អាកាសធាតុ-ដំណាំ

ចិនសម្រុកទិញស្រូវសាលីពីអូស្ត្រាលី និងបារាំង ក្រោយបញ្ហាអាកាសធាតុធ្វើឱ្យខូតខាតដំណាំ


ប្រភពពាណិជ្ជកម្មបាននិយាយថា ប្រទេសចិនគ្រោងនឹងនាំចូលស្រូវសាលីក្នុងបរិមាណដ៏ច្រើននៅឆ្នាំនេះជាពិសេសមកពីអូស្ត្រាលី និងបារាំងដោយសារតែការធ្លាក់ភ្លៀងបានបំផ្លិចបំផ្លាញដំណាំរបស់ខ្លួន និងការព្រួយបារម្ភពីអាកាសធាតុរាំងស្ងួតនៅក្នុងប្រទេសនាំចេញជាហេតុជំរុញឱ្យទីក្រុងប៉េកាំងចង់ទិញវាទុកស្របពេលតម្លៃនៅមានកម្រិតទាប។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អាកាសធាតុ-ដំណាំ
ដោយ

ចិនដែលជាអ្នកផលិត និងអ្នកប្រើស្រូវសាលីច្រើនជាងគេបំផុតក្នុងពិភពលោកបានទិញស្រូវសាលីថ្មីរបស់អូស្ត្រាលីប្រហែល២លានតោន ក្នុងខែតុលានេះ សម្រាប់ការនាំចេញដែលចាប់ផ្តើមនៅក្នុងខែធ្នូ ហើយចិនក៏បានកក់ទុកស្រូវសាលីរបស់ប្រទេសបារាំងប្រហែល២លានតោនកន្លះតាំងពីខែកញ្ញាផងដែរ សម្រាប់ការដឹកជញ្ជូននៅខែធ្នូ ដល់ខែមីនា។

ការទិញស្រូវសាឡីទុករបស់ចិនទាំងនេះ គឺជាបរិមាណដ៏ច្រើនបំផុតសម្រាប់ឆ្នាំនេះ។ ជាក់ស្ដែងពាណិជ្ជករសិង្ហបុរី២នាក់ បាននិយាយថា ជារួមការនាំចូលស្រូវសាលីរបស់ចិន ក្នុងឆ្នាំ២០២៣នេះទំនងជានឹងកើនឡើងដល់ប្រហែល១២លានតោន ពោលគឺកើនលើសការនាំចូលសម្រាប់ឆ្នាំ២០២២ ដែលមានចំនួនតែជិត១០លានតោនប៉ុណ្ណោះ ហើយគេរំពឹងថា ចិននឹងបន្តសម្រុកទិញស្រូវសាឡីរហូតដល់ឆ្នាំ២០២៤។

ពាណិជ្ជករសិង្ហបុរីម្នាក់ធ្វើការនៅក្រុមហ៊ុនមួយដែលលក់ស្រូវសាលីឱ្យចិននោះបាននិយាយថា ប្រទេសចិនមានបញ្ហាជាមួយនឹងគុណភាពដំណាំនៅឆ្នាំនេះ ហើយអូស្ត្រាលី ដែលជាអ្នកផ្គត់ផ្គង់ស្រូវសាលីដ៏សំខាន់ដល់ប្រទេសចិននោះ នឹងទទួលបានផលដំណាំតិចជាងមុន ហើយថា ចិនកំពុងទិញឱ្យបានច្រើន និងលឿនបំផុត ហើយការផ្គត់ផ្គង់នឹងរឹតបន្តឹងជាយថាហេតុជាពិសេសពីប្រទេសអូស្ត្រាលីតែម្ដង។

ក្រុមពាណិជ្ជករបានរំពឹងថា ការទិញកសិផលដ៏គួរឱ្យភ័យខ្លាចរបស់ចិននេះទំនងជាគាំទ្រដល់តម្លៃសកលដែលបានធ្លាក់ចុះជាងមួយត្រីមាសមកហើយនៅឆ្នាំនេះ ចំពេលមានការផ្គត់ផ្គង់ច្រើនពីអ្នកនាំចេញដ៏កំពូលរបស់ប្រទេសរុស្ស៊ី។

ទន្ទឹមនឹងនេះដែរ ប្រទេសអ៊ុយក្រែនក៏បានបង្កើនការដឹកជញ្ជូនគ្រាប់ធញ្ញជាតិដោយជោគជ័យនៅតាមច្រកសមុទ្រខ្មៅផងដែរ ដោយគេបានឃើញរទេះភ្លើងដឹកគ្រាប់ធញ្ញជាតិជាច្រើនសម្រុកទៅកាន់កំពង់ផែនៅតំបន់អូដេសារបស់អ៊ុយក្រែ។ លោក វ៉ាឡេរី ថ្កាឆូវ (Valeriy Tkachov) អនុប្រធាននាយកដ្ឋានពាណិជ្ជកម្មខាងអយស្ម័យយានរបស់អ៊ុយក្រែនបាននិយាយពីថ្ងៃចន្ទ ទី៣០ ខែតុលាថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ចំនួនទូរថភ្លើងដឹកផលិតផលទៅកាន់កំពង់ផែអូដេសា បានកើនឡើងជាង៥០% ពោលគឺកើនឡើងពីចំនួនជាង២ពាន់ទូដល់ជាង៤ពាន់ទូ។

កាលពីខែសីហា អ៊ុយក្រែនបានចាប់ផ្តើម«ច្រករបៀងមនុស្សធម៌»សម្រាប់កប៉ាល់ដឹកទំនិញដែលភ្ជាប់ទៅនឹងទីផ្សារអាហ្រ្វិក និងអាស៊ី ដើម្បីព្យាយាមគេចពីការបិទផ្លូវជាក់ស្តែងនៅសមុទ្រខ្មៅបន្ទាប់ពីរុស្ស៊ីបានបោះបង់កិច្ចព្រមព្រៀងដែលបានធានាដល់ការនាំចេញតាមសមុទ្ររបស់អ៊ុយក្រែនក្នុងពេលកំពុងមានសង្រ្គាមជាមួយរុស្ស៊ី៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


IMF វាយតម្លៃចុងក្រោយថា សេដ្ឋកិច្ចកម្ពុជានឹងកើន ៥,៣% នៅឆ្នាំ២០២៣ និងជំរុញឲ្យមានការពង្រឹង និងពន្លឿនការងារកែទម្រង់

IMF បានវាយតម្លៃចុងក្រោយនេះថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ នឹងកើន ៥,៣% ដែលគាំទ្រដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ និងវិស័យសេវាកម្មនានា រួមផ្…

រាជរដ្ឋាភិបាលឲ្យសិក្សាលទ្ធភាពវិនិយោគរបស់រដ្ឋលើគម្រោងជាប់គាំងនៅខេត្តព្រះសីហនុ ដែលមានសក្តានុពលខ្ពស់

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជំរុញឲ្យសិក្សាលទ្ធភាពវិនិយោគរបស់រដ្ឋទៅលើគម្រោងវិនិយោគជាប់គាំងនៅក្នុងខេត្តព្រះសីហន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ