ការគាំពារទារក

ចិន ផ្ដល់ការឧបត្ថម្ភធនដល់ការគាំពារទារក ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋយកកូនថែម


រដ្ឋបាលក្រុងហូហត នៅតំបន់ម៉ុងហ្គោលី ក្នុងរបស់ប្រទេសចិន បានប្រកាសឧបត្ថម្ភធនលើការថែទាំកុមារ និងសន្យាផ្ដល់ការថែទាំចំពោះម្តាយទារកថ្មីៗ ដោយផ្តល់ឱ្យពួកគេនូវទឹកដោះគោជារៀងរាល់ថ្ងៃដោយឥតគិតថ្លៃ ខណៈខេត្តមួយចំនួននៅក្នុងប្រទេសចិន កំពុងខិតខំបង្កើនចំនួនប្រជាជន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ការគាំពារទារក
ដោយ

រដ្ឋបាលថ្នាក់ខេត្តជាង២០ នៅទូទាំងប្រទេសចិន បានចាប់ផ្តើមផ្តល់ការឧបត្ថម្ភធនដល់ការថែទាំកុមារ ដែលជាគោលនយោបាយមួយ ដើម្បីលើកទឹកចិត្តឱ្យគូស្វាមីភរិយាថ្មីថ្មោងឱ្យឆាប់យកកូន ខណៈចំនួនប្រជាជនចិន បានធ្លាក់ចុះ៣ឆ្នាំជាប់ៗគ្នាគិតត្រឹមឆ្នាំ២០២៤ ដោយសារអាពាហ៍ពិពាហ៍បានធ្លាក់ចុះមួយភាគប្រាំជាការធ្លាក់ចុះខ្លាំងបំផុត។

ប្រទេសចិន កំពុងប្រឈមមុខនឹងការធ្លាក់ចុះចំនួនប្រជាជនមិនធ្លាប់មានពីមុនមក ដោយសារគោលនយោបាយយកកូនតែមួយរបស់ចិន ដែលបានដាក់នៅចន្លោះឆ្នាំ១៩៨០ និងឆ្នាំ២០១៥ នគរូបនីយកម្មយ៉ាងឆាប់រហ័ស និងការចំណាយខ្ពស់ក្នុងការចិញ្ចឹមគ្រួសារ។ បន្ទាប់មកគូស្វាមីភរិយាត្រូវបានអនុញ្ញាតឱ្យមានកូនរហូតដល់៣នាក់ នៅឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិន កាលពីដើមខែនេះ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភថែទាំកុមារ និងការអប់រំមត្តេយ្យដោយឥតគិតថ្លៃដើម្បីព្យាយាម ជំរុញអត្រា​កំណើត។ ហើយកាលពីថ្ងៃអាទិត្យ ផែនការអនុវត្តន៍ដើម្បីបង្កើនការប្រើប្រាស់ក្នុងស្រុក ក៏បានជំរុញឱ្យអាជ្ញាធរគួរសិក្សា និងបង្កើតប្រព័ន្ធឧបត្ថម្ភធនថែទាំកុមារផងដែរ។

ជាលទ្ធផល រដ្ឋបាលក្រុងហូហត នៅតំបន់ម៉ុងហ្គោលី នៅភាគខាងជើងប្រទេសចិន បាននិយាយថា ប្រជាជននឹងទទួលបានប្រាក់លើកទឹកចិត្តជាង១ពាន់ដុល្លារសម្រាប់កូនដំបូងរបស់ពួកគេ និងជាង១ពាន់ដុល្លារទៀតសម្រាប់កូនទីពីរជារៀងរាល់ឆ្នាំរហូតដល់កូនមានអាយុ៥ឆ្នាំ។ ហើយកូនទី៣នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំឆ្នាំជាង១ពាន់ដុល្លាររហូតដល់ពួកគេមានអាយុ១០ឆ្នាំ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ថាក់ស៊ីន ស្នើផែនការទិញយកបំណុលរបស់ពលរដ្ឋទាំងអស់ និងលុបប្រវត្តិឥណទានរបស់ពួកគេពីប្រព័ន្ធធនាគារ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ ដ៏មានឥទ្ធិពល និងជាឪពុកបង្កើតរបស់នាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្ន គឺលោកស្រី ផែថងថាន ស៊ីណ…

នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា ថ្កោល.ទោសលោក ត្រាំ ដែលចង់ឱ្យកាណាដា ធ្វើជារដ្ឋមួយរបស់អាម៉េរិក

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសកាណាដា លោក ម៉ាក ខានី (Mark Carney) បាននិយាយដោយមិនសំចៃមាត់ កាលពីថ្ងៃទី១៧ ខែមីនា ថា ប្រធានាធិបតីសហរដ្ឋអាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ