ក្រុមប្រទេស G7

ក្រុមប្រទេស G7 ព្រមព្រៀងគ្នាបង្កើនខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រជាមួយដៃគូដែលគួរទុកចិត្តបាន


រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុនលោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា (Yasutoshi Nishimura) បាននិយាយថា ប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ បានព្រមព្រៀងគ្នាកាលពីពេលថ្មីៗ ដើម្បីបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ដ៏រឹងមាំនៃសារធាតុរ៉ែសំខាន់ៗដូចជារ៉ែកម្រដែលប្រើក្នុងរថយន្តអគ្គិសនីជាដើម ជាមួយនឹងដៃគូដែលគួរឱ្យទុកចិត្តបាន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមប្រទេស G7
ដោយ

លោក នីស៊ីមូរ៉ា សហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនៃក្រុមប្រទេសជី៧ បានបង្ហាញពីកិច្ចព្រមព្រៀងមួយ បន្ទាប់ពីថ្ងៃបើ​កកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពាណិជ្ជកម្មនេះ​​ កាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា។ រដ្ឋមន្ត្រីនៃក្រុមប្រទេសជី៧នេះ មានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសសម្បូរធនធានមួយចំនួនដោយសារប្រទេសទាំងនោះមានតួនាទីដ៏សំខាន់នៅក្នុងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយស្ថិរភាពកាន់តែខ្លាំងឡើងនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះ។

គណៈរដ្ឋមន្ត្រីទាំងនេះក៏កំពុងពិភាក្សាគ្នាពីការឆ្លើយតបរបស់ពួកគេចំពោះ«ការបង្ខិតបង្ខំសេដ្ឋកិច្ច»ផងដែរ ខណៈដែលប្រទេសចិន ប្រកាន់របបកុម្មុយនិស្តត្រូវបានប្រទេសប្រជាធិបតេយ្យមួយចំនួនរិះគន់ថា បានប្រើយុទ្ធសាស្ត្រនៃការគ្រប់គ្រងពាណិជ្ជកម្ម ដើម្បីដាក់សម្ពាធលើបណ្ដាប្រទេសដែលចង់ស្វែងរកគោលដៅនយោបាយរបស់ខ្លួន។

កាលពីដើមខែតុលានេះ ចិនដែលគ្រប់គ្រងចំណែកភាគច្រើននៃទីផ្សាររ៉ែដ៏សំខាន់សម្រាប់ការកាត់បន្ថយកាបូននោះ បានប្រកាសពីការគ្រប់គ្រងការនាំចេញថ្មីលើសារធាតុក្រាហ្វីត ដែលប្រើប្រាស់ក្នុងការផលិតថ្មរថយន្តអគ្គិសនី កោសិកាឥន្ធនៈ និងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែធ្នូតទៅ។

លោក នីស៊ីមូរ៉ា បាននិយាយនៅកិច្ចប្រជុំនេះថា ពួកគេនឹងដោះស្រាយបញ្ហានៃការបង្ខិតបង្ខំសេដ្ឋកិច្ចនេះ ដើម្បីចៀសវាងការប្រកាន់ខ្ជាប់នូវការការពារនិយមហួសហេតុពេក ហើយពួកគេនឹងចេញសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំនេះនៅថ្ងៃអាទិត្យ ទី២៩ ខែតុលា។

របៀបវារៈសម្រាប់ថ្ងៃចុងក្រោយនៃកិច្ចប្រជុំនេះរួមមានការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលកំពុងរងការរិះគន់ថា មានហានិភ័យនៃការដួលរលំដោយសារតែគ្មានដំណើរការនៅផ្នែកបណ្តឹងឧទ្ធរណ៍នៅក្នុងអង្គការនេះ។

កាលពីចុងខែសីហា ប្រទេសចិនបានដាក់បម្រាមនាំចូលផលិតផលសមុទ្រពីប្រទេសជប៉ុន បន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រក្រោយពីរោងចក្រនេះបានរងការបំផ្លិចបំផ្លាញដោយការរញ្ជួយដីដ៏មហាវិនាសកម្ម និងរលកយក្សស៊ូណាមិក្នុងឆ្នាំ២០១១។

យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា រដ្ឋបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា កំពុងស្វែងរកលទ្ធភាពនៃការយកបញ្ហានេះទៅកាន់អង្គការ WTO ខណៈដែលរដ្ឋមន្ត្រីក្រុមជី៧នេះកំពុងពិចារណាលើកយកបញ្ហានេះនៅឯកិច្ចប្រជុំរបស់ពួកគេផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្វីនៅពីក្រោយការដាក់កូនស្រីរបស់លោក ថាក់ស៊ីន ជាមេដឹកនាំបក្សកាន់អំណាចរបស់ថៃ?

ព័ត៌មាន
លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) វ័យ៣៧ឆ្នាំ ដែលជាកូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានក្លាយ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អាណត្តិទី៧ ជាអាណត្តិ ត្រូវពិនិត្យវាយតម្លៃ និងពង្រឹងសមត្ថភាព ជាជាងពង្រីក

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យមន្រ្តីទាំងអស់ត្រូវពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មលើកិច្ចការងារ ដើម្បីធ្វើយ៉ាងណាឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ