ទីក្រុងរណប

ទីក្រុងរណបកោះនរាតម្លៃ ២.៥០០លានដុល្លាររបស់មហាសេដ្ឋីពុង ឃាងសែ នឹងបញ្ចប់ការចាក់បំពេញដីនៅចុងឆ្នាំនេះ


ទីក្រុងរណបកោះនរា ដែលជាការវិនិយោគរបស់កំពូលមហាសេដ្ឋីដ៏មានឥទ្ធិពល និងកេរ្ដិ៍ឈ្មោះល្បីល្បាញបំផុតនៅកម្ពុជា គឺអ្នកឧកញ៉ា ពុង ឃាវសែ នៅតែបន្តសម្រុកការសាងសង់គម្រោងរបស់ខ្លួនឥតឈប់ឈរ បើទោះបីជាបញ្ហាកូវីដ-១៩បាននិងកំពុងបន្ដអូសបន្លាយ និងបង្កជាផលរំខានមួយចំនួនក៏ដោយ។
ទីក្រុងរណបកោះនរាតម្លៃ ២.៥០០លានដុល្លាររបស់មហាសេដ្ឋីពុង ឃាងសែ នឹងបញ្ចប់ការចាក់បំពេញដីនៅចុងឆ្នាំនេះ
ដោយ

តួយ៉ាង បើតាមថ្នាក់ដឹកនាំក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណបកោះនរាដ៏ធំមួយនេះ បានអះអាងប្រាប់ខេមបូណូមីសថា រហូតមកទល់នឹងពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងក្រុងរណបមួយនេះ គឺសម្រេចបាន ៦០%ហើយ ខណៈដែលគម្រោងស្ពានឆ្លងពីកោះនរាទៅកោះពេជ្រ និងពីកោះនរាទៅផ្លូវជាតិលេខ១វិញ ក៏សាងសង់បាន២០%ហើយដែរ ។

លោក ទូច សំណាង នាយកគ្រប់គ្រងក្រុមហ៊ុន OCIC បានបញ្ជាក់ប្រាប់ក្រុមការងារខេមបូណូមីស ថា បើទោះបីជាមានផលប៉ះពាល់ខ្លះដោយសារខ្វះកម្លាំងពលកម្ម នៅអំឡុងពលបិទខ្ទប់ កាលពីពេលកន្លងទៅក៏ដោយ តែរហូតមកទល់នឹងពេលគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា បាននិងកំពុងបន្តការសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដោយសម្រេចបានប្រមាណ៦០%ហើយ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូទៅ។ រីឯ គម្រោងស្ពានពីកោះនរាទៅកោះពេជ្រ និងពីកោះនរាទៅផ្លូវជាតិលេខ១វិញ ក៏សាងសង់បាន២០%ហើយដែរ។

បើតាមការបញ្ជាក់បន្ថែមពីនាយកគ្រប់គ្រងក្រុមហ៊ុន OCIC នៅពេលនេះការចាក់បំពេញដីរបស់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា គឺជិតដល់កោះប្រាក់ ស្រុកកៀនស្វាយខេត្តកណ្តាលហើយ ហើយរំពឹងថា ការចាក់ដីនេះ នឹងរួចរាល់១០០% នៅដំណាច់ឆ្នាំ២០២១នេះ។

ទីក្រុងរណបកោះនរា មានទីតាំងស្ថិតនៅខាងកើតនៃទីក្រុងកោះពេជ្រ ដែលនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញបំផុតសម្រាប់រាជធានីភ្នំពេញ និងជាទីកន្លែងបណ្តុំទៅដោយអគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ដូចជា អគារស្នាក់នៅរួម ខុនដូ ផ្សារទំនើប សណ្ឋាគារ ជាដើម។

បើតាមការអះអាងរបស់អ្នកឧកញ៉ា ពុង ឃាវសែ ទីក្រុងរណបកោះនរាមានទំហំផ្ទៃដី ១២៥ ហិកតា គ្រោងនឹងចំណាយថវិកាអភិវឌ្ឍន៍សាងសង់សរុប ២.៥០០លានដុល្លារអាមេរិក ហើយទីក្រុងរណបកោះនរានេះ អាចអនុញ្ញាតឲ្យពលរដ្ឋរស់នៅបានដល់៥ម៉ឺននាក់។

ដោយឡែក ក្រុមហ៊ុនគ្រោងចំណាយទឹកប្រាក់ ៥៥០ លានដុល្លារ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរយៈពេល៣ឆ្នាំដំបូង ដោយគេរំពឹងថា នឹងចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ២២៥លានដុល្លារ ក្នុងមួយឆ្នាំៗ ដែលស្មើនឹង០,៩% នៃ GDP នាពេលបច្ចុប្បន្ន។

គម្រោងនេះ អាចនឹងត្រូវការកម្លាំងពលកម្មប្រមាណ ៧០០នាក់ និងអាចកើនដល់៧ពាន់នាក់ នៅពេលមានសកម្មភាពសាងសង់ពេញទំហឹង។ នៅពេលបញ្ចប់ការសាងសង់ទីក្រុងរណបកោះនរានេះ នឹងអាចបង្កើតការងារបានដល់ជាង ១ម៉ឺនកន្លែង។

សូមបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ពុង ឃាវសែ បានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកទៅលើគម្រោងអភិវឌ្ឍន៍ទីក្រុងរណបចំនួនបីនៅក្នុងទីក្រុងភ្នំពេញ ទី១ ទីក្រុងរណបកោះពេជ្រ ទី២ គឺទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត និង ទី៣ ទីក្រុងរណបកោះនរា នេះតែម្តង។

ដោយឡែក គម្រោងសាងសង់ស្ពានបេតុងខ្សែកាបចំនួន ២ ខ្សែ  ក៏ត្រូវបានដោយក្រុមហ៊ុន OCIC ផងដែរ ដែលត្រូវចំណាយថវិកា ប្រមាណជិត៤០លានដុល្លារ ដោយក្នុងនោះស្ពានទី ១ ជាប្រភេទស្ពានបេតុងយោងខ្សែកាបតភ្ជាប់ពីផ្លូវជាតិលេខ ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា ចំណាយថវិកាសាងសង់ចំនួន ១លាន៦សែនដុល្លារ និងស្ពានទី២ ភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរាទៅកាន់ទីក្រុងរណបកោះពេជ្រ ដោយត្រូវចំណាយថវិកាប្រមាណ ៣៨លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តិចអត់ដឹង​ថា មាន​អេស៊ីលីដាម៉ូបាល​ដូច​មាន​កាបូប​លុយ​អ៊ីចឹង!

ព័ត៌មាន
តើ​អ្នកដឹងទេ​ថា មាន អេស៊ីលីដាម៉ូបាល ក្នុងដៃ ហាក់​ដូចជា​មាន​កាបូបលុយ​ដែល​​ក្នុងដៃអ៊ីចឹងដែរ ព្រោះថា អ្នក​ចង់​ទូទាត់​ថ្លៃ​ទំនិញ​ឬ​សេវ…

រដ្ឋមន្ត្រីកសិកម្ម និងឈ្មួញលក់ជីកសិកម្ម ពន្យល់ពីហេតុផលតម្លៃជីកសិកម្មឡើងថ្លៃខ្ពស់ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩

ព័ត៌មាន
នៅក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះ វិស័យកសិកម្មបានក្លាយជាវិស័យសំខាន់មួយក្នុងការទ្រទ្រង់ដល់សេដ្ឋកិច្ច។ ការដាំដុះកសិកម្មនៅអំឡុងពេលកូវីដ-១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ