ធនាគារជីបម៉ុង

ជីប ម៉ុង បោះទុន ៧៥លានដុល្លារ វិនិយោគលើធនាគារ សាខាទី ២


នៅក្នុងរយៈពេលមិនដល់ ១ខែផង បន្ទាប់ពី ក្រុមហ៊ុន ជីប ម៉ុង បានបើកសម្ពោធធនាគារ ជីប ម៉ុង ខមមើសល ប៊ែង សាខាដំបូងបង្អស់របស់គ្រួសារអាណាចក្រ ជីប ម៉ុង រួចមក ថ្ងៃនេះ ជីប ម៉ុង បានពង្រីកបន្ថែម ការវិនិយោគក្នុងទឹកប្រាក់ប្រមាណ ៧៥លានដុល្លារអាមេរិក លើ ធនាគារ ជីប ម៉ុង សាខាព្រះនរោត្តម ដែលជាធនាគារឌីជីថលពេញលេញ សាខាទី ២ និងបានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ។
ជីប ម៉ុង បោះទុន ៧៥លានដុល្លារ វិនិយោគលើធនាគារ សាខាទី ២
ដោយ

លោក យូ វ៉ាន់កាប់ អគ្គនាយក​ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បាន​អះអាង​ថា ធនាគារថ្មីនេះ បង្កើត​ឡើង ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​បែបឌីជីថល​ដ៏សម្បូរ​បែប ដោយ​ប្រើប្រាស់ បច្ចេកវិទ្យាដែល​មាន​និរន្តរភាព រហូត​ដល់​ថ្ងៃអនាគត។

ចំណែក លោក វង្ស សុខាល អគ្គនាយក​រង​ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បាន​បញ្ជាក់​​ដែរថា ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ជា​ធនាគារ​បង្កើត​ឡើង​ដោយ​កូនខ្មែរ ដែល​ចំណាយទឹក​ប្រាក់​វិនិយោគ​ជាង ៧៥លានដុល្លារ​អាមេរិក នឹង​មានឆន្ទៈ​ក្នុងការ​ប្រែក្លាយ​ទៅជា ធនាគារឈាន​មុខគេ​នៅ​កម្ពុជា មុននឹង​បោះជំហាន​ចូលក្នុង​វិស័យ​ធនាគារ​នៅក្នុង​តំបន់។

គួរជម្រាបដែរថា ធនាគារ ជីប ម៉ុង ក៏គ្រោង​នឹងបើក​សាខា​បន្ថែម​ចំនួន ៥ទៀត ក្នុង​ពេលដ៏ខ្លី​ខាងមុខ ជាមួយ​ផលិតផល និងសេវាកម្ម​ថ្មីៗ ប្រកប​ដោយ​ទំនុកចិត្ត​ក្នុងទីផ្សារ​ប្រទេស​កម្ពុជា ស្របពេល​ដែលរបាយការណ៍​​ធនាគាជាតិ​នៃកម្ពុជា ប្រចាំ​ឆ្នាំ ២០១៨ បានបង្ហាញ​ថា​ ទំហំនៃ​​ប្រតិបត្តិការ​នៃ​សេវា​​ធនាគារ​​អេឡិច​ត្រូនិច ដែលបាន​ប្រើប្រាស់​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ មាន​រហូតដល់​​ជាង ៩.៦០០ លាន​​ដុល្លារ​អាមេរិក៕

ជីប ម៉ុង បោះទុន ៧៥លានដុល្លារ វិនិយោគលើធនាគារ សាខាទី ២
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាកាសចរណ៍ Emirates នឹង​តភ្ជាប់​​ភ្នំពេញ-បាងកក ជាមួយ​ជើង​ហោះហើរ​ប្រចាំ​ថ្ងៃ​ពី​ទីក្រុង​ឌូបៃ

ព័ត៌មាន
អាកាសចរណ៍​អ៊ែមមឺរ៉ែត (Emirates) នឹង​តភ្ជាប់​រាជ​ធានី​ភ្នំពេញ និង​ទីក្រុង​បាងកក ជាមួយ​នឹង​សេវាហោះហើរ​​ប្រចាំ​ថ្ងៃ​ថ្មី​របស់​ខ្លួន ដែ…

មហាសេដ្ឋី គិត ម៉េង បោះទុន ២៣០លានដុល្លារសង់អគារពាណិជ្ជកម្មភ្លោះ ៦២ជាន់

ព័ត៌មាន
មហាសេដ្ឋី គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បានបោះទុនវិនិយោគរួមគ្នាជាមួយអ្នកវិនិយោគមកពីចិនតៃវ៉ាន់ ដែលមានទំហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ