ប្រទេសចិននឹងបង្កើនការគាំទ្រឥណទានទៅកាន់ក្រុមហ៊ុនពាណិជ្ជកម្មបរទេស ពិសេសសហគ្រាសខ្នាតតូច Micro និងអាជីវកម្មខ្នាតតូច និងមធ្យម SME ព្រមទាំងពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុ ទៅដល់ក្រុមហ៊ុនមូលនិធិបរទេសធំៗ ដែលមានសិទ្ធិទទួលបានមូលនិធិ និងផ្ដល់ប្រាក់កម្ចីបន្តក្នុងទំហំអនុគ្រោះក្នុងអត្រាការប្រាក់ទាប។
កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត នឹងត្រូវបានធ្វើឡើងដើម្បីជួយដល់ក្រុមហ៊ុនពាណិជ្ជកម្មបរទេសពង្រីកអតិថិជនក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវទីតាំងពាណិជ្ជកម្ម និងសេវាកម្មរួមមានការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិកឆ្លងដែន ការដឹកជញ្ជូនឆ្លងដែន និងឃ្លាំងស្ដុកនៅក្រៅប្រទេសជាដើម។
ដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម ប្រទេសចិន នឹងបន្ថែមជើងហោះហើរបន្ថែមទៀត ជាមួយបណ្ដាប្រទេសជាប្រភពវិនិយោគិនធំៗ របស់ខ្លួន។
លើសពីនេះ ប្រទេសចិន ក៏បានជំរុញឲ្យមានការគាំទ្របន្ថែមទៀត ដល់ឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលសង្កត់ធ្ងន់លើតម្រូវការ ដើម្បីលើទឹកចិត្តវិនិយោគិនបរទេសឲ្យមកវិនិយោគនៅក្នុងវិស័យនេះ៕