មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្

មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចថៃមកនៅត្រឹម ១% នៅឆ្នាំ២០២១


មជ្ឈមណ្ឌលស្រាវជ្រាវ កសិកន Kasikorn របស់ប្រទេសថៃបានទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចប្រទេសថៃនៅឆ្នាំ២០២១ មកនៅត្រឹម១% ខណៈដែលការព្យាករកាលពីមុនថានឹងមាន ១,៨%។ ការទម្លាក់ការព្យាករនេះ គឺដោយសារមើលឃើញពីផលប៉ះពាល់ដែលបណ្ដាលមកពីរលកនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ចំពោះសេដ្ឋកិច្ចថៃ ដោយបច្ចុប្បន្ននេះ ថៃកំពុងដុនដាបខ្លាំងមែនទែនហើយ ដោយចំនួនអ្នកឆ្លងប្រចាំថ្ងៃបានហក់ឡើងដល់ជាង១ម៉ឺននាក់។
សេដ្ឋកិច្ចរបស់ថៃ នៅតែរងផលប៉ះពាល់ដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩

ការ​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​កូ​វី​ដ​-១៩ វា​បាន​ជះ​ឥទ្ធិពល​បន្ថែម​ទៀត ដល់​វិស័យ​អាជីវកម្ម និង​ការងារ ក៏​ដូច​ជា​អំណាច​នៃ​ការ​បញ្ជា​ទិញ និង​ទំនុកចិត្ត​របស់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​នេះ​។

សេដ្ឋកិច្ច​របស់​ថៃ នៅ​តែ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី និង​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការ​ឆ្លង​រីក​រាល​ដាន​នៅ​ក្នុង​ប្រទេស​។ កត្តា​ទាំងនេះ​ហើយ បាន​ធ្វើ​ឱ្យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Kasikorn ទម្លាក់​ការ​ព្យាករ​របស់​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ថៃ នៅ​ឆ្នាំ ២០២១​មក​នៅ​ត្រឹម​១%​។ ក្នុង​នោះ​ដែរ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ថៃ គឹ​មួយ​ផ្នែក​ធំ ដោយសារ​តែ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​កម្សាន្ដ​នៅ​ប្រទេស​ថៃ ក៏​ត្រូវ​បាន​ព្យាករ​ទម្លាក់​មក​នៅ​ចន្លោះ​ពី ២៥​ម៉ឺន ទៅ ៦៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ពី​មុន​ធ្លាប់​ព្យាករ​ថា​នឹង​មាន​ប្រមាណ ១​លាន​២​សែន​នាក់​។

មជ្ឈមណ្ឌល​ស្រាវជ្រាវ Kasikorn​បាន​ឲ្យ​ដឹង​ថា ដោយសារ​មាន​កម្រិត​នៃ​ប្រព័ន្ធ​សុខភាព​សាធារណៈ​របស់​ប្រទេស​ថៃ និង​ការ​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​កូ​វី​ដ​-១៩ វា​បាន​ជះ​ឥទ្ធិពល​បន្ថែម​ទៀត ដល់​វិស័យ​អាជីវកម្ម និង​ការងារ ក៏​ដូច​ជា​អំណាច​នៃ​ការ​បញ្ជា​ទិញ និង​ទំនុកចិត្ត​របស់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​នេះ​។

ប្រទេស​ថៃ នៅ​មិន​ទាន់​មើលឃើញ​ពី​តួលេខ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ថយ​ចុះ​នោះ​ទេ​គិត​មក​ទល់​ពេល​នេះ​។ ប្រទេស​ថៃ បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​១​ម៉ឺន​នាក់ ជា​រៀងរាល់ថ្ងៃ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើនឡើង​ដល់​ប្រមាណ​ជាង ៥១​ម៉ឺន នាក់​ហើយ​។

ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​ៗ បាន​និង​កំពុង​គ្របដណ្តប់​លើ​ប្រព័ន្ធ​វេជ្ជសាស្ត្រ ហើយ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​ការ​រឹតត្បិត​រួម​ទាំង​ការ​ដាក់​បម្រាម​គោចរ​ពេល​យប់ ទប់ស្កាត់​ការ​ធ្វើ​ដំណើរ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ឆ្លង និង​ចុង​ក្រោយ​រដ្ឋាភិបាល ថៃ​បាន​បិទ​ខ្ទប់​ខេត្ត​ក្រុង​មួយ​ចំនួន​ផង​ដែរ​។

លើស​ពី​នេះ រដ្ឋាភិបាល​ថៃ ក៏​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ចំនួន​២​ខែ​បន្ដ​ទៀត ចាប់ពី​ថ្ងៃ​ទី ០១ ខែសីហា ដល់​ថ្ងៃ​ទី ៣០​ខែកញ្ញា ឆ្នាំ​២០២១​ផង​ដែរ​។

ប្រសិនបើ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ នៅ​តែ​បន្ត​យូរ​ទៀត ក្រុម​អ្នកជំនាញ រំពឹង​ថា​រដ្ឋាភិបាល​ថៃ​នឹង​ដាក់​ចេញ​នូវ​វិធានការ​ជំនួយ​បន្ថែម ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០២០ សេដ្ឋកិច្ច​ថៃ​បាន​ធ្លាក់​ចុះ ៦,១%  ដែល​ជា​តួលេខ​អាក្រក់​បំផុង​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​៕

អត្ថបទ៖ ស៊ើង​ និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកបន្តរឹតត្បិតជើងហោះហើរ ក្រោយមើលឃើញករណីឆ្លងថ្មីកើនឡើង និងវត្តមានមេរោគបំប្លែងថ្មី ឌែលតា

ព័ត៌មាន
សេតវិមានអាមេរិកបានបញ្ជាក់ជាថ្មីថា ខ្លួននឹងនៅតែបន្តវិធានការរឹតបន្តឹងសុវត្ថិភាពលើជើងហោះហើរក្រៅប្រទេសដដែល ដោយសារតែករណីឆ្លងកូវីដ១៩នៅក្នុងស…

ក្រុមហ៊ុនយក្សចិន Tencent គ្រោងទិញយកក្រុមហ៊ុនផលិតហ្គេមអង់គ្លេសដ៏ធំមួយតម្លៃជាង១,២ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Tencent ដែលមានបុរសខ្លាំងមួយរូបនៅពីក្រោយ គឺលោកម៉ា ហួតេង (Ma Huateng) មហាសេដ្ឋីល្បីឈ្មោះប្រចាំប្រទេសចិន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ