ផ្សារមូលបត្

ផ្សារមូលបត្រចិនបញ្ឈប់ការបោះផ្សាយលក់មូលបត្រចំនួន៤០ ចំពេលមានការស៊ើបអង្កេតពីអាជ្ញាធរ


ផ្សារមូលបត្ររបស់ចិនបានបញ្ឈប់ការបោះផ្សាយលក់មូលបត្រ ឬហៅថា IPO ចំនួន៤០ នៅក្នុងទីក្រុងសៀងហៃ និងស៊ិនជិន ចំពេលដែលនិយ័តករចិនមានការស៊ើបអង្កេតទៅលើកិច្ចព្រមព្រៀងអន្តរការីជាច្រើន ជុំវិញនឹងក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ។ការស៊ើបអង្កេតកាន់តែតឹងរ៉ឹងលើការបោះផ្សាយលក់មូលបត្រនៅក្នុងប្រទេសចិននេះ គឺធ្វើឡើងនៅពេលដែលក្រុងប៉េកាំង ចាប់ផ្ដើមដាក់ចេញនូវបទបញ្ញត្តិ ដើម្បីបង្ក្រាបទៅលើអាជីវកម្មធំៗជាច្រើននៅប្រទសចិនរាប់ចាប់ពីអាជីវកម្មទាក់ទងនឹងវិស័យអ៊ីនធើណែត និងការអប់រំ។
ផ្សារមូលបត្ររបស់ចិនបានបញ្ឈប់ការបោះផ្សាយលក់មូលបត្រ ឬហៅថា IPO

ផ្សា​រមូល​ប​ត្រ​នៅ​ក្នុង​ទីក្រុង​ស៊ិ​ន​ជិន បាន​ផ្អាក​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជាង​៣០ ខណៈ​ដែល​ផ្សា​រមូល​ត្រ​នៅ​សៀង​ហៃ​វិញ បាន​ផ្អាក​ការ​បោះផ្សាយ​ចំនួន​៨​ផង​ដែរ​។ ការ​ផ្អាក​នេះ បន្ទាប់​ពី​មានការ​បើក​ការ​ស៊ើបអង្កេត​ពី​សំណាក់​និយ័ត​ករ​ចិន ចំពោះ​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ រួម​មាន​ដូច​ជា​ក្រុមហ៊ុន​ច្បាប់ Tian Yuan, ក្រុមហ៊ុន​ឈ្មួញ​ជើងសា​រមូល​ប​ត្រ China Dragon និង​ក្រុមហ៊ុន​វាយតម្លៃ​ទ្រព្យសម្បត្តិ Care ជាដើម​។

ការ​ស៊ើបអង្កេត​កាន់តែ​តឹងរ៉ឹង​លើ​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​នៅ​ក្នុង​ប្រទេស​ចិន​នេះ គឺ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្រុង​ប៉េ​កាំ​ង ចាប់ផ្ដើម​ដាក់​ចេញ​នូវ​បទបញ្ញត្តិ ដើម្បី​បង្ក្រាប​ទៅ​លើ​អាជីវកម្ម​ធំ​ៗ​ជា​ច្រើន​នៅ​ប្រ​ទស​ចិន​រាប់​ចាំ​ពី​អាជីវកម្ម​ទាក់ទង​នឹង​វិស័យ​អ៊ី​ន​ធើ​ណែ​ត និង​ការ​អប់រំ​។

នៅ​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ ចិន​បាន​បញ្ជាក់​ថា ខ្លួន​នឹង​រឹត​បន្ដឹង​ការ​ត្រួតពិនិត្យ​លើ​ក្រុមហ៊ុន​គណនេយ្យ​នានា​ផង​ដែរ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ក្លែងបន្លំ​ឯកសារ​ហិរញ្ញវត្ថុ ហើយ​គ្មាន​ការ​អត់ឱន​ចំពោះ​ក្រុមហ៊ុន​ដែល​ប្រព្រឹត្ត​កំហុស​នោះ​ឡើយ​៕

សូម​បញ្ជាក់​ថា កន្លង​មកនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ៗ​របស់​ចិន​ជា​ច្រើន បាន​រង​ការ​បង្ក្រាប​ពី​អាជ្ញាធរ​ចិន​ជា​បន្ដបន្ទាប់​ដូច​ជា​ក្រុមហ៊ុន​អា​លី​បា​បា​, ក្រុមហ៊ុន Ant Group និង​ក្រុមហ៊ុន Tencent ជាដើម​។ ថ្មី​ៗ​នេះ​ទៀត​សោត រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ក៏​ត្រៀម​បង្កើត​សេចក្ដីព្រាងច្បាប់​ថ្មី ដើម្បី​គ្រប់គ្រង​សន្ដិសុខ​ជាតិ និង​ការ​ប្រឆាំង​ការ​ធ្វើ​អាជីវកម្ម​ផ្ដាច់មុខ​ផង​ដែរ​។ ច្បាប់​ថ្មី​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ដាក់​សម្ពាធ​កាន់​ត​ខ្លាំង​ថែម​ទៀត​ទៅ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​នៅ​ក្នុង​ប្រទេស​ចិន​៕

None



អត្ថបទបន្ទាប់


ធនាគារកណ្ដាលឥណ្ឌូនេស៊ី នឹងទិញបណ្ណបំណុលរដ្ឋក្នុងតម្លៃជាង ៣០ពាន់លានដុល្លារ

ធនាគារកណ្ដាល និងក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឲ្យធនាគារកណ្ដាលឥណ្ឌូនេស៊ី អាចទិញយកបណ្ណបំណុលរដ្…

ជប៉ុនអំពាវនាវឲ្យមន្ទីរពេទ្យក្នុងទីក្រុងតូក្យូ ទទួលអ្នកជំងឺកូវីដ-១៩បន្ថែមទៀត ខណៈអ្នកឆ្លងកើនឡើងខ្ពស់

រាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាអាជ្ញាធរក្រុងតូក្យូ បានចេញមុខអំពាវនាវដល់មន្ទីរពេទ្យនៅក្នុងរាជធានីតូក្យូ ឲ្យទទួលយកអ្នកជំងឺកូវីដ-១៩បន្ថែមទៀត ខណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ