វ៉ាក់សាំងកូវីដ១៩

ចិននឹងផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន២០លានដូសថែមទៀតដល់កម្ពុជាដោយ៥លានដូសដំបូងនឹងមកដល់ចុងខែមីនានេះ


ប្រទេសចិនបានសន្យាថានឹងផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩ រហូត២០លានដូសបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ ដល់កម្ពុជា ខណៈ៥លានដូសដំបូងរំពឹងនឹងដឹកមកដល់ត្រឹមចុងខែមីនានេះ។ នេះបើយោងតាមការថ្លែងឲ្យដឹងពី សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ឬពេទ្យលោកសង្ឃ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
ការមកដល់នៃវ៉ាក់សាំងរបស់ប្រទេសចិន ជាជំនួយសម្រាប់កម្ពុជា រូបភាព៖ ស៊ិនហួ
ដោយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឲ្យដឹងថា ការសន្យាផ្តល់វ៉ាក់សាំងឲ្យកម្ពុជាជាថ្មីនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតី ស៊ី ជិនពីង កាលពីពេលថ្មីៗនេះ។

គួររំឭកថា ប្រទេសចិនគឺជាប្រទេសដំបូងគេដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យប្រទេសកម្ពុជា។ ដែលកាលនោះវ៉ាក់សាំងចំនួន ៦០ម៉ឺនដូសដំបូងបំផុត បានដឹកមកដល់កម្ពុជាកាលពីដើមខែ ខែកុម្ភៈឆ្នាំ២០២១៕ 

អត្ថបទ សោម ស្រីពេជ្រ 

None



អត្ថបទបន្ទាប់


ជប៉ុនសំឡឹងឃើញឱកាសក្នុងការអភិវឌ្ឍបណ្ដាញ 6G នាំមុខគេក្នុងពិភពលោក

ក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុនជប៉ុនមួយចំនួនទៀត នឹងចូលរួមជាមួយនឹងស្ថាប័នរាជរដ្ឋាភិបាល អភិវឌ្ឍដំឡើងបណ្ដាញបច្ចេកវិទ្យាជំនាន់ទី ៦ …

យន្តហោះដឹកអ្នកដំណើរ១៣៣នាក់របស់ក្រុមហ៊ុនចិន China Eastern ធ្លាក់នៅភាគនិរតីនៃប្រទេស

យន្តហោះដឹកអ្នកដំណើរចំនួន ១៣៣នាក់មួយគ្រឿង របស់ក្រុមហ៊ុនចិន China Eastern Airlines បានធ្លាក់នៅតំបន់ស្វយ័ត ហ្ក័ងស៊ី ជ័ង (Guangxi Zhuan…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ