស់អូស្ត្រាលីវិញ៕




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ជំរុញមន្ត្រីបង្កើតការចុះត្រួតពិនិត្យរង្វាស់រង្វាល់តាមស្ថានីយប្រេងឥន្ធនៈ ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)បានជំរុញឲ្យមន្ត្រីរបស់ខ្លួនទូទាំងប្រទេសបង្កើន…

ហេតុអ្វីមហិច្ឆតារបស់ក្រុមហ៊ុនវៀតណាមនៅលើវិថីនៃការប្រកួតប្រជែងទីផ្សាររថយន្តអគ្គិសនីកំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់?

កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Vingroup ដើម្បីផលិតរថយន្តអគ្គីសនីកំពុងជួបបញ្ហាទាំងនៅក្នុងស្រុក និងក្រៅប្រទេស ជាពិសេសគឺទីផ្សារនៅសហរដ្ឋអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ