ចិននឹងចាប់ផ្តើមមូលនិធិរដ្ឋចំនួន៤០ពាន់លានដុល្លារដើម្បីជំរុញឧស្សាហកម្មបន្ទះឈីប

ចិននឹងដាក់ចេញមូលនិធិរដ្ឋ ៤០ពាន់លានដុល្លារ ដើម្បីជំរុញបង្កើនឧស្សាហកម្មបន្ទះឈីប ប្រជែងនឹងអាមេរិក


ប្រទេសចិនគ្រោងនឹងចាប់ផ្តើមដាក់ចេញនូវមូលនិធិវិនិយោគថ្មី ដែលគាំទ្រដោយរដ្ឋ ក្នុងគោលបំណងប្រមូលនិធិឲ្យបានដល់ ៤០ពាន់លានដុល្លារ សម្រាប់ជំរុញឧស្សាហកម្ម ផលិតគ្រឿងបន្ទះឈីបរបស់ខ្លួន ដែលវាត្រូវបានគេមើលឃើញថា គឺជាការបង្កើនកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីតាមឱ្យទាន់សហរដ្ឋអាមេរិក និងគូប្រជែងផ្សេងទៀត។ តួយ៉ាង មេរិកកន្លងមកនេះ ក៏ទើបតែបានអនុម័តកញ្ចប់ថវិកាដល់ទៅ ៥២ពាន់លានដុល្លារសម្រាប់ការឧបត្ថម្ភធនដល់ក្រុមហ៊ុនក្នុងស្រុកផងដែរ។ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។
ចិននឹងចាប់ផ្តើមមូលនិធិរដ្ឋចំនួន៤០ពាន់លានដុល្លារដើម្បីជំរុញឧស្សាហកម្មបន្ទះឈីប

គម្រោងមូលនិធិវិនិយោគរបស់ចិនទំហំ ៤០ពាន់លានដុល្លារ គាំទ្រដល់ឧស្សាហកម្មផលិតបន្ទះឈីបនេះ ទំនងជាមូលនិធិដ៏ធំបំផុតមួយក្នុងចំណោមមូលនិធិធំៗចំនួន៣ ដែលបានដាក់ចេញដោយរដ្ឋាភិបាលចិន។
បើតាមប្រភពពីរ៉យទ័រ ដែលានស្រង់សម្ដីបុគ្គលដែលបានដឹងច្បាស់ពីរឿងនេះ បានឱ្យដឹងទៀតថា មូលនិធិថ្មីនេះត្រូវបានអនុម័តដោយអាជ្ញាធរចិនរួចហើយ កាលពីអំឡុងពេលប៉ុន្មានខែថ្មីៗនេះ ហើយក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនគ្រោងនឹងបរិច្ចាគប្រាក់ចំនួនជាង ៨ពាន់លានដុល្លារ សម្រាប់គម្រោងនេះ ខណៈដែលអ្នកចូលរួមចំណែកផ្សេងៗទៀតមិនទាន់ដឹងនៅឡើយទេ។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ជាយូរមកហើយពីតម្រូវការធ្វើឱ្យចិនមានភាពគ្រប់គ្រាន់ដោយខ្លួនឯង នៅក្នុងឧបករណ៍បន្ទះឈីប ហើយតម្រូវការនោះបានក្លាយជាសម្ពាធកាន់តែខ្លាំង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញនូវវិធានការត្រួតពិនិត្យការនាំចេញបន្ទះឈីបជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារអាមេរិកព្រួយបារម្ភថា ទីក្រុងប៉េកាំងអាចប្រើប្រាស់បន្ទះឈីបទំនើបៗទាំងនោះ ដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួន។

កាលពីខែកក្កដាសភាអាមេរិកក៏បានអនុម័តកញ្ចប់ថវិកាឧបត្ថម្ភធនចំនួន ៥២ ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិកផងដែរ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដែលសមាជិកសភាបានកំណត់ថា ជាការការពារប្រទេសកុំឱ្យមានកង្វះខាតការផ្គត់ផ្គង់បន្ទះឈីបដូចជាក្នុងអំឡុងពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ ហើយក៏មានបំណងស្វែងរកការប្រកួតប្រជែងជាមួយនឹងប្រទេសចិនផងដែរ។
ថវិកានេះនឹងជួយលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតបន្ទះឈីប ឱ្យបង្កើតរោងចក្ររបស់ពួកគេនៅក្នុងទឹកដីអាមេរិក ដើម្បីបង្កើនកម្រិតផលិតកម្មក្នុងស្រុកឡើងវិញ ក្រោយពីបានធ្លាក់ចុះពីកម្រិតជាង ១ភាគ៣នៃសមត្ថភាពសរុបសកលលោក កាលពី៣ទសវត្សរ៍មុន មកនៅក្រោម ១២%នាពេលបច្ចុប្បន្ននេះ។

ដើម្បីកុំឱ្យចាញ់សហរដ្ឋអាមេរិក និងតំបន់អាស៊ី សហភាពអឺរ៉ុបកាលពីខែមេសា ឆ្នាំនេះ ក៏បានបង្កើតផែនការឧបត្ថម្ភធនសម្រាប់បន្ទះឈីបផងដែរ ដោយពួកគេបានព្រមព្រៀងគ្នាថា បង្កើនមូលនិធិឱ្យបានចំនួន ៤៣ ពាន់លានអឺរ៉ូប្រហែល ៤៧ពាន់លានដុល្លារ ក្នុងបំណងតាមឱ្យទាន់សហរដ្ឋអាមេរិក និងតំបន់អាស៊ី លើការអភិវឌ្ឍបន្ទះឈីប បច្ចេកវិទ្យា និងចាប់ផើ្ដមបដិវត្តន៍ឧស្សាហកម្មបៃតង។
លោកស្រី ម៉ាក្រេដ វ៉េស្ដាហ្គឺ (Margrethe Vestager) អនុប្រធានគណៈកម្មការអឺរ៉ុបបាននិយាយតាមប្រព័ន្ធទ្វីតធឺកាលពីពេលកន្លងទៅថា សហភាពអឺរ៉ុបត្រូវការបន្ទះឈីប ដើម្បីផ្តល់ថាមពលដល់ការផ្លាស់ប្តូរទៅរកវិស័យឌីជីថល និងបៃតង ឬធ្វើប្រព័ន្ធថែទាំសុខភាពកាន់តែប្រសើរឡើង៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អ្នកជំនាញថា កម្ពុជាគួរតែមានការលើកលែងថ្លៃទិដ្ឋការលើភ្ញៀវទេសចរអន្តរជាតិ ដើម្បីបង្កើនភាពប្រកួតប្រជែង

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ឃើញថា កម្ពុជាគួរតែមានការដាក់ចេញគោលនយោបាយលើកលែងការថ្លៃលើទិដ្ឋការសម្រាប់ភ្ញៀវទេសចរអន្តរជាតិគោលដៅមួយចំនួន …

តើមូលនិធិរូបិយវត្ថុអន្តរជាតិផ្តល់អនុសាសន៍អ្វីខ្លះដល់អាស៊ាន ដើម្បីឲ្យតំបន់រួចផុតពីបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក?

ព័ត៌មាន
ខណៈដែលស្ថានភាពសេដ្ឋកិច្ចពិភពលោករកកលនឹងធ្លាក់ចូលទៅក្នុងវិបត្តិ លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងនៃមូលនិធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ