ប្រទេសចិន

ចិនប្រកាសថា នឹងបន្ដគាំទ្រយន្ដការជួយប្រទេសក្រីក្រពាក់ព័ន្ធការប្រែប្រួលអាកាសធាតុតែអត់បញ្ចេញលុយជំនួយឡើយ


បេសកជនផ្នែកអាកាសធាតុរបស់ប្រទេសចិនលោក ជា ជិនហ័រ (Xie Zhenhua) បាននិយាយកាលពីថ្ងៃពុធនៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP27 នៅទីក្រុងសាម អែលស៊ែក (Sharm El Sheikh) នៅប្រទេសអេហ្ស៊ីបថា ប្រទេសចិនមានឆន្ទៈគាំទ្រយន្តការសម្រាប់ការផ្តល់សំណងជំងឺចិត្តដល់ប្រទេសក្រីក្រសម្រាប់ការខាតបង់ និងការខូចខាតបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ប៉ុន្តែប្រទេសចិននឹងមិនផ្ដល់ជំនួយជាសាច់ប្រាក់សម្រាប់ការគាំទ្រយន្ដការនេះឡើយ។
ចិនប្រកាសថា នឹងបន្ដគាំទ្រយន្ដការជួយប្រទេសក្រីក្រពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ

លោក លោក ជា ជិនហ័រ បាននិយាយថា ប្រទេសចិនគ្មានកាតព្វកិច្ចចូលរួមនោះទេ ប៉ុន្តែលោក បានសង្កត់ធ្ងន់ពីសាមគ្គីភាពរបស់ចិនជាមួយអ្នកដែលអំពាវនាវឱ្យមានសកម្មភាពបន្ថែមទៀតពីបណ្ដាប្រទេសជឿនលឿនពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុនេះ ហើយបេសកជនផ្នែកអាកាសធាតុរបស់ទីក្រុងប៉េកាំងរូបនេះ ក៏បានឆ្លៀតគូសបញ្ជាក់ផងដែរ អំពីការខូចខាតដែលប្រទេសចិនបានរងគ្រោះដោយសារអាកាសធាតុក្ដៅខ្លាំងបំផុតទាក់ទងនឹងការប្រែប្រួលអាកាសធាតុនេះ។

លោក លោក ជា ជិនហ័រ បាននិយាយថា ចិនគាំទ្រយ៉ាងខ្លាំងចំពោះការទាមទាររបស់ប្រទេសកំពុងអភិវឌ្ឍន៍ជាពិសេសប្រទេសដែលងាយរងគ្រោះបំផុតសម្រាប់ការទាមទារសំណងការខាតបង់ និងការខូចខាតដោយសារប្រទេសចិនក៏ជាប្រទេសកំពុងអភិវឌ្ឍន៍មួយ ហើយក៏រងគ្រោះខ្លាំងពីបាតុភូតអាកាសធាតុខ្លាំងៗផងដែរ។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិនរូបនេះ បានសង្កត់ធ្ងន់ថា បញ្ហាអាកាសធាតុនេះ វាមិនមែនជាកាតព្វកិច្ចរបស់ប្រទេសចិនត្រូវរាប់រងនោះទេ ប៉ុន្តែប្រទេសចិន មានឆន្ទៈក្នុងការរួមចំណែករបស់ខ្លួន និងបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួន។

បន្ទាប់ពីការលើកឡើងរបស់បេសកជនផ្នែកអាកាសធាតុរបស់ចិនយ៉ាងដូច្នេះ អ្នកនាំពាក្យរបស់គណៈប្រតិភូចិន ក៏បានចេញមកនិយាយដែរថា ប្រទេសចិននឹងមិនរួមចំណែកផ្នែកហិរញ្ញវត្ថុនោះទេ ប៉ុន្តែប្រទេសចិនគ្រាន់តែផ្តល់ "កិច្ចសហប្រតិបត្តិការ" ជាមួយប្រទេស ដែលកំពុងអភិវឌ្ឍន៍តែប៉ុណ្ណោះ។

ប្រទេសចិនត្រូវបានអង្គការពាណិជ្ជកម្មពិភពលោកចាត់ទុកថាជាប្រទេសដែលកំពុងអភិវឌ្ឍន៍ បើទោះជាមានសេដ្ឋកិច្ចធំជាងគេទីពីរនៅក្នុងពិភពលោកក៏ដោយ។

បេសកជនផ្នែកអាកាសធាតុរបស់សហរដ្ឋអាមេរិកលោក ចន ឃើរី (John Kerry) បាននិយាយពីថ្ងៃទី ៩វិច្ឆិកាថា ទំនាក់ទំនងស្តីពីអាកាសធាតុជាមួយប្រទេសចិនមិនទាន់ដំណើរការម្តងទៀតទេនៅឡើយទេ ហើយវគ្គចរចាដ៏សំខាន់នៅមុនកិច្ចប្រជុំអាកាសធាតុ COP27 ត្រូវបានលុបចោលបន្ទាប់ពីប្រធានសភាសហរដ្ឋអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានទៅទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីខែសីហាដែលបានផ្អាកចំណងការទូតទ្វេភាគី៕




អត្ថបទបន្ទាប់


តើអាមេរិក និងតៃវ៉ាន់សម្រេចបានផ្លែផ្កាអ្វីខ្លះ ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាពាណិជ្ជកម្ម អស់រយៈពេល២ថ្ងៃ?

ព័ត៌មាន
តៃវ៉ាន់ និងសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចប្រជុំពិភាក្សាពាណិជ្ជកម្មរយៈពេល២ថ្ងៃជាមួយគ្នា នៅក្នុងទីក្រុងញូវយក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៨-៩ខែវ…

គម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ តម្លៃ២០០លានដុល្លារ គ្រោងសាងសង់នៅឆ្នាំក្រោយ

ព័ត៌មាន
គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPCL) ត្រូវបានសម្ពោធដាក់តាំងបង្ហាញជាផ្លូវការអមជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ