ការចុះបញ្ជីភាគហ៊ុនក្រុមហ៊ុនចិននៅអាមេរិក

ចិនបន្ទន់ឥរិយាបថជាងមុនចំពោះអាមេរិក ជុំវិញនឹងរឿងរកាំរកូសការគ្រប់គ្រងក្រុមហ៊ុនចិនចុះបញ្ជីភាគហ៊ុននៅអាមេរិក


គណៈកម្មការមូលបត្រចិន បាននិយាយថ្មីៗនេះថា ខ្លួននឹងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយអាមេរិក ព្រមទាំងគាំទ្រ ដល់ការចុះបញ្ជីក្រុមហ៊ុនចិននៅក្រៅប្រទេសថែមទៀតផង។ ការអះអាងរបស់ចិនបែបនេះ គឺបន្ទាប់ពីនិយ័តករអាមេរិកនាពេលថ្មីៗនេះ បានដាក់ការរឹតបន្តឹងខ្លាំងជាងមុន ទៅលើក្រុមហ៊ុនចិនចុះបញ្ជីនៅអាមេរិក ដោយតម្រូវឲ្យលាតត្រដាងនូវភាពស្អាតស្អំរបស់ខ្លួន ដោយត្រូវប្រាកដថា មិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
គណៈកម្មការមូលបត្រចិន បាននិយាយថ្មីៗនេះថា ខ្លួននឹងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយអាមេរិក ព្រមទាំងគាំទ្រ ដល់ការចុះបញ្ជីក្រុមហ៊ុនចិននៅក្រៅប្រទេស

ជាមួយ​គ្នា​នេះ អា​មេ​រិ​ក​ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​សកម្មភាព​នៃ​បទបញ្ជា​របស់​និយ័ត​ករ​ចិន ចំពោះ​ក្រុមហ៊ុន​ចិន​ចុះបញ្ជី​នៅ​អា​មេ​រិ​ក​ផង​ដែរ​។

គណៈកម្មការ​មូល​ប​ត្រ​ចិន បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​បាន​កត់សម្គាល់​ឃើញ​នូវ​ការ​តម្រូវ​ថ្មី​ៗ​របស់​គណៈកម្មការ​មូល​ប​ត្រ​អា​មេ​រិ​ក សម្រាប់​ការ​បង្ហាញ​ព័ត៌មាន​នានា​ទាក់ទង​នឹង​ការ​ចុះបញ្ជី​ក្រុមហ៊ុន​ចិន​នៅ​អា​មេ​រិ​ក​។ និយ័ត​ករ​ចិន បាន​លើក​ឡើង​ទៀត​ថា ភាគី​ទាំង​ពីរ​គួរតែ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង ពង្រឹង​ទំនាក់ទំនង​លើ​ការ​ធ្វើ​និយ័ត​កម្ម​ផ្សារភាគហ៊ុន​ដែល​ទាក់ទង​នឹង​ប្រទេស​ចិន​។

គណៈកម្មការ​មូល​ប​ត្រ​ចិន តែងតែ​បើកចំហ​ឲ្យ​ក្រុមហ៊ុន​អាច​ជ្រើសរើស​កន្លែង ដែល​ពួក​គេ​ចង់​បោះផ្សាយ​លក់​ភាគហ៊ុន​ជា​សាធារណៈ ហើយ​មូលដ្ឋាន​គោលនយោបាយ​ជាតិ នៃ​ការ​ធ្វើ​កំណែទម្រង់​និង​ការ​បើកចំហរ​របស់​ប្រទេស​ចិន គឺ​មិន​មានការ​កែប្រែ​នោះ​ទេ ហើយ​ការ​បើកចំហរ​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្រៅប្រទេស​នឹង​នៅ​តែ​បន្ត​” ។

ទោះ​យ៉ាងណា គណៈកម្មការ​មូល​ប​ត្រ​អា​មេ​រិ​ក បាន​បញ្ជាក់​នា​ពេល​ថ្មី​ៗ​នេះ​ដែរ មុន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​បង្កើន​ដើមទុន​តាម​រយៈ​ផ្សារភាគហ៊ុន​អា​មេ​រិ​កបាន ខាង​និយ័ត​ករ​នឹង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ចិន​ត្រូវ បង្ហាញ​ព័ត៌មាន របស់​ក្រុមហ៊ុន​ទាំងអស់ ដោយ ត្រូវ​ប្រាកដ​ថា មិន​មាន ការ​លូកដៃ​ពី​ខាង​រដ្ឋ​ចិន ចំពោះ​ប្រតិបត្តិការ​ក្រុមហ៊ុន ក៏​ដូច​ជា  លទ្ធភាព​ដែល​អាច​កើតឡើង នា​ពេល​ខាង​មុខ ទាក់ទង​នឹង ការ​ជ្រៀតជ្រែក​ពី​រដ្ឋ​ចិន ដែល​សកម្មភាព​នេះ អា​មេ​រិ​ក​ចាត់​ទុក​ថា អាច​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​។ 

បន្ថែម​ពី​នេះ ក្រុមហ៊ុន​ចិន ត្រូវ​តែ​បង្ហាញ​ដោយ​បើកចំហរ​ផង​ដែរ ប្រសិនបើ​ពួក​គេ​ត្រូវ​បាន​បដិសេធ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ចិន​ក្នុង​ការ​ចុះបញ្ជី​ផ្សារភាគហ៊ុន​នៅ​អា​មេ​រិ​ក ហើយ​បើ​មាន​បញ្ហា​បែប​នេះ​មែន និយ័ត​ករ​ផ្សា​រមូល​ប​ត្រ​អា​មេ​រិ​ក អាច​បដិសេធ ឬ​លុប​ចោល​សំណើ​បោះផ្សាយ​លក់​មូល​ប​ត្រ​ក្រុមហ៊ុន​ចិន​ទាំងនោះ​។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ចិន​បាន​និយាយ​ថា ក្រុមហ៊ុន​ចិន​ណា​ដែល​មាន​ទិន្នន័យ​អ្នក​ប្រើប្រាស់​ជាង ១ លាន​នាក់​ត្រូវ​រាយការណ៍​ដើម្បី​ពិនិត្យ​ឡើង​វិញ​អំពី​សន្តិសុខ​តាម​អ៊ី​ន​ធឺ​ណែ​ត​មុន​ពេល​ស្វែងរក​ការ​ចុះបញ្ជី​នៅ​បរទេស​។ សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន​ធំ​ៗ មួយ​ចំនួន​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​តម្លៃ​ភាគហ៊ុន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​នា​ពេល​ថ្មី​ៗ​នេះ​ដោយសារ​ទីក្រុង​ប៉េ​កាំ​ង​បាន​បង្កើន​បទបញ្ជា​នៃ​ការ​ការពារ​ទិន្នន័យ និង​សន្តិសុខ ចំពោះ​ក្រុមហ៊ុន​ទាំងនោះ​។

តួយ៉ាង ភាគហ៊ុន​ក្រុមហ៊ុន Didi Global ដែល​បាន​ចុះបញ្ជី​នៅ​សហរដ្ឋអាមេរិក បាន​ធ្លាក់​ចុះ​តម្លៃ​ភាគហ៊ុន​ជិត ២០% បន្ទាប់​ពី​ក្រុមហ៊ុន​ត្រូវ​បាន​អាជ្ញាធ​រិ​ន បញ្ជា​ឱ្យ​បញ្ឈប់​ការ​ចុះ​ឈ្មោះ​អ្នក​ប្រើប្រាស់​ថ្មី​ៗ និង​លុប​កម្មវិធី​របស់​ខ្លួន​ចេញពី App Store នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ Nikkei Asia៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


អាជ្ញាធរកម្ពុជាកំពុងចាត់ការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន KrisEnergy ដែលបាននាំយកប្រេងឆៅ ២៩ម៉ឺនបារ៉ែលគេចទៅប្រទេសថៃ

មន្ត្រីជាន់ខ្ពស់នាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលកម្ពុជាបានអះអាងប្រាប់ខេមបូណូមីសថា បច្ចុប្បន្នខាងអាជ្ញាធរកំពុងរៀបចំនីតិវិធីផ្នែកច្បាប…

ប្រទេសថៃពន្យារពេលបិទខ្ទប់២សប្ដាហ៍ទៀត តើអំឡុងពេលនេះថៃរឹតបន្ដឹងអ្វីខ្លះ?

ស្ថានការណ៍កាន់តែអាក្រក់ទៅៗ បានបង្ខំឲ្យរាជរដ្ឋាភិបាលថៃសម្រេចបន្ដការបិទខ្ទប់ និង ការដាក់វិធានការតឹងរ៉ឹង ក៏ដូចជាបម្រាមគោចររយៈពេល ២សប្ដាហ៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ