បុណ្យចូលឆ្នាំចិន

តើបុណ្យចូលឆ្នាំចិន បង្កផលប៉ះពាល់ដល់ច្រវាក់ផលិតកម្ម ក៏ដូចជាវិស័យដឹកជញ្ជូន និងភ័ស្ដុភារកម្មរបស់ពិភពលោកបែបណា?


រដ្ឋាភិបាលចិន បានប្រកាសថ្ងៃឈប់សម្រាករយៈពេល៨ថ្ងៃ ដើម្បីទទួលអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ២០២៤ នេះ ដោយចាប់ផ្ដើមពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែដដែល ប៉ុន្តែជាក់ស្ដែងមិនខុសពីរាល់ឆ្នាំឡើយ គឺគ្រប់រោងចក្រនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ តែងតែបិទទ្វារ១ខែពេញឯណោះ។
តើបុណ្យចូលឆ្នាំចិន បង្កផលប៉ះពាល់ដល់ច្រវាក់ផលិតកម្ម ក៏ដូចជាវិស័យដឹកជញ្ជូន និងភ័ស្ដុភារកម្មរបស់ពិភពលោកបែបណា?
ដោយ

តើហេតុអ្វីបានជាត្រូវបិទទ្វារយូរដល់ទៅ១ខែពេញបែបនេះ ហើយថា តើបុណ្យចូលឆ្នាំចិន បង្កផលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាវិស័យដឹកជញ្ជូន និងភ័ស្ដុភារកម្មរបស់ពិភពលោកបែបណា?

អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គ្រប់រោងចក្រទាំងអស់នៅក្នុងប្រទេសនេះ គឺត្រូវបិទទ្វារគ្មានសល់ ហើយបើទោះជារដ្ឋាភិបាលចិន ប្រកាសអនុញ្ញាតឱ្យឈប់សម្រាកត្រឹមតែ៧ថ្ងៃ ទៅ៨ថ្ងៃ ក៏ដោយចុះ ក៏រោងចក្រភាគច្រើនត្រូវបិទទ្វារទាំងស្រុងរយៈពេលពី២សប្ដាហ៍ ទៅ៤សប្ដាហ៍ឯណោះ។

បន្ថែមពីលើនេះ កម្មកររោងចក្រចិន ភាគច្រើនសុំច្បាប់ឈប់សម្រាកបន្ថែមពីលើថ្ងៃឈប់សម្រាកផ្លូវការ ដែលរដ្ឋាភិបាលប្រកាសអនុញ្ញាត ដើម្បីទៅលេងស្រុកឱ្យបានយូរបន្តិច និងណាមួយពួកគេត្រូវចំណាយពេលច្រើនថ្ងៃក្នុងការធ្វើដំណើរទៅមក ជាហេតុបង្ខំឱ្យរោងចក្រនានាត្រូវបិទទ្វារយូរបែបនេះ។ ហើយក្រោយពិធីបុណ្យចូលឆ្នាំចិន កម្មករភាគច្រើនមិនទាន់ត្រលប់មកពីស្រុកវិញទេ នេះមានន័យថា ទម្រាំតែផលិតកម្មរបស់រោងចក្រឈានដល់ពេញសមត្ថភាពឡើងវិញ គឺត្រូវការពេល១ខែឯណោះ ក្រោយពីចប់បុណ្យចូលឆ្នាំចិន។

ដូចនេះច្បាស់ណាស់ថា ពិធីបុណ្យចូលឆ្នាំចិន ពិតជាបង្កផលប៉ះពាល់ខ្លាំងដល់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាវិស័យដឹកជញ្ជូន និងភ័ស្ដុភារកម្មរបស់ពិភពលោក ព្រោះមហាយក្សចិន គឺជាប្រទេសនាំចេញ និងជាប្រទេសផលិតកម្មដ៏ធំបំផុតមួយរបស់ពិភពលោក។

ទន្ទឹមនេះ មាន៥ចំណុចដែលអ្នកគួរដឹងទាក់ទិននឹងការបិទទ្វាររោងចក្រអំឡុងរដូវកាលបុណ្យចូលឆ្នាំចិន មានដូចជា៖ ទី១, រោងចក្រនានាត្រូវការពេល១ខែពេញក្រោយចប់បុណ្យចូលឆ្នាំចិន ទម្រាំផលិតកម្មរបស់ខ្លួនឈានដល់ពេញសមត្ថភាពឡើងវិញ, ទី២ បញ្ហាគុណភាពទំនិញកើនឡើងទាំងមុន និងក្រោយបុណ្យចូលឆ្នាំចិន, ទី៣ ថ្លៃដើមនៃការដឹកជញ្ជូនតាមកប៉ាល់ហក់ឡើងខ្ពស់ខ្លាំងអំឡុងពេលបុណ្យចូលឆ្នាំចិន, ទី៤ កុំកក់លុយបញ្ជាទិញទំនិញកៀកថ្ងៃបុណ្យចូលឆ្នាំចិន ខ្លាំងពេក ព្រោះអ្នកអាចនឹងខាតបង់លុយទាំងនោះដោយមិនអាចយកមកវិញបាន ប្រសិនបើរោងចក្រដែលអ្នកកក់លុយមានបំណងបិទទ្វារជាអចិន្ត្រៃយ៍ដោយមិនប្រាប់ឱ្យអ្នកដឹង ខណៈរោងចក្រដែលចង់បិទទ្វារជាអចិន្ត្រៃយ៍ច្រើនតែបិទអំឡុងពិធីបុណ្យចូលឆ្នាំនេះ

ហើយចុងក្រោយទី៥ គឺអ្នកចាំបាច់ត្រូវព្យាករពីចម្ងាយទាក់ទិននឹងផលិតកម្មក្នុងប្រទេសចិន ក្នុងករណីអ្នកបញ្ជាទិញទំនិញពីប្រទេសនេះ ព្រោះមានកត្តាជាច្រើនដែលធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មអំឡុងរដូវកាលបុណ្យចូលឆ្នាំចិន ដូចបានរៀបរាប់ពីខាងលើ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅឆ្នាំ២០២៣ ទំហំជិត៧៦ពាន់លានដុល្លារ ស្មើនឹងជាង២ដង នៃ GDP កម្ពុជា

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូទាត់ និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់ការទូទាត់ជាបន្តបន្ទាប់ ដើម្បីល…

វៀតណាមគ្រោងទិញខ្សាច់ និងក្រួសក្នុងបរិមាណយ៉ាងច្រើនពីកម្ពុជា ដើម្បីយកទៅសាងសង់ផ្លូវល្បឿនលឿននានា

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម បានស្នើឱ្យក្រសួងដឹកជញ្ជូន និងក្រសួងការបរទេសវៀតណាម ទិញខ្សាច់ និងក្រួសពីកម្ពុជា ក្នុងបរិមាណយ៉ាងច្រើនដើម្បីយកទៅសាងសង់គម្រោង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ