Advertisement
ការនាំចេញរបស់ថៃ

ការនាំចេញរបស់ថៃ តាមរយៈ FTA និង GSP មានជាង ២៤ ពាន់លានដុល្លារ កើនឡើង ៥% នៅ៤ខែ ឆ្នាំ២០១៩


នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០១៩នេះ ការនាំចេញរបស់ថៃ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Free Trade Agreement) និង តាមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រេចបានក្នុងទំហំទឹកប្រាក់ ជាង ២៤ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងកំណើន៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ថៃ ដែលបានចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
ការនាំចេញរបស់ថៃ តាម FTA និង GSP មានជាង ២៤ ពាន់លានដុល្លារ កើនឡើង៥% នៅ៤ខែ ឆ្នាំ២០១៩ (http://goldenemperor.com/)
ដោយ
Advertisement

តាម​របាយការណ៍​របស់​នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្រៅប្រទេស របស់ថៃ បានឲ្យដឹងថា ការនាំចេញ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ហៅកាត់ថា FTA ត្រូវបាន​ដឹងថា សម្រេច​បានធំជាង ការនាំចេញតាម​ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ពោលគឺ​ការនាំចេញ​តាម FTA មានប្រមាណ ជាង ២២ពាន់ ៥០០​លាន ដុល្លារអាមេរិក កើនឡើង​ប្រមាណ​ជិត​៤% ខណៈដែល​ការនាំចេញ​តាមប្រព័ន្ធ អនុគ្រោះពន្ធទូទៅ GSP មានតែប្រមាណ​ជាង ១ពាន់​៧០០​លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្ដែ កំណើន​មាន​រហូតដល់​ជាង​២២%។

ទោះបីជា​ការនាំចេញ​តាមរយៈកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP នៅរយៈពេល​៤ខែ​មកនេះ បង្ហាញនូវ​កំណើនក្ដី ប៉ុន្ដែ សម្រាប់ការនាំចេញ​សរុប​របស់​ថៃ នៅតែមាន​ការធ្លាក់ចុះ​ប្រមាណជិត ២% ផងដែរ នៅ៤ខែ ឆ្នាំ២០១៩នេះ។ 

តាមការបញ្ជាក់ពីប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្មក្រៅប្រទេស​ថៃ នៅក្នុងសារព័ត៌មាន​បាងកកប៉ុស្ដិ៍​បានឲ្យដឹងថា  ទំហំ​នៃការ​នាំចេញតាមរយៈកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីនេះ គឺភាគច្រើន​បានមកពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ថៃ និងអាស៊ាន ដែលមានទំហំ​នាំចេញ​ប្រមាណជាង ៨ពាន់​លាន​ដុល្លារ​អាមេរិក នៅ៤ខែឆ្នាំនេះ។

រីឯការនាំចេញ​របស់ថៃ​តាមកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយចិនវិញ​មាន​ជាង ៦ពាន់លានដុល្លារអាមេរិក និងជាមួយ​អូស្ត្រាលី​មាន​ជាង​២ពាន់​៦០០ លាន​ដុល្លារអាមេរិក ខណៈដែលជាមួយជប៉ុន មានជាង ២ពាន់​៥០០ លាន និងជាមួយឥណ្ឌា មាន​ជាង​១ពាន់​៥០០ លាន​ដុល្លារអាមេរិក។ នេះគឺទំហំនៃការនាំចេញ​របស់ថៃ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្ដា​ប្រទេស​ជាដៃគូសំខាន់ៗ។ 

ជាមួយគ្នានេះ មាន​ទំនិញ​សំខាន់​ៗចំនួន​៥ ប្រភេទ ដែលត្រូវបាននាំចេញ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី រួមមាន​ដូចជា ឡានដឹកទំនិញ កៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូ ផ្លែទុរេនស្រស់ ស្ករអំពៅ ផ្លែឈើស្រស់ និងដំណាប់​ផ្លែឈើជាដើម។

គិតមកទល់បច្ចុប្បន្ន ប្រទេសថៃ មានកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ចំនួន​១៣ ដែលកិច្ចព្រម​ព្រៀង​ចុងក្រោយនោះ គឺ​បានធ្វើឡើង​រវាង​អាស៊ាន និងហុងកុង ដែលជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី និងការវិនិយោគ ដែលវា​បានចូលជាធរមាន​តាំងពីថ្ងៃទី ១១​ខែ​មិថុនា​កន្លងទៅថ្មីៗនេះ។

ដោយឡែក​ចំពោះ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSPវិញ​ប្រទេសថៃ​ទទួលបាន​ការអនុគ្រោះពន្ធនេះ ពីប្រទេស​ចំនួន​៤ គឺអាមេរិក ស្វីស័រឡែន រុស្ស៊ី និងណ័រវេ ដែលមានទំហំ​នាំចេញសរុប​របស់ថៃ មាន​ជាង​១ពាន់ ៧០០ លាន​ដុល្លារ នៅរយៈពេល​៤ខែឆ្នាំនេះ កើនឡើង​ជាង​២២%។ ក្នុងនោះ ការនាំចេញរបស់​ថៃ ទៅអាមេរិក​គឺមានធំជាងគេ។

ការសម្រេច​របស់អាមេរិក​ក្នុងការ​ដក ប្រព័ន្ធអនុគ្រោះទូទៅ GSP ពីប្រទេស​ឥណ្ឌា​កាលពីថ្ងៃទី ៥​មិថុនា​កន្លងទៅនេះ ត្រូវបានអ្នក​ជំនាញសេដ្ឋកិច្ច​ថៃ​អះអាងដែរថា នឹងផ្ដល់ឱកាស​ដល់អ្នកនាំចេញ​ថៃ ក្នុងការក្ដោបក្ដាប់​ទីផ្សារ​ជំនួស​សម្រាប់​ការនាំចេញ​ទៅអាមេរិក​ផងដែរ។ 

សម្រាប់ឆ្នាំនេះដែរ នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្រៅប្រទេស​ថៃ បានកំណត់​គោលដៅនឹង​ប្រើប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី និងប្រព័ន្ធ​អនុគ្រោះពន្ធ សម្រាប់ការនាំចេញ​ឲ្យសម្រេច​បានកំណើន​៩% ដែលមានតម្លៃ​ទំហំទឹក​ប្រាក់​ប្រមាណ​៨១ពាន់លាន​ដុល្លារអាមេរិក ដែលកើនឡើង​ពី​៧៤​ពាន់លាន​ដុល្លារអាមេរិក កាលពីឆ្នាំ២០១៨៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តម សុខ ចិន្ដាសោភា៖ ច្បាប់វិនិយោគថ្មី នឹងមានការលើកទឹកចិត្តដល់ក្រុមហ៊ុន ដែលគិតគូរពីទំនួលខុសត្រូវសង្គម

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិងកំពុងរៀបចំបញ្ចប់នូវសេចក្ដីព្រាងច្បាប់វិនិយោគថ្មីៗ ក៏ដូចជាច្បាប់តំប...

TOYOTA នឹងវិនិយោគ ២ពាន់លានដុល្លារ នៅឥណ្ឌូនេស៊ី ផលិតរថយន្ដ​អគ្គិសនី

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ដម៉ាក TOYOTA Motor Corp បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការវិនិយោគ២ពាន់លានដុល្លារអាមេរិក អភិវឌ្ឍរថយន្ដ ប្រើប្រាស់ថា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ