គំនិតអាជីវកម្ម!

ស្ថាបនិកនាឡិកាដៃម៉ាក «ពូ»៖ បំណងចុងក្រោយរបស់ខ្ញុំ គឺយីហោនៅតែរស់ ទោះមនុស្សស្លាប់ទៅហើយ!


លោក សែត ពិទូរ្យ ស្ថាបនិកបង្កើតម៉ាកយីហោខ្មែរសុទ្ធសាធមួយដែលមានឈ្មោះថា ពូ បានបង្ហាញពីគោលដៅដ៏ចម្បងរបស់ខ្លួនថា « ខ្ញុំចង់បានយីហោមួយ ដែលអាចប្រកួតប្រជែងជាមួយយីហោក្រៅស្រុក ហើយគោលបំណងចុងក្រោយមួយទៀត គឺយីហោនៅតែរស់ ទោះបីជាមនុស្សស្លាប់ ខ្ញុំចង់ឲ្យវានៅមានកេរ្តិ៍ឈ្មោះយូរអង្វែង អាច ១០០ឬ២០០ឆ្នាំ»។
ស្ថាបនិកនាឡិកាម៉ាក «ពូ»៖ បំណងចុងក្រោយរបស់ខ្ញុំ គឺយីហោនៅតែរស់ ទោះមនុស្សស្លាប់ទៅហើយក្ដី!

«​ពូ​» ជាម៉ាកយីហោថ្មីមួយ ដែលបានបង្កើតឡើងដោយ កូនខ្មែរ ដែលផលិតផលដំបូងគេរបស់ម៉ាកនេះ​ នាឡិកាដៃ បន្ទាប់មកគឺវែនតា ដោយផ្តោតភាគច្រើនជារបស់បុរស។ ដូចនេះ ម៉ាក«ពូ»ចង់សំដៅដល់ មនុស្សប្រុស ដែលមានចំណេះដឹង ពោរពេញ សមត្ថភាព ភាពស្វាហាប់ រឹងមាំ។ ម្យ៉ាង​វិញទៀត​ ពូ ជាយីហោខ្មែរ ដោយលោក សែត ពិទូរ្យ អះអាងថា មិនងាយយកអក្សរខ្មែរមកធ្វើជាយីហោបានទេ ព្រោះវាមានជើងស្រះនិងព្យញ្ជនៈច្រើន ។

ក្រោយពី​នាឡិកាដៃ​ ដែលបាន​​រំលេច​​យីហោ​ ​ជា​​ភាសា​ខ្មែរ​​ម៉ាក «​ពូ​»  ​ត្រូវ​បាន​​នាំចេញ​ទៅលក់​នៅតាម​បណ្តា​ប្រទេស​ធំជាច្រើន​ដូចជា ឌូបៃ​ កូរ៉េ អាមេរិក ជប៉ុន កាលពីជាង២មុនមក ហើយ​នៅក្នុងឆ្នាំនេះ ​លោក សែត ពិទូរ្យមាន​កំណត់​គោលដៅ​មួយទៀត​ហើយ គឺវៀតណាម។

លោក សែត ពិទូរ្យ ជា​ស្ថាបនិក​​ក្រុមហ៊ុន​​នាឡិកា​ម៉ាក «​ពូ​» បាន​ឲ្យ​ដឹងថា ក្រៅពីនាឡិកា​ម៉ាក   «​ពូ​» ហើយ ក្រុមការងារ​របស់​លោក​ក៏បាន​ចេញ​​នូវ​​ផលិតផល​ផ្សេងទៀត ​ដូចជាវ៉ែនតា ជាដើម ដើម្បី​ឆ្លើយតប​​តាម​​តម្រូវការ​​ទីផ្សារ​​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។

លោក សែត ពិទូរ្យ ជា​ស្ថាបនិក​​ក្រុមហ៊ុន​​នាឡិកា​ម៉ាក «​ពូ​»

លោក សែត ពិទូ បានបន្ថែមថា ៖ «​ ខ្ញុំចង់បង្កើត​យីហោមួយ ដែលយើង​អាចថា ជាប្រភេទ​យីហោ The Luxury Product (ផលិតផល​ប្រណីត) នៅស្រុកខ្មែរ ហើយជា​​របស់​​ដែលមាន​​គុណភាព ​ដែលយើង​អាចប្រកួតប្រជែង​ជាមួយ​បរទេសបាន»។

សហគ្រិនរូបនេះ បានបន្តទៀតថា សម្រាប់​ការបង្កើត​ម៉ាកយីហោ​មួយត្រូវការ​ពេល​យ៉ាងហោចណាស់ក៏ ៥ឆ្នាំដែរ ដើម្បី​កសាង​ម៉ាកយីហោនេះ ឲ្យរឹងមាំ និងល្បីល្បាញ តួយ៉ាង​​ម៉ាក «​ពូ​» មិនទាន់អាចថា មានប្រាក់ចំណេញ​នៅឡើយទេ ព្រោះទើបតែ​បានបង្កើត​កាលពីខែ តុលា ឆ្នាំ២០១៨ប៉ុណ្ណោះ។

លោកបញ្ជាក់ថា «ការធ្វើប្រេនឌីង (Branding) វាខុស​ពីការធ្វើ​អាជីវកម្ម ដើម្បី​ប្រាក់ចំណេញ​ ព្រោះអី​យើងចង់​មាន​យីហោខ្មែរ​មួយដែល​មាន​គុណភាព ទាំងការផលិត ទាំងរូបភាព ទាំងសង្វាក់ផលិតកម្ម គឺចង់បាន​ទាំង​គុណភាព និង Luxury(ប្រណីតភាព)»។

ថ្វីត្បិត តែជាផលិតផល ដែលផលិត​នៅក្នុង​ប្រទេសកម្ពុជា​ក៏ពិតមែន តែ​វត្ថុធាតុដើម​មួយ​ចំនួន ក៏ត្រូវបាន​នាំចូល​ពីក្រៅប្រទេស​ផងដែរ ដោយសារ​មិនទាន់​មាន​នៅក្នុងស្រុក ខណៈដែល ការផលិតនាឡិកាដៃ​ម៉ាក «​ពូ​» មួយគ្រឿង ត្រូវបាន​លោក សែត ពិទូរ្យ អះអាងថា ប្រើរយៈ​១សប្តាហ៍ ហើយធ្វើដោយ​ដៃ​ផ្ទាល់តែម្តង ។

មួយវិញទៀត អ្វីដែលស្ទើរតែមិនគួរឲ្យជឿនោះ នៅអំឡុងពេលវិបត្តិកូវីដ-១៩ ស្របពេលដែលអាជីវកម្មផ្សេងហាក់មានសភាពធា្លក់ចុះ តែការលក់នាឡិកាម៉ាកពូបែរជាទទួលការគាំទ្រទៅវិញ។ លោក សែត ពិទូរ្យ អះអាថា ៖« សម្រាប់រដូវកាលកូវីដ ការលក់របស់យើងគឺគុណនឹងពីរ ផ្ទុះការគាំទ្រនៅក្នុងរដូវកាលកូវីដ»។

ចំពោះ​តម្លៃនាឡិកាដៃ របស់ម៉ាកយីហោ «​ពូ​» ​វិញ ក៏មិន​ធម្មតាដែរ ​ដោយក្នុងនោះ មាន​៧ម៉ូត ​ប្រភេទ PU Premium Black, Red និង Blues ១ គ្រឿង​តម្លៃ ១.០០០ ដុល្លារ​។ ស្ថាបនិក​ម៉ាក ពូ រូបនេះ បាន​លើកឡើងពី​លក្ខណ​​ពិសេស​​​សម្រាប់ នាឡិកា​​ម៉ាក «​ពូ​»ថា «​យើង​ប្រើ​​ប្លាទីន logo អក្សរ​ជាតិ​ខ្មែរ ​ពូ​ នៅក្នុង​​ម៉ាស៊ីន​​កញ្ចក់​​ធ្វើ​ពី​ត្បូង sapphire-crystal glass ចំណែក​​តួ​ខាង​​លើ​​ធ្វើ​ពី​ដែក stainless steel sapphire crystal មាន​ភាព​រឹងមាំ​​ហើយ​​ធន់​លាយ​​ជាមួយ​នឹង​ត្បូង crystal ខណៈ​ខ្សែ​​វិញ​​ផលិត​​ពី​​ស្បែក​សុទ្ធ​។

គួរ​រម្លឹកថា ​កាលពី​អំឡុង​ចុង​ឆ្នាំ​ ២០១៨ នាឡិកាដៃ​​ដ៏ប្រណីត​​ច្នៃ​​ដោយ​​កូន​ខ្មែរ​ម៉ាក «​ពូ-PU» បាន​ទាក់ទាញ​​អ្នក​ប្រើ​​នៅ​ក្រៅ​ប្រទេស​​យ៉ាង​ខ្លាំង​​​ហើយ​បាន​​កុម្ម៉ង់​រាប់រយ​​គ្រឿង​​ជាមួយ​​នឹង​តម្លៃ​ មិនចាញ់​នាឡិកាម៉ាក​ល្បី​របស់​បរទេស​មួយ​ចំនួននោះទេ ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនមានអ្នកស្លាប់ម្នាក់ដោយសារកូវីដ១៩ជាលើកដំបូងក្នុងរយៈពេល៦ខែចុងក្រោយ

ព័ត៌មាន
ប្រទេសចិននៅថ្ងៃព្រហស្បត្តិទី១៤ខែមករានេះត្រូវបានរាយណ៍ថា មានអ្នកស្លាប់បាត់បង់ជីវិត ដោយសារកូវីដ១៩ម្នាក់ ដែលនេះជាអ្នកស្លាប់ដំបូងហើយរាប់ចាប់…

ស្ថាបនិកស៊ីអ៊ីអូ ម៉ាស្ទឺរក្លឹប ផ្ដល់យុទ្ធសាស្ត្រ៥ចំណុច សម្រាប់ម្ចាស់អាជីកម្មក្នុងបរិបទកូវីដ-១៩

ព័ត៌មាន
ក្នុងបរិបទដែលជំងឺកូវីដ-១៩ ពិតជាបានធ្វើមានផលប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា។ ចំពោះអាជីវកម្ម មានម្ចាស់អាជីវកម្មខ្លះបានសម្រេចចិត្តបិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ