សមយុទ្ធយោធា

ចិនគ្រោងបើកសមយុទ្ធយោធាជាមួយប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ រួមទាំងកម្ពុជា ចំពេលដែលមានភាពតានតឹងនៅសមុទ្រចិនខាងត្បូង


យោងតាមក្រសួងការពារជាតិចិន កាលពីថ្ងៃទី១២វិច្ឆិកាថា ប្រទេសចិននឹងរៀបចំលំហាត់សមយុទ្ធយោធាចម្រុះមួយនៅក្នុងខែនេះ ដោយផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងភេរវកម្ម ជាមួយប្រទេសក្បែរខាងអាស៊ីអាគ្នេយ៍ចំនួន៥ រួមទាំងកម្ពុជាផងដែរ។ តាមការឱ្យដឹង សមយុទ្ធនេះមានកម្មវត្ថុធ្វើឱ្យស៊ីជម្រៅ និងពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកយោធា ក្នុងពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើង ជុំវិញជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានSouth China Morning Post។
សមយុទ្ធយោធា
ដោយ

សមយុទ្ធដែលមានឈ្មោះថា Aman Youyi 2023 គ្រោងនឹងធ្វើឡើងនៅក្នុងខែនេះ ដែលមានប្រទេសចិនធ្វើជាម្ចាស់ផ្ទះ និងមានចូលរួមពីប្រទេសអាស៊ីអាគ្នេយ៍ដូចជាកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាម​។ សមយុទ្ធយោធាពហុជាតិសាសន៍នេះ គឺជាលើកដំបូងបង្អស់សម្រាប់ប្រទេសចិន គិតចាប់តាំងឆ្នាំ២០១៤។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន ឱ្យដឹងថា Aman Youyi 2023 ផ្តោតលើការប្រឆាំងភេរវកម្មទាំងផ្លូវគោក និងផ្លូវសមុទ្រ រួមទាំងប្រតិបត្តិការសន្តិសុខ។ វានឹងធ្វើឡើងនៅទីក្រុងកំពង់ផែ Zhanjiang ភាគខាងត្បូងខេត្តក្វាងទុងប្រទេសចិន។

យ៉ាងណាមិញ សមយុទ្ធនេះនឹងក្លាយជាលើកដំបូងបង្អស់សម្រាប់វៀតណាម កម្ពុជា និងឡាវ។ ប៉ុន្ដែ សម្រាប់វៀតណាម និងម៉ាឡេស៊ី គឺជាប្រទេស ដែលប្រឆាំងនឹងក្រសោបយករបស់ចិន ក្នុងសមុទ្រចិនខាងត្បូង។ យោងតាមលោក Zhang Junshe អ្នកជំនាញយោធាចិន ប្រាប់កាសែត Global Times កាលពីថ្ងៃទី១២វិច្ឆិកាថា «បើទោះបីប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនមានជម្លោះដែនទឹកជាមួយប៉េកាំងក៏ដោយ ប្រទេសទាំងនោះជ្រើសរើសផ្លូវត្រូវ ដោយមិនឱ្យជម្លោះនេះប៉ះពាល់ទៅមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលរួមចំណែកការពារសន្តិភាព និងសន្តិសុខតំបន់។»

តាមការប្រកាសដោយក្រសួងការពារជាតិចិន គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីបង្កើនសមត្ថភាពប្រឆាំងភេរវកម្មតាមផ្លូវគោក និងដែនសមុទ្ររបស់ប្រទេសដែលចូលរួម ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកយោធា និងកិច្ចសហប្រតិបត្តិការជាក់ស្តែង រួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

មែនទែនទៅ សមយុទ្ធ Aman Youyi 2023 គឺនឹងក្លាយជាលំហាត់យោធាលើកទីប្រាំហើយ ដែលចិនបានរៀបចំឡើងជាមួយប្រទេសអាស៊ីអាគ្នេយ៍។ គួរជម្រាបថា សមយុទ្ធនេះត្រូវបានធ្វើឡើងដំបូងក្នុងឆ្នាំ២០១៤ នៅទីក្រុងកូឡាឡាំពួរ ដែលមានចិននិងម៉ាឡេស៊ី។ ក្រោយមកនៅឆ្នាំ២០១៨ ថៃបានក្លាយជាសមាជិកបន្ទាប់ ដែលកាលនោះវាបានក្លាយជាសមយុទ្ធដ៏ធំបំផុតរវាងប្រទេសទាំងបី ដោយមានការដាក់ពង្រាយកងទ័ពជាង១ពាន់២រយនាក់ នាវាចម្បាំង៤គ្រឿង យន្តហោះដឹកជញ្ជូនខ្នាតធំ៣ និងឧទ្ធម្ភាគចក្រ៣គ្រឿង។

ដោយឡែក នៅឆ្នាំនេះ វៀតណាម ឡាវ និងកម្ពុជា បានក្លាយជាអ្នកចូលរួមថ្មី ក្រោយការសម្រេចចុងក្រោយកាលពីខែសីហា។ យ៉ាងណា ហ្វីលីពីនដែលធ្លាប់ធ្វើជាអ្នកអង្កេតការកាលពីសមយុទ្ធមុន បានសម្រេចនឹងមិនចូលរួមទេលើកនេះ ដោយសារតែមានការប៉ះទង្គិតថ្មីៗជាមួយចិន ក្នុងដែនជម្លោះនៅសមុទ្រចិនខាងត្បូង៕

None



អត្ថបទបន្ទាប់


កងកម្លាំងប៉ូលីសចិន នឹងចូលរួមចុះល្បាតក្នុងប្រទេសថៃ ដើម្បីបង្កើនទំនុកចិត្តភ្ញៀវជូនអ្នកទេសចរចិន

ក្នុងគោលបំណងជំរុញទំនុកចិត្តដល់ភ្ញៀវទេសចរជនជាតិចិនឲ្យចូលមកកម្សាន្ដក្នុងប្រទេសខ្លួនឡើងវិញ អាជ្ញាធរប្រទេសថៃ បានសម្រេចបើកទ្វារទទួលមន្ត្រីប៉ូលីស…

អ្នកវិភាគពុំសូវរំពឹងខ្ពស់ពីជំនួបរវាងបុរសខ្លាំងរដ្ឋចិន និងអាម៉េរិក ក្នុងកិច្ចពិភាក្សាទល់មុខគ្នា

សេតវិមានបានប្រកាសឱ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោកចូ បៃដិន នឹងជួបជាមួយប្រធានាធិបតីចិន លោកស៊ី ជិនពីង ទល់មុខនៅថ្ងៃពុធទី១៥ ខែវិច្ឆិកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ