មហាយក្សចិន

មហាយក្សចិន ជំរុញឱ្យភាគីកម្ពុជា និងថៃ ផ្សះផ្សាគ្នា ដើម្បីបញ្ចប់ជម្លោះព្រំដែន ហើយខ្លួនស្ម័គ្រចិត្តជួយដោះមីនតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ


មហាយក្សចិន បានជំរុញឱ្យភាគីកម្ពុជា និងភាគីថៃ ផ្សះផ្សាគ្នាដើម្បីបញ្ចប់ជម្លោះព្រំដែនដោយសន្តិវិធីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយខ្លួនបានស្ម័គ្រចិត្តជួយសម្របសម្រួល ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមទាំងការបើកច្រកព្រំដែនឡើងវិញ និងការដោះគ្រាប់មីននៅតាមព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
មហាយក្សចិន
ដោយ

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី អំឡុងពេលចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ គឺកិច្ចប្រជុំមេគង្គ-ឡានឆាង ធ្វើឡើងនៅខេត្តយូណាន កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥ បានជួបពិភាក្សាក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ និងបានជំរុញឱ្យភាគីទាំងពីរ ផ្សះផ្សារគ្នាដើម្បីបញ្ចប់ជម្លោះព្រំដែនឱ្យបាន ហើយប្រទេសចិនស្ម័គ្រចិត្តជួយដោះមីនតាមបណ្ដោយព្រំដែនដែលកំពុងមានជម្លោះនោះ។

លោក វ៉ាង យី បានជំរុញឱ្យភាគីនៃប្រទេសទាំងពីរវិលចូលតុចរចា ផ្តល់ការជឿទុកចិត្តលើគ្នាទៅវិញទៅមកសាជាថ្មី និងបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់។

ទន្ទឹមនេះ លោក វ៉ាង យី ក៏បានស្នើឱ្យបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញឱ្យបានឆាប់ និង បានសន្យាបន្តការទំនាក់ទំនងគ្នាដោយភាពបត់បែនក្នុងចំណោមប្រទេសទាំងបី ពោលគឺមហាយក្សចិន កម្ពុជា និងថៃ។

រដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស សាំងកៀមពុងសា (Maris Sangiampongsa) បានស្វាគមន៍តួនាទីរបស់មហាយក្សចិន និងបានចូលរួមក្នុងជំនួប "ហូបទឹកតែជជែកគ្នា" ជាមួយសមភាគីចិន និងសមភាគីកម្ពុជា។

នៅក្នុងជំនួបដាច់ដោយឡែក ជាមួយនឹងសមភាគីថៃ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទសចិន បានអះអាងថា មហាយក្សចិន នឹងពន្លឿនគម្រោងផ្លូវដែករបស់ខ្លួនជាមួយប្រទេសថៃ និងជំរុញការវិនិយោគក្នុងប្រទេសថៃ ហើយសង្ឃឹមថា នឹងទទួលបានការគាំទ្រផ្នែកគោលនយោបាយបន្ថែមទៀតពីសំណាក់រដ្ឋាភិបាលថៃ។

ដោយឡែក សម្រាប់ទំនាក់ទំនងចិនជាមួយកម្ពុជាវិញ លោក វ៉ាង យី បានកោតសរសើរកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការរក្សាស្ថិរភាពនយោបាយ និងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត និងបានលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋជនឆ្លងដែន៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ត្រាំ និយាយថា លោក ពូទីន ត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ដែលត្រូវបានប្រទេសមួយចំនួន តែងតាំងជា បេក្ខភាពសម្រាប់ប្រជែងយកពានរង្វាន់ណូបែលសន្តិភាព បានបង្ហាញ…

ថ្នាក់ដឹកនាំ អិលអូអិលស៊ី អមដំណើរទេសាភិបាលធនាគារជាតិនៃកម្ពុជា ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ដល់ យោធិនរបួស និងគ្រួសារយោធិនពលី

នៅក្នុងស្មារតីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខនៅក្នុងការការពារបូរណភាពទឹកដី អំឡុងពេលមានសង្គ្រាមតាមព្រំដែន ជាមួយនឹងប្រទេសថៃឈ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ