កូវីដ១៩នៅចិន - ការដឹកជញ្ជូនពិភពលោក

វិធានការ​កូវីដ១៩​ដ៏​តឹងរ៉ឹង​របស់​ចិនកំពុង​​រាំងស្ទះ​ដល់​ការដឹកជញ្ជូន​ពិភពលោក


គោលនយោបាយ គ្មានកូវីដ ដ៏តឹងរ៉ឹងរបស់ប្រទេសចិនកំពុងបង្កើនសម្ពាធលើកំពង់ផែរបស់ប្រទេសនេះ ដោយធ្វើឱ្យរំខានដល់ការដឹកជញ្ជូនជាសកល និងដាក់បន្ទុកបន្ថែមទៀតលើខ្សែសង្វាក់ផ្គត់ផ្គង់ ដែលកំពុងមានបញ្ហារួចស្រាប់ទៅហើយនោះផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ទិដ្ឋភាព​ចរាចរណ៍​និងការដឹកញ្ជូន​នៅ​ប្រទេស​ចិន ។ រូបភាព ៖ ស៊ិនហួ ។
ដោយ

ក្នុងចំណោមវិធានការថ្មីៗផ្សេងទៀត ដែលប្រទេសចិនបាននឹងកំពុងអនុវត្ត ក៏មានតម្រូវឱ្យសមាជិកនាវិកនៃកប៉ាល់ដឹកទំនិញទាំងអស់ត្រូវតែធ្វើតេស្តមុនពេលចូលចត ហើយប្រសិនបើមានករណីសង្ស័យតែមួយករណីត្រូវបានរកឃើញ នោះពួកគេត្រូវតែធ្វើចត្តាឡីស័កលើកប៉ាល់ យ៉ាងហោចណាស់ ១៤ ថ្ងៃ។ នេះបើយោងតាមប្រភពពីក្រុមហ៊ុនដឹកជញ្ជូន និងអ្នកផ្សេងទៀតដែលដឹងពីវិធានការ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន។

ប្រភពដដែលនេះ បានឲ្យដឹងទៀតថា នៅក្នុងករណីមានរកឃើញកូវីដ១៩ កប៉ាល់ទាំងនោះ ត្រូវតែសំចតសម្រាប់ធ្វើចត្តាឡីស័កនេះនៅដែនឆ្នេរសមុទ្រក្បែរកំពង់ផែនោះ ដែលវាបណ្តាលឱ្យមានការកកស្ទះបន្ថែមទៀត និងពន្យារពេលនៃការមកដល់របស់កប៉ាល់ផ្សេងទៀតផងដែរ។ 

ក្រុមប្រឹក្សារដ្ឋរបស់ទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៥ ខែធ្នូបាននិយាយថា ខ្លួននឹងពង្រឹងវិធានការបន្ថែមទៀតលើកម្មវិធីផ្លាស់ប្តូរនាវិក រួមទាំងការស្នើសុំឱ្យសមាជិកនាវិកកប៉ាល់ដឹកទំនិញទាំងអស់ត្រូវបានធ្វើតេស្តនៅកំពង់ផែបរទេសមួយ មុនពេលមកដល់ប្រទេសចិន ដែលចាប់ផ្តើមនៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំក្រោយ។ យ៉ាងណាមិញ សម្ពាធបន្ថែមនេះកើតឡើងនៅពេលដែលកំពង់ផែនៅអឺរ៉ុប និងសហរដ្ឋអាមេរិកមានការកកស្ទះយ៉ាងធ្ងន់ធ្ងររួចមកហើយ ដោយសារតែកង្វះកម្លាំងពលកម្ម និងបរិមាណទំនិញមានខ្ពស់កំពុងត្រូវបានដឹកជញ្ជូនដើម្បីបំពេញតម្រូវការក្រោយជំងឺរាតត្បាត។ 

គួរកត់សម្គាល់ដែរថា ចាប់តាំងពីមានបញ្ហានេះ ក្រុមហ៊ុនជាច្រើនបានប្តូរពីការដឹកតាមកប៉ាល់ ទៅជាការដឹកជញ្ជូនតាមផ្លូវអាកាសយ៉ាងប្រញាប់ប្រញាល់ ដើម្បីផ្លាស់ប្ដូរផលិតផលពីអាស៊ីទៅកាន់ទីផ្សារលោកខាងលិចឲ្យបានទាន់ពេលវេលា និងដើម្បីបំពេញតម្រូវការទំនិញដែលនឹងកើនឡើងខ្លាំងនៅថ្ងៃឈប់សម្រាកចុងឆ្នាំនេះ បើទោះបីជាការដឹកតាមផ្លូវអាកាសមានតម្លៃថ្លៃក៏ដោយ ។ 

តែយ៉ាងណាមិញ គេក៏មើលឃើញដែរថា នៅមួយរយៈពេលចុងក្រោយនេះ វិស័យដឹកជញ្ជូនហាក់មានភាពបានល្អប្រសើរឡើងបន្តិចហើយ ប៉ុន្តែវានៅតែបង្កឱ្យមានការឈឺក្បាលដល់ក្រុមហ៊ុនដឹកជញ្ជូននៅទូទាំងពិភពលោករហូតដល់ឆ្នាំក្រោយ៕ 

អត្ថបទប្រែសម្រួល​ដោយ ៖ កញ្ញា ស៊ើង និមល់




អត្ថបទបន្ទាប់


វៀតណាម​ជា​ប្រទេស​អាស៊ាន​ដែល​បាន​វិនិយោគ​ច្រើន​ជាង​គេ​បង្អស់​នៅកម្ពុជា

ព័ត៌មាន
វៀតណាម គឺជាប្រទេសអាស៊ានមួយ ដែលបានវិនិយោគផ្ទាល់មកកាន់ប្រទេសកម្ពុជាច្រើនជាងគេបំផុត ដោយបច្ចុប្បន្នមានគម្រោងវិនិយោគដោយក្រុមហ៊ុនវៀតណាមចំនួន…

សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ នឹងមានទំហំដល់១០០ទ្រីលានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ព័ត៌មាន
របាយការណ៍ថ្មីមួយដែលបានចេញផ្សារកាលពីថ្ងៃអាទិត្យទី២៦ធ្នូនេះ បង្ហាញថា ទំហំសេដ្ឋកិច្ចរបស់ពិភពលោកនឹងកើនលើសពី ១០០ទ្រីលានដុល្លារអាមេរិក ជាលើក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ