ចិនមានទ្រព្យសម្បត្តិជាតិច្រើនជាងអាមេរិក

ចិននាំមុខអាមេរិក ក្នុងកំពូលតំណែងជាប្រទេសមានទ្រព្យសម្បត្តិជាតិច្រើនជាងគេលើពិភពលោក


ទ្រព្យសម្បត្តិសុទ្ធរបស់ជាតិចិនបានកើនឡើងដល់ ១២០ទ្រីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ នាំមុខសហរដ្ឋអាមេរិក ដែលមានទ្រព្យសម្បត្តិជាតិសរុបតែជាង ៨៩ទ្រីលានដុល្លារអាមេរិកប៉ុណ្ណោះ។ កំណើននេះកើតឡើង ខណៈដែលវិស័យទីផ្សារអចលនទ្រព្យ បានជំរុញតម្លៃអចលនទ្រព្យនៅចិនហក់ឡើងខ្លាំង កាលពីឆ្នាំ២០២០កន្លងទៅ។ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័ន ម៉ាក់ខេនស៊ី គ្លូបល អ៊ីនស្ទីតយូត (McKinsey Global Institute) ដែលជាស្ថាប័នបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឯកជន McKinsey ធ្វើការស្រាវជ្រាវផ្នែកជំនួញ និងសេដ្ឋកិច្ចរបស់ពិភពលោក។
ចិននាំមុខអាមេរិក ក្នុងកំពូលតំណែងជាប្រទេសមានទ្រព្យសម្បត្តិជាតិច្រើនជាងគេលើពិភពលោក
ដោយ

របាយការណ៍​ថ្មី​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​វាយតម្លៃ​ពី​ទ្រព្យសម្បតិ្ត​ជាតិ​របស់​ប្រទេស​ធំ​ៗ ចំនួន​១០ ដែល​តំណាង​ឲ្យ​ជាង​៦០% នៃ​ចំណូល​ពិភពលោក​។ ប្រទេស​ទាំង​១០​ដែល McKinsey​បាន​វាយតម្លៃ បង្ហាញ​ថា​ទ្រព្យសម្បត្តិ​ជាតិ​សរុប​សម្រាប់​ក្រុម​ប្រទេស​ទាំងនេះ បាន​កើនឡើង​បី​ដង​ឯណោះ​គិត​ចាប់ពី​ឆ្នាំ​២០០០ មក​ដល់​ឆ្នាំ​២០២០ ពោល​គឺ​បាន​កើនឡើង​ដល់​ទៅ ៥១០ ទ្រី លាន​ដុល្លារ​។

ក្នុង​នោះ​ប្រទេស​ចិន​មានទ្រព្យ​សម្បត្តិ​ជាតិ​សុទ្ធ​កើនឡើង​១៧​ដង ពី​ជាង​៧​ទ្រី​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០០០ កើន​ដល់​ជិត ១២០​ទ្រី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​។ គួរ​ជម្រាប​ថា ទ្រព្យសម្បត្តិ​ជាតិ​សុទ្ធ  គឺ​សំដៅ​ដល់​តម្លៃ​នៃ​ទ្រព្យសកម្ម​សរុប​រដ្ឋ ដោយ​ដក​កម្រិត​បំណុល​ចេញ​។

នៅ​ក្នុង​ឆ្នាំ​២០២០ ទ្រព្យសម្បត្តិ​ជាតិ​សុទ្ធ​របស់​ចិន​មាន​១២០​ទ្រី​លាន​ដុល្លារ តំណាង​ឲ្យ​២៣%​នៃ​ទ្រព្យ​សរុប​ពិភពលោក ខណៈ​សហរដ្ឋអាមេរិក​ឈរ​លំដាប់​ទី​២ តំណាង​ឲ្យ​១៧%​មានទ្រព្យ​សរុប ៨៩​ទ្រី​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ​ជប៉ុន​តំណាង​ឲ្យ​ជាង ៧% មានទ្រព្យ​សម្បត្តិ​ជាតិ​សរុប ៣៥​ទ្រី​លាន​ដុល្លារ​។

ក្រុម​ប្រទេស​ធំ​ៗ​ទាំង​១០ ដែល​McKinsey​បាន​វាយតម្លៃ ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​ប្រទេស​អា​ល្លឺ​ម៉​ង់​ដែល​ជា​បងធំ​របស់​អឺរ៉ុប បារាំង កា​ណា​ដា អូស្ត្រាលី ចក្រភព​អង់គ្លេស ម៉ិច​សិច និង​ប្រទេស​ស៊ុ​យ​អែ​ត​។

សូម​ជម្រាប​ថា ការ​កើនឡើង​តម្លៃ​ទ្រព្យសកម្ម​នេះ​របស់​ប្រទេស​ចិន ត្រូវ​បាន​McKinsey អះអាង​ថា ដោយសារ​តែ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​ចិន ពិសេស​គឺ​នៅ​លើ​វិស័យ​អចលនទ្រព្យ​ដែល​ជា​ចន្ទល់​ដ៏​រឹង​មាំ​សម្រាប់​សេដ្ឋកិច្ច​ចិន​។ បន្ថែម​ពីលើ​នេះ ប្រាក់​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ចិន​បាន​ចាក់​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយ​តប​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ បាន​ហូរ​ចូល​ទៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ផង​ដែរ​៕
None



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី FAW របស់រដ្ឋចិនកំពុងសម្លឹងមើលទីផ្សារលក់រថយន្តអគ្គិសនីនៅប្រទេសជប៉ុន

ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដ៏ធំមួយរបស់រដ្ឋចិនហ្វៅ គ្រុប (FAW Group) កំពុងកំណត់គោលដៅទីផ្សារប្រទេសជប៉ុន សម្រាប់ការលក់រថយន្តអគ្គិសនីរបស់ខ្ល…

ធនាគារ HSBC ត្រូវបានផាកពិន័យចំនួន ៨៥ លានដុល្លារ ក្រោយបរាជ័យលើដំណើរការប្រឆាំងការលាងលុយកខ្វក់

និយតករហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេសបានពិន័យ ធនាគារ HSBC ប្រមាណ ៨៥ លានដុល្លារ ក្រោយធនាគារដ៏ធំលំដាប់ពិភពលោកមួយនេះ បានបរាជ័យក្នុងដំណើរក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ