ចិនមិនសប្បាយចិត្តនឹងការបន្តយកពន្ធសូឡាពីអាមេរិក

ចិនថាការដំឡើងពន្ធរបស់អាមេរិកលើផលិតផលសូឡា បានប៉ះពាល់ដល់ពាណិជ្ជកម្មវិស័យថាមពលថ្មីៗរបស់ខ្លួន


ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ការបន្តពន្យារសុពលភាព លើរនាំងពន្ធគយពីសហរដ្ឋអាមេរិក មកលើផលិតផលថាមពលសូឡារបស់ចិន បានធ្វើឱ្យខូចខាតដល់ពាណិជ្ជកម្មចិនជាអន្តរជាតិ ហើយព្រមទាំងបានរារាំងដល់ការអភិវឌ្ឍថាមពលបៃតង ប៉ះពាល់ដល់គោលនយោបាយបញ្ចេញឧស្ម័នកាបូនកំរិតទាបថែមទៀតផង។
ចិនមិនសប្បាយចិត្តនឹងការបន្តយកពន្ធសូឡាពីអាមេរិក
ដោយ

សេចក្តីថ្លែងការណ៍មួយពីក្រសួងពាណិជ្ជកម្មចិននិយាយថា សហរដ្ឋអាមេរិកនៅតែរឹងទទឹងបន្តសុពលភាពនៃការបន្ថែមពន្ធលើផលិតផលសូឡារបស់ចិន ដោយមិនបានអើពើ នឹងការទាមទារ ការប្រឆាំងពីភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេសនោះឡើយ។ សម្រាប់ប្រទេសចិន ប្រការនេះមិនត្រឹមតែបានធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មចិនតែឯងនោះទេ តែវាក៏នឹងធ្វើឲ្យខូចខាតដល់វិស័យថាមពលសូឡានៅសហរដ្ឋអាមេរិកខ្លួនឯង ព្រមទាំងពាណិជ្ជកម្មជាអន្តរជាតិផងដែរ។

ក្រុងប៉េកាំងបានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងចាត់វិធានការទៅតាមតថភាពជាក់ស្តែងដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មសេរីលើផលិតផលថាមពលថ្មីៗ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍជាសកលនូវសេដ្ឋកិច្ចដែលដើរដោយឧស្ម័នផ្ទះកញ្ចក់កំរិតទាប។

គួររំឭកថា ប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃសុក្រសប្តាហ៍មុន បានចុះហត្ថលេខាបន្តការយកពន្ធ ដែលចាប់អនុវត្តតាំងពីជំនាន់លោក ដូណាល់ ត្រាំ នៅជាប្រធានាធិបតីម្ល៉េះ លើឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ ដែលនាំចូលពីប្រទេសចិនទាំងអស់ សម្រាប់រយៈពេល៤ឆ្នាំទៀត។ គេនៅចាំបានថា កាលពីរដ្ឋបាលលោក Donald Trump ពោលគឺនៅឆ្នាំ២០១៨អាមេរិកបានផ្តើមបន្ថែមពន្ធលើការនាំចូលផលិផលបន្ទះសូឡាពីប្រទេសចិន ក្នុងអត្រា ៣០% ហើយក្រោយមកចុះមកនៅត្រឹម ១៥%វិញ។

ដោយសារការកើនឡើងនូវគោលនយោបាយគាំពារនិយមរបស់អាមេរិក ការដាក់សម្ពាធពាណិជ្ជកម្ម ក៏ដូចជាការកើនឡើងនៃតម្រូវការក្នុងស្រុក បច្ចុប្បន្នក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសចិនបានផ្តោតសំខាន់កាន់តែខ្លាំងទៅលើទីផ្សារក្នុងស្រុកវិញ។

សូមជម្រាបថា សមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសចិនបានកើនឡើងក្នុងកំណត់ត្រាថ្មី គឺបានកើតឡើងជិត៥៥ជីហ្គាវ៉ាត់ (GW)បន្ថែមទៀត កាលពីឆ្នាំមុន ធ្វើឲ្យសមត្ថភាពផលិតសរុបហក់ឡើងដល់ជាង ៣០៦ ឌីហ្គាវ៉ាត់។ ជាមួយគ្នាននេះ ចិនគោលដៅផលិតថាមពលកកើតពីកម្លាំងខ្យល់បក់ និងថាមពលពន្លឺព្រះអាទិត្យសរុបឲ្យបានដល់ទៅ ១.២០០ GW នៅត្រឹមឆ្នាំ២០៣០៕

None



អត្ថបទបន្ទាប់


វៀតណាមកំពុងជំរុញវិធានការថ្មីដើម្បីបញ្ជៀសការជាប់គាំងការនាំចេញផលិតផកសិកម្មទៅចិន

ប្រទេសវៀតណាម កំពុងត្រៀមជំរុញ និងដាក់ចេញវិធានការនាំចេញថ្មី សម្រាប់ការនាំចេញទំនិញ ពិសេសផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសចិន ដើម្បីបញ្ជៀស…

ក្រុមហ៊ុនផលិតបន្ទះឈីបពិភពលោក បង្កើនការវិនិយោគរាប់ពាន់លានដុល្លារជំរុញការផលិតដែលកំពុងខ្វះខាត

ក្រុមហ៊ុនផលិតបន្ទះឈីបធំៗជាច្រើននៅជុំវិញពិភពលោកកំពុងរៀបចំការវិនិយោគធំៗ តម្លៃរាប់ពាន់លានដុល្លាររបស់ខ្លួននៅក្នុងកន្លែងស្រាវជ្រាវ និងអភិវឌ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ