Advertisement

ម្ចាស់​អាជីវកម្ម​ជាច្រើន នៅវៀតណាមត្អូញត្អែរ​ ពិបាក​​រើស​បុគ្គលិក​ថ្មីៗ​ចូល​ធ្វើការ


ម្ចាស់អាជីវកម្មជាច្រើននៅវៀតណាម បានត្អូញត្អែរថា ក្រោយពីបុណ្យចូលឆ្នាំចិនវៀតណាម បានបញ្ចប់រួចមក ពួកគេហាក់ពិបាកស្វែងរកបុគ្គលិកថ្មីៗចូលមកធ្វើការ បើទោះបីជា ពួកគេបានប្រកាស ប្រាក់ផ្ដល់នូវប្រាក់ខែខ្ពស់គួរសមក៏ដោយ ក៏នៅតែមិនមាន អ្នកចាប់អារម្មណ៍នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកវៀតណាម Vietnam News នាលពេលថ្មីៗនេះ។
វៀតណាម រំពឹងការនាំចេញសម្លៀកបំពាក់កើនឡើងដល់ ៣៥ ពាន់លានដុល្លារ នៅឆ្នាំនេះ (https://e.vnexpress.net)
ដោយ
Advertisement

របាយការណ៍មួយ ក្នុងពិពរណ៍​ការងារ ដែលបាន​ផ្សាយ​លើ​គេហទំព័រ​ក្នុងស្រុកវៀតណាម ​បាន​ឲ្យដឹងដែរថា ការផ្គត់ផ្គង់​កម្លាំងពលកម្ម​នៅវៀតណាម គឺមិនបាន​គ្រប់គ្រាន់​ ទៅតាមតម្រូវ​ការ​ដែលកំពុង​មានការកើនឡើងនោះឡើយ។

តាម​មជ្ឈមណ្ឌល​សេវាកម្ម​ការងារ ហាណូយ ដែលត្រូវបាន​សារព័ត៌មាន Vietnam News ស្រង់​សម្ដី​បាន​ឲ្យដឹងថា មានអាជីវកម្ម​ជាច្រើន បាន​ផ្ដល់​នូវ​ប្រាក់ខែ​ខ្ពស់គួរ​សម គួបផ្សំ​នឹង​ប្រាក់លើកទឹកចិត្ត​ផ្សេងៗទៀត ប៉ុន្ដែ មាន​អ្នកស្វែងរក​ការងារ​តិចតួចប៉ុណ្ណោះ ដែល​បានចាប់អារម្មណ៍។ 

ប្រភពព័ត៌មានបានឲ្យដឹងថា គ្រាន់តែ​ការងារ​ជាសន្ដិសុខ មានអាជីវកម្មខ្លះ​ បាន​​ផ្ដល់ជូន​ប្រាក់ខែ​រហូតដល់ ៣០០ ទៅ៤៣០ ដុល្លារ​ ប៉ុន្ដែ នៅតែ​មិនមាន​អ្នកចាប់អារម្មណ៍ចង់ធ្វើទៀត។

អ្នកជំនាញ​សេដ្ឋកិច្ចវៀតណាម​ បាន​អះអាងថា អ្នកស្វែងចេញ​រកការងារធ្វើ​មានតិចជាងមុននេះ វាជារឿងល្អទេ ព្រោះវា​បានសបញ្ជាក់ឲ្យឃើញពី​ការធ្លាក់ចុះ​នៃ​អត្រាអ្នកគ្មានការងារធ្វើ​នៅក្នុងប្រទេសវៀតណាម។

ទោះបីជា​យ៉ាងនេះក្ដី ម្ចាស់អាជីវកម្ម​ជាច្រើន​វិញ បាន​លើកឡើងថា នេះបានបង្ហាញពីកង្វះ​កម្លាំងពលកម្ម​ ពោលគឺអ្នកស្វែងរកការងារ​កំពុង​មាន​តិចជាង តម្រូវការ​ការងារ​ដែលកំពុង​មានការកើនឡើង។ 

ប្រភពព័ត៌មាន Vietnam News បានឲ្យដឹងទៀតថា បញ្ហាកង្វះកម្លាំង​ពលកម្ម​ ភាគច្រើន គឺ​មាននៅតំបន់ភាគខាងត្បូងប្រទេសវៀតណាម ជាក់ស្ដែង នៅខេត្ត​  Binh Duong មាន​សគ្រាស​ជាង ​៣៤០កន្លែង មានតម្រូវការ​អ្នកចូលធ្វើការ​ប្រមាណ ជាង ៤ម៉ឺណ​៧ពាន់នាក់ ដែលភាគច្រើន​ជា​ក្រុមហ៊ុន​វិនិយោគពីបរទេស នៅក្នុងវិស័យ​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងអេឡិចត្រូនិក។ ក្រុមហ៊ុនទាំងនោះ ផ្ដល់ជូន​ប្រាក់ខែ ប្រមាណ​ ៣០០ ទៅ​ជាង​៣៨០ ដុល្លារ​ក្នុងមួយខែ ព្រមជាមួយនឹង​អត្ថប្រយោជន៍ និងប្រាក់លើកទឹកចិត្តផ្សេងទៀត ដោយមិនទាមទារបទពិសោធន៍ការងារឡើយ។ ​​ 

របាយការណ៍ស្រាវជ្រាវមួយទៀត បានបង្ហាញថា តាមការរំពឹងទុក តាមរយៈ​ការវិនិយោគពីក្រៅប្រទេស​នឹង​ទាក់ទាញ​កម្លាំងពលកម្ម​នៅវៀតណាម​កើនឡើង ១០ លាននាក់ ដែលធ្វើឲ្យ​អាជីវកម្ម​នៅតាមតំបន់មួយចំនួន ​មានតម្រូវការការងារ ​កាន់តែខ្ពស់ជាងមុន។ ក្នុងនោះដែរ តម្រូវការ​កម្លាំងពលកម្ម នៅក្នុង​សហគ្រាស​ខ្នាតតូច ក៏នឹងមានការកើនឡើង​ប្រមាណ ៣០ ទៅ ៤០ ភាគយ​ ផងដែរ ដែលវា​ជាតម្រូវការ​មួយមានខ្ពស់ជាងការផ្គត់ផ្គង់៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភាពខុសគ្នា៩ចំណុច រវាងអ្នកចំណូលមធ្យម និងអ្នកចំណូលខ្ពស់

ចំណេះដឹង
កម្រិតនៃជីវភាពរបស់មនុស្សម្នាក់ៗ បណ្ដាលមកពីការគិត និងទង្វើរបស់ពួកគេ កាលណាអ្នកគិតត្រូវ ធ្វើត្រូវ នោះលទ្ធផលនឹងទទួលបានជាទីគាប់ចិត្ត។ ប៉ុ...

តើកំពូល​មហាសេដ្ឋី មានជាងគេបំផុត នៅវៀតណាម លោក Pham Nhat Vuong ជានរណា?

ចំណេះដឹង
លោក ផាម ញ៉ាត់ វង់ (Pham Nhat Voung) បច្ចុប្បន្ន គឺជាមហាសេដ្ឋីលំដាប់ទី១ នៅក្នុងប្រទេសវៀតណាម ដែលត្រូវបានទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ