ការបើកប្រទេសឲ្យទ័ពអាមេរិកតាំងមូលដ្ឋាន

ប្រធានាធិបតីហ្វីលីពីនថា អាចបើកប្រទេសឲ្យទ័ពអាមេរិកតាំងមូលដ្ឋានបាន បើសង្គ្រាមរុស្ស៊ី ឈ្លានពានរាលដាលហួសពីអ៊ុយក្រែន


រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា ខ្លួនមានឆន្ទៈក្នុងការបើកប្រទេសដល់ទាហានអាមេរិក ប្រសិនបើការឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្តលុកលុយលើអ៊ុយក្រែនកាន់តែរីករាលដាលហួសចេញពីអ៊ុយក្រែន ហើយមានការប្រយុទ្ធទាមទារការចូលរួមរបស់សហរដ្ឋអាមេរិកផងដែរនោះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រធានាធិបតីហ្វីលីពីន

យោង​តាម​ឯកអគ្គរដ្ឋទូត​ហ្វី​លី​ពី​ន​ប្រចាំ​សហរដ្ឋអាមេរិក បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ដោយ​យោង​សម្តី​របស់​ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក Rodrigo Duterte នៅ​ក្នុង​កិច្ចប្រជុំ​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ទីក្រុង​ម៉ានីល ដោយ​លើក​ឡើង​ពី​សន្ធិសញ្ញា​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ឆ្នាំ ១៩៥១ ជាមួយ​សហរដ្ឋអាមេរិក​។ នៅ​ក្រោម​សន្ធិសញ្ញា​នេះ សហរដ្ឋអាមេរិក និង​ហ្វី​លី​ពី​ន​ត្រូវ​តែ​មក​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ប្រសិនបើ​ការ​វាយប្រហារ​កើតឡើង​។ 

បន្ថែម​ពីលើ​នេះ លោក Duterte បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​វិបត្តិ​បច្ចុប្បន្ន និង​ផល​ប៉ះពាល់​របស់​វា​ទៅ​លើ​សេដ្ឋកិច្ច​អន្តរជាតិ​។

គួរ​ជម្រាប​ថា ហ្វី​លី​ពី​ន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ទៀត ដែល​បាន​ថ្កោលទោស​រុ​ស្ស៊ី​ចំពោះ​ការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ក៏​បាន​បោះ​ឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែល​ជំរុញ​ឱ្យ​រុ​ស្ស៊ី​ដកទ័ព​ចេញពី​អ៊ុយ​ក្រែ​ន​ផង​ដែរ​។

គួរ​កត់សម្គាល់​ដែរ​ថា លោក Duterte ដែល​ធ្លាប់តែ​រក្សា​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន និង​មេដឹកនាំ​ចិន លោក ស៊ី ជី​ន​ពីង ស្ទើរ​ពេញ​មួយ​អាណត្តិ​ប្រធានាធិបតី​របស់​លោក ប៉ុន្ដែ ពេល​នេះ​ជិត​ចូល​ដល់​ការ​បញ្ចប់​អាណត្តិ​កាន់​អំណាច​រយៈពេល​ប្រាំមួយ​ឆ្នាំ​របស់​លោក​ហើយ នៅ​ក្នុង​ខែមិថុនា​ខាង​មុខ​នេះ​។ ទោះជា​យ៉ាងណា​ក៏​ដោយ លោក Duterte អះអាង​ថា លោក​មិន​គាំទ្រ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន​ទេ​។

សូម​ជម្រាប​ថា រដ្ឋាភិបាល​ហ្វី​លី​ពី​ន​មិន​បាន​បញ្ជាក់​ថា ទីតាំង​ច្បាស់លាស់​ណាមួយ ដែល​អាច​បើកចំហរ​សម្រាប់​ទ័ព​អា​មេ​រិ​ក​នោះ​ទេ ប៉ុន្តែ​គេ​បានដឹង​ថា ហ្វី​លី​ពី​ន​មាន​ទីតាំង​ទ័ពអាកាស និង​ទ័ពជើងទឹក​មួយ​ចំនួន ដែល​មាន​លទ្ធភាព​ឲ្យ​អា​មេ​រិ​ក​បោះទីតាំង​បាន​ដូច​អ្វី​ដែល​គេ​ធ្លាប់​ធ្វើ​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការណាតូព្រមានថា រុស្ស៊ីអាចប្រើអាវុធគីមីក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន

ព័ត៌មាន
លោកជេន ស្តូលថេនប៊ឺក (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូអះអាងថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធគីមីក្នុងការលុកលុយរបស់ខ្លួនទៅលើអ៊…

តើប្រទេសសមាជិកអាស៊ានមួយណា ដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ?

ព័ត៌មាន
ក្រៅតែពីទីផ្សារចិន និងអឺរ៉ុប កម្ពុជាក៏កំពុងជំរុញការធ្វើពិធិកម្មទីផ្សារនាំចេញអង្កររបស់ខ្លួនកាន់តែខ្លាំងផងដែរ។ ក្នុងនោះ ទីផ្សារអាស៊ានក៏ជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ