ការផ្តល់ជំនួយ

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក៖«ចិនត្រូវពន្លឿនការផ្តល់ជំនួយ ដើម្បីដោះបំណុលប្រទេសក្រីក្រដែលបានខ្ចីអំឡុងពេលជំងឺរាតត្បាតកូវីដ១៩»


រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បាននិយាយថា ប្រទេសចិនត្រូវធ្វើការបន្ថែមទៀត ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការផ្តល់ជំនួយសង្គ្រោះបំណុលសម្រាប់ប្រទេសក្រីក្រ ដែលបានបង្កើនការខ្ចីប្រាក់បន្ថែមក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ AFP លោក Yellen បាន​ទទួលស្គាល់​ថា គំនិត​ផ្តួចផ្តើម​របស់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​២០ ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ដែល​កំពុង​ជាប់ជំពាក់​បំណុល មិន​ទាន់​មានដំណើរ​ការ​រលូន​នោះ​ទេ ហើយ​សហរដ្ឋអាមេរិក​សង្ឃឹមថា នឹង​មានការ​ចូលរួម​សកម្ម​ជាង​នេះ​ពី​ប្រទេស​ចិន​។

គួរ​ជម្រាប​ថា អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿ​លឿន​ទាំង​២០ ឬ​ហៅ​កាត់ G20បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ស្តី​ពី ការ​ផ្អាក​គិតគូ​ពី​បំណុល ដើម្បី​ទុក​លទ្ធភាព​ដល់​ប្រទេស​ដែល​ជំពាក់​បំណុល​យ៉ាងច្រើន​ទាំង​អស់នោះ ដោះស្រាយ​វិបត្តិ​សុខាភិបាល និង​សេដ្ឋកិច្ច​ក្នុង​ពេល​តែ​មួយ​ឲ្យ​បាន​ងាយស្រួល ប៉ុន្តែ​កម្មវិធី​នោះ​បាន​បញ្ចប់​ក្នុង​ខែធ្នូ​ឆ្នាំ​២០២១​ទៅ​ហើយ​។ ធនាគារពិភពលោក និង IMF បាន​ព្រមាន​អំពី​ផលវិបាក​ធ្ងន់ធ្ងរ​នៅ​ក្នុង​បណ្ដា​ប្រទេស​មាន​ជំពាក់​បំណុល​ច្រើន ហើយ​ក៏​ស្នើ​ឲ្យ​មានការ​ចាប់ផ្តើម​គិតគូរ​ពី​គំនិត​ផ្តួចផ្តើម​លើ​ការ​សម្រាល​បន្ទុក​បំណុល​នេះ​ឡើង​វិញ​ផង​ដែរ​។ ឧបសគ្គ​សំខាន់​មួយ​ដែល​ពិបាក​ឲ្យ​គេ​ដោះស្រាយ​បញ្ហា​នេះ គឺ​កង្វះ​ព័ត៌មាន​អំពី​ទំហំ​នៃ​បំណុល​ដែល​ប្រទេស​នានា​ជំពាក់​ប្រទេស​ចិន និង​ជំពាក់​ប្រទេស​ដទៃ​ទៀត​។ 

លោក Yellen បាន​បន្ត​ថា ទោះបីជា​ប្រទេស​ចិន​ធ្លាប់​បាន​យល់ព្រម​ចូលរួម​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​របស់ G20​ក៏​ដោយ ប៉ុន្តែ​គេ​ពិតជា​ត្រូវការ ការ​ចូលរួម​ឲ្យ​បាន​សកម្ម និង​ប្រកបដោយ​ប្រស​ទ្ធិ​ភាព​។

សូម​បញ្ជាក់​ថា លោកស្រី Yellen នឹង​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្តាល G20 នៅ​ទីក្រុង​ហ្សា​កា​តា​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ​។ ក្នុង​នោះ ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​ទស្សនវិស័យ​សេដ្ឋកិច្ច​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ នឹង​ក្លាយជា​របៀប​រី​រៈ​ចម្បង​សម្រាប់​កិច្ចប្រជុំ​។ ជាក់ស្តែង អា​មេ​រិ​ក​នឹង​ជួយ​ជំរុញ​ឱ្យ​សម​ភាគី​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន G20 ពិសេស​ប្រទេស​ចិន ឲ្យ​ខិតខំ​ធ្វើការ​ឆ្ពោះទៅ​រក​ការ​បញ្ចប់​ការ​រាតត្បាត​នៃ​ជំងឺ​រាតត្បាត កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ធានា​ថា ពួក​គេ​មាន​ធនធាន​ដែល​ត្រូវការ​ដើម្បី​គាំទ្រ​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ដោយ​សមធម៌​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តុលាការចិនបានបង្កកទ្រព្យសកម្មក្រុមហ៊ុន Evergrande ជិត១៦០លានដុល្លារ ក្រោយខកខានសងបំណុល

ព័ត៌មាន
យ៉ាងណាចណាស់ ទ្រព្យសកម្មភាពក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សរបស់ចិន Evergrande មានតម្លៃសរុបប្រមាណជិត១៦០លានដុល្លារ ត្រូវបានតុលាការចិន បញ្ជាឲ្…

សម្តេចតេជោ ហ៊ុន សែន ពង្រឹងការអនុវត្តវិធានការ៥ចំណុច ក្នុងការទប់ស្កាត់មេរោគកូវីដ១៩ អូមីក្រុង

ព័ត៌មាន
ដើម្បីធានាបាននូវនិរន្តរភាពនៃការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមពេញលេញឡើងវិញ លើគ្រប់វិស័យ និងដើម្បីបន្តធានាបាននូវប្រសិទ្ធភាពនៃការអនុវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ