ប្រទេសចិន

ចិនចេញមុខបដិសេធជាថ្មីមិនឲ្យ WHO ចូលទៅស៊ើបអង្កេតប្រភពដើមកូវីដ-១៩


ប្រទេសចិនបាន បដិសេដជាថ្មីម្តងទៀតចំពោះការបន្តអំពាវនាវរបស់អង្គការសុខភាពពិភពលោក WHO ស្តីអំពីការចូលទៅក្នុងប្រទេសចិនដើម្បីសិក្សា និងស្វែងរកជាលើកទីពីរ នៃប្រភពដើមកូរូណា ឬ ជំងឺកូវីដ១៩ បច្ចុប្បន្ននេះ។ ភាគីចិនបានបដិសេធសំណើនេះ ដោយលើកឡើងថា ការបន្តស្វែងរកជាលើកទីពីរទាក់ទងនឹងប្រភពដើមកូវីដ១៩ មិនមានលក្ខណៈវិទ្យាសាស្ត្រ តែស្ថិតនៅក្រោមហេតុផលនយោបាយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ការបដិសេធពីសំណាក់រដ្ឋាភិបាលចិន

ការ​បដិសេធ​ពី​សំណាក់​រដ្ឋាភិបាល​ចិន​ជា​ថ្មី​ម្តងទៀត​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន បាន​ស្នើ​ទៅ​កាន់​ប្រទេស​ជា​សមាជិក នៃ​អង្គការ​សុខភាព​ពិភពលោក​ទាំងអស់ ជា​ពិសេស​ប្រទេស​ចិន ឲ្យ​ជួយ​ផ្សព្វផ្សាយ​នូវ​ទិន្នន័យ​ដើម​របស់​វីរុស​ដ៏​កាច​សហាវ​មួយ​នេះ ដើម្បី​អនុញ្ញាត​ឲ្យ​អ្នកជំនាញ​អាច​យក​ទិន្នន័យ​ទាំងនោះ​មក សិក្សា​លើ​សម្មតិកម្ម​ដែល​ថា «​រី​រុស​កូ​រ៉ូ​ណា​បាន​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​ក្រុង​វូ​ហាន ឬ​ក៏​យ៉ាងណា​នោះ ។

«​សំណើ​សិក្សា​ស្វែងរក​ជា​ថ្មី​ប្រភព​ចម្លង​កូ​វី​ដ​១៩​ពី WHO បាន​បង្កប់​គោលបំណង​នយោបាយ និង មិន​មាន​ភាព​ប្រាកដនិយម​តាម​បែប​វិទ្យាសាស្ត្រ​នោះ​ទេ​»​។ នេះ​ជា​អ្វី​ដែល​លោក ម៉ា ចាវ​ស៊ូ (Ma Zhaixu) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ក្រុង​ប៉េ​កាំ​ង​បាន​លើក​ឡើង ឆ្លើយ​តប​នឹង​សំណើ​របស់​WHO​។ មន្ត្រីជាន់ខ្ពស់​ក្រុង​ប៉េ​កាំ​ង​រូប​នេះ​បាន​បន្ត​ថា ចិន​គាំទ្រ​តែ​ការ​សិក្សា​ស្រាវជ្រាវ​ណា ដែល​ស្រប​តាម បទដ្ឋាន​វិ​ទ្យ​សាស្ត្រ​ប៉ុណ្ណោះ និង មិនមែន​ស្ថិត​ក្រោម​ហេតុផល​នយោបាយ​។

គួរ​ជម្រាប​ថា សំណុំរឿង​ប្រភព​ចម្លង​កូ​វី​ដ​១៩ ដ៏​រសើប​នេះ បាន​ផុសផុល​ឡើង​វិញ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ស្រប​ពេល​ដែល​ប្រទេស​ចិន ក៏​កំពុង​រង​សម្ពាធ​ពី​មជ្ឈដ្ឋាន​អន្តរជាតិ ក្រោយ​បដិសេធ​ជា​ញឹកញយ​មិន​ព្រម​ឲ្យ WHO ចូល​ទៅ​ស៊ើបអង្កេត​ក្នុង​ប្រទេស​ខ្លួន​ម្តងទៀត​។  

រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង រមែង​លើកយក​លទ្ធផល​នៃ​កា​សិក្សា​លើក​ទី​១​យក​មក​ធ្វើ​ជា​ខែល​ការពារ​សម្ពាធ​ពី​អន្តរជាតិ ដោយ​បាន​អះអាង​ថា ការ​សិក្សា​កាលពី​ខែមករា​ដើមឆ្នាំ​នេះ បាន​ទទួលលទ្ធផល​គ្រប់គ្រាន់​ហើយ ត្រូវ​បាន​អន្តរជាតិ និង​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ទទួលស្គាល់​ម្តង​រួច​ទៅ​ហើយ​ដែរ​។ ផ្ទុយ​ទៅ​វិញ​ចិន​បាន​បង្ហាញ​ការ​គាំទ្រ​លើ​ការ​សិក្សា​ម្តងទៀត ប៉ុន្តែ​ត្រូវ​យក​លទ្ធផល​ការ​ស៊ើបអង្កេត​កាលពី​ខែមករា​មក​ធ្វើ​ជា​គោល​។

 យ៉ាងណាមិញ បើ​គេ​សង្កេត​លើ​របាយការណ៍​កាលនោះ លទ្ធផល​នៃ​ការ​សិក្សា​លើក​ដំបូង មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ពី​ប្រភព​ដើម​របស់​កូ​វី​ដ​១៩​នោះ​ទេ ដោយ​អ្នកជំនាញ​គ្រាន់តែ​បាន​សម្រេច​យក​ពីរ​ទៅ​បី​សម្មតិកម្ម ជា​លទ្ធផល​នៅ​ក្នុង​របាយការណ៍​ប៉ុណ្ណោះ​។ ក្នុង​ចំណោម​សម្មតិកម្ម ទាំងអស់​កាល​គ្រានោះ​ត្រូវ​បាន​គេ​ដាក់​ការ​សន្និដ្ឋាន​ច្រើន​ជាងគេ​លើ​សេណា​រី​យ៉ូ នៃ​ការ​ចម្លង​កូ​វី​ដ​១៩​ចេញពី​សត្វ​ប្រជៀវ រួច​ចម្លង​មក​សត្វ​មួយ​ប្រភេទ​ផ្សេង​ទៀត ដែល​គេ​នៅ​មិនដឹង​ថា ជា​សត្វ​អ្វី​នៅឡើយ រួច​ទើប​ចម្លង​មក​មនុស្ស​។

None



អត្ថបទបន្ទាប់


ឥណ្ឌា នឹងបញ្ចេញផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតម្លៃជាង១,៣ទ្រីលានដុល្លារស្រោចស្រង់សេដ្ឋកិច្ចខ្លួន

ប្រទេសឥណ្ឌា ឆាប់ៗនេះនឹងបញ្ចេញគម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិ តម្លៃដល់ទៅជាង ១,៣ទ្រីលានដុល្លារអាមេរិក ដោយគម្រោងនេះ នឹងជំរុញដល់សេដ្ឋកិច្ចឥណ្ឌាឲ្យ…

ករណីកោះតៃវ៉ាន់៖ចិនក្រើនរំឭកសហរដ្ឋអាមេរិកជាថ្មីអំពីជំហររបស់ខ្លួន

ប្រទេសចិនកាលពីពេលថ្មីៗនេះ បានធ្វើការក្រើនរំឮកម្តងទៀតដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីជំហររបស់ទីក្រុងប៉េកាំងជុំវិញរឿងកោះតៃវ៉ាន់ ដោយបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ