ប្រទេសចិន

ចិនប្រាប់ក្រុមហ៊ុនផលិតឧបករណ៍បច្ចេកវិទ្យារបស់ខ្លួន ឱ្យឈប់ប្រើបន្ទះឈីប Micron របស់អាមេរិក


ជាការតបត ដោយមិនញញើតនឹងសហរដ្ឋអាមេរិក ជុំវិញរឿងបច្ចេកវិទ្យា និងសន្តិសុខ, កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលចិនបានប្រាប់អ្នកប្រើប្រាស់ឧបករណ៍កុំព្យូទ័រ ដែលគិតថាខ្លួនកំពុងស្ថិតក្នុងស្ថានភាពមិនសូវស្រួល គួរតែឱ្យបញ្ឈប់ការទិញផលិតផលពីក្រុមហ៊ុនផលិតបន្ទះអង្គចងចាំដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ពោលគឺក្រុមហ៊ុន Micron Technology៕
ចិនប្រាប់ក្រុមហ៊ុនផលិតឧបករណ៍បច្ចេកវិទ្យារបស់ខ្លួន ឱ្យឈប់ប្រើបន្ទះឈីប Micron របស់អាមេរិក

រដ្ឋបាលទទួលបន្ទុកគ្រប់គ្រងលំហរអ៊ិនធឺណិតនៃប្រទេសចិនបាននិយាយថា ផលិតផល Micron មិនបានបញ្ជាក់អំពី "ហានិភ័យសុវត្ថិភាពបណ្តាញសំខាន់ៗទេ" ជាហេតុបង្កគ្រោះថ្នាក់ដល់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានរបស់ប្រទេសចិន និងប៉ះពាល់ដល់សន្តិសុខជាតិ។ សេចក្តីថ្លែងការណ៍ដែលមានប្រាំមួយល្បះរបស់រដ្ឋបាលនេះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីរឿងនេះទេ ដោយគ្រាន់តែបាននិយាយថា "ប្រតិបត្តិករនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗនៅក្នុងប្រទេសចិន គួរតែបញ្ឈប់ការទិញផលិតផលពីក្រុមហ៊ុន Micron" ។

សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន កំពុងកាត់បន្ថយលទ្ធភាពរបស់ចិនក្នុងការផលិតបន្ទះគ្រឿងអេឡិចត្រូនិកទំនើបៗ និងការទទួលបានបច្ចេកវិទ្យាផ្សេងទៀត ដែលប្រទេសទាំងនេះនិយាយថា អាចត្រូវបានប្រើប្រាស់ក្នុងបរិក្ខារអាវុធ ស្របពេលដែលរដ្ឋាភិបាលលោកប្រធានាធិបតី Xi Jinping បានគម្រាមវាយប្រហារកោះតៃវ៉ាន់ ហើយកំពុងបង្កើនអំណាចកាន់តែខ្លាំងចំពោះប្រទេសជប៉ុន និងប្រទេសជិតខាងផ្សេងៗទៀត។

ការពិនិត្យឡើងវិញជាផ្លូវការលើ បន្ទះឈីម៉ាក Micron ក្រោមច្បាប់សន្តិសុខព័ត៌មានដ៏តឹងរ៉ឹងរបស់ប្រទេសចិន ត្រូវបានប្រកាសនៅថ្ងៃទី ៤ ខែមេសា គឺនៅប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេសជប៉ុនបានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការដាក់កំហិតមិនឱ្យប្រទេសចិនចូលប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ខ្លួន ដោយសម្អាងលើហេតុផលសុវត្ថិភាព។

សេចក្តីប្រកាសរបស់រដ្ឋបាលលំហរអ៊ិនធឺណិតរបស់ចិនកាលពីថ្ងៃអាទិត្យហាក់ដូចជាព្យាយាមធានាក្រុមហ៊ុនបរទេសកុំឱ្យបារម្ភ ដោយនិយាយថា ប្រទេសចិនជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យមានការបើកចំហរខ្លាំងទៅកាន់ពិភពខាងក្រៅ ហើយដរាបណាក្រុមហ៊ុនបរទេសគោរពតាមច្បាប់ និងបទប្បញ្ញត្តិរបស់ចិន, ប្រទេសចិនសូមទទួលស្វាគមន៍សហគ្រាសនានា ព្រមទាំងផលិតផលនិងសេវាកម្មទាំងឡាយពីប្រទេសផ្សេងៗ មកក្នុងទីផ្សារចិន"៕

ដោយ៖ ឯម មាឃ




អត្ថបទបន្ទាប់


កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក យល់ព្រមធ្វើឱ្យកិច្ចសហប្រតិបត្តិការត្រីភាគីប្រសើរឡើងដល់កម្រិតថ្មី

លោក យូន ស៊ុក យើល ប្រធានាធិបតីកូរ៉េខាងត្បូង, លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក, និងលោក ហ្វូមីអូ គីស្ស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បា…

ធនាគារកណ្ដាលអាមេរិកកំពុងស្រពេចស្រពិល ជុំវិញផែនការបន្ដដំឡើងអត្រាការប្រាក់

ប្រធានធនាគារកណ្តាលអាមេរិក លោក ជេរ៉ូម ផៅវែល (Jerome Powell) បាននិយាយកាលពីថ្ងៃសុក្រ ទី១៩ ខែឧសភាថា វានៅតែមិនទាន់ច្បាស់ថាតើសហរដ្ឋអាមេរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ