
ស្ត្រីអ្នកស្លាប់រូបនោះ ជាប្រជាជនរស់នៅខេត្ត Hebei ត្រូវបានគេរាយការណ៍ថាស្លាប់ នៅរសៀលថ្ងៃពុធទី១៣មករា ដោយគាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមិនអាចសង្រ្គោះបាន បូករួមនឹងមានជំងឺប្រចាំកាយផងនោះ។ ខេត្ត Hebei ជាខេត្តដែលនៅព័ទ្ធជុំវិញក្រុងប៉េកាំង ត្រូវបានអាជ្ញាធរចិនរកឃើញវិជ្ជមានកូវីដ១៩ចំនួន ៤៦៣ករណី ចាប់តាំងពីដើមខែមករាមក ជាហេតុធ្វើអោយចិនសម្រេចបិទតំបន់មួយចំនួនក្នុងខេត្តនេះដើម្បីធានាពីការឆ្លងរាលដាលបន្ថែមទៀត។
ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក WHO បានធ្វើដំណើរទៅដល់ក្រុងវូហានប្រទេសចិនហើយ ដើម្បីផ្តើមស៊ើបអង្កេតនិងស្វែងរកពីដើមកំណើតដំបូងនៃជំងឺដ៏កាចសាហាវមួយនេះ។ សូមបញ្ជាក់ថា ចិនមានចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ចំនួន ៤៣៦៥ នាក់រាប់ចាប់តាំងពីផ្ទុះឡើងនូវករណីដំបូងនៅក្រុងវូហាន កាលពីថ្ងៃទី១១មករាឆ្នាំ២០១៩៕
None