ការវិនិយោគ

ការវិនិយោគក្រៅប្រទេសរបស់ចិនកើនឡើងជិត៨០% នៅឆ្នាំ២០២៣ ទោះបីសេដ្ឋកិច្ចចិនជួបព្យុះភ្លៀង


របាយការណ៍ថ្មីមួយបានបង្ហាញថា ការវិនិយោគរបស់ចិន នៅក្នុងបណ្តាប្រទេស ដែលចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ក្នុងឆ្នាំ២០២៣ កន្លងទៅ បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៨ មក ដោយក្រុមហ៊ុននានាបានបោះទុនវិនិយោគលើគម្រោងក្រៅប្រទេសនានា ក្នុងទំហំទឹកប្រាក់រហូតដល់ទៅជិត៥០ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបសារព័ត៌មាន The Edge Markets។
ការវិនិយោគ
ដោយ

ការវិនិយោគក្រៅប្រទេសរបស់មហាយក្សចិន ក្នុងឆ្នាំ២០២៣ បានកើនឡើងខ្ពស់ជាងក្នុងឆ្នាំ២០២២ ដល់ទៅជិត៨០% ដោយបានទាក់ទាញការចូលរួមពី១៥០ប្រទេស ជាមួយទំហំវិនិយោគឈានដល់ជាង១ទ្រីលានដុល្លារអាម៉េរិក ចាប់តាំងពីឆ្នាំ២០១៣ មក។ នេះបើយោងតាមរបាយការណ៍ថ្មីមួយពីសកលវិទ្យាល័យហ្គ្រីហ្វីហ្វ (Griffith University) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងសកលវិទ្យាល័យហ្វូតាន (Fudan University) ដែលមានមូលដ្ឋាននៅក្រុងសៀងហៃ ប្រទេសចិន។

របាយការណ៍ដដែលបានបង្ហាញថា ការវិនិយោគលើគម្រោងបច្ចេកវិទ្យាខ្ពស់រួមទាំងការផលិតរថយន្តអគ្គិសនីផង បានកើនឡើងយ៉ាងខ្លាំង ដោយក្នុងនោះការផលិតអាគុយបានគ្របដណ្ដប់ក្នុងទំហំប្រមាណ៨ពាន់លានដុល្លារអាម៉េរិក ដែលជំរុញដោយផែនការសាងសង់រោងចក្រផលិតអាគុយនៅក្នុងប្រទេសកូរ៉េខាងត្បូង និងរោងចក្រផលិតរថយន្តនៅក្នុងប្រទេស​ថៃ វៀតណាម ប្រេស៊ីល និងហុងគ្រីជាដើម។

ការវិនិយោគក្រៅប្រទេសរបស់មហាយក្សចិន ក្នុងឆ្នាំ២០២៣ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៨ មក ទោះបីជាមានការធ្លាក់ចុះការវិនិយោគក្នុងស្រុក និងការព្រួយបារម្ភនៅក្នុងប្រទេសមួយចំនួន អំពីឥទ្ធិពលរបស់មហាយក្សចិន និងការអនុវត្តរបស់មហាយក្សចិន នៅក្នុងការផ្តល់កម្ចីឥណទានយ៉ាងណាក្ដី។

ការធ្លាក់ចុះគម្រោងសាងសង់ក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភទាំងនោះ ហើយប្រទេសមួយចំនួនបានរៀបចំឥណទាន ឬបំណុលរបស់ពួកគេឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងប្រាក់ ដែលពួកគេបានខ្ចី ដើម្បីទូទាត់សងថ្លែគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលដឹកនាំដោយប្រទេសចិនផងដែរ។

របាយការណ៍នេះបញ្ជាក់ថា ជាមធ្យមគម្រោងសាងសង់ដែលត្រូវបានប្រកាសកាលពីឆ្នាំមុនមានទំហំតិចជាង៤០០លានដុល្លារអាម៉េរិក ជាតួលេខទាបបំផុតទី២ ចាប់តាំងពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ត្រូវបានចាប់ផ្តើមក្នុងឆ្នាំ២០១៣៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


អ៊ីរ៉ាក់ដាក់បម្រាមធនាគារក្នុងស្រុកចំនួន៨ មិនឱ្យធ្វើប្រតិបត្តិការប្រាក់ដុល្លារអាម៉េរិក

ប្រទេសអ៊ីរ៉ាក់ បានប្រកាសដាក់បម្រាមហាមឃាត់ធនាគារពាណិជ្ជក្នុងស្រុកចំនួន៨ មិនឱ្យធ្វើប្រតិបត្តិការជាប្រាក់ដុល្លារអាម៉េរិក ក្រោមមូលហេតុកាត់បន្ថ…

ក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យដ៏ធំមួយនៅចិន ទទួលបានការគាំទ្រពីរដ្ឋាភិបាលតាមតំបន់

ក្រុមហ៊ុន Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យដ៏ធំមួយរបស់ចិន បាននិយាយថា គម្រោងជាង៣០របស់ខ្លួនកំពុងតែដំណើរការក្រោមការជួយជ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ